Bệnh Bụi Phổi Là Gì?

Bệnh Bụi Phổi Là Gì?(CAM)

Liên hệ
Thông tin sản phẩm/dịch vụ
  • Tình trạng sản phẩm/dịch vụ:
  • Mã số sản phẩm:
  • Thương hiệu :

ដោយយោងតាមស្ថិតិ បច្ចុប្បន្នចំនួនប្រជាជនវៀតណាមដែលត្រូវកើតមានជម្ងឺធូលីក្នុងសួតមានអត្រាកាន់តែខ្ពស់ក្នុងចំណោមនូវរាល់ជម្ងឺសួត។ ជម្ងឺធូលីក្នុងសួតកើតឡើងនៅពេលដែលត្រូវស្រូបចូលធូលីគ្រីស្តាល់ពាសវាលពាសកាលយ៉ាងច្រើនអស់រយៈពេលជាច្រើនឆ្នាំជាប់គ្នា និងជាធម្មតាចាប់ពី 5ឆ្នាំឡើងទៅ។ នេះគឺជាជម្ងឺក្រិនរឹង វិវត្តទៅជាគ្រាប់ទាំងសងខាងដែលបណ្តាលឱ្យពិបាកដកដង្ហើម ប្រសិនបើមិនបានរកឃើញ និងព្យាបាលឱ្យបានឆាប់ តាមវិធីត្រឹមត្រូវនឹងមិនអាចជាសះស្បើយឡើយ ហើយគំរាមកំហែងដល់សុខភាព និងអាយុជីវិត។ ដូច្នេះតើជម្ងឺធូលីក្នុងសួតគឺជាអ្វី? សញ្ញាដែលទទួលស្គាល់ និងវិធីព្យាបាលយ៉ាងដូចម្តេច? សូមស្វែងយល់នៅខាងក្រោមនេះភ្លាម!

     ដោយយោងតាមស្ថិតិ បច្ចុប្បន្នចំនួនប្រជាជនវៀតណាមដែលត្រូវកើតមានជម្ងឺធូលីក្នុងសួតមានអត្រាកាន់តែខ្ពស់ក្នុងចំណោមនូវរាល់ជម្ងឺសួត។ ជម្ងឺធូលីក្នុងសួតកើតឡើងនៅពេលដែលត្រូវស្រូបចូលធូលីគ្រីស្តាល់ពាសវាលពាសកាលយ៉ាងច្រើនអស់រយៈពេលជាច្រើនឆ្នាំជាប់គ្នា និងជាធម្មតាចាប់ពី 5ឆ្នាំឡើងទៅ។ នេះគឺជាជម្ងឺក្រិនរឹង វិវត្តទៅជាគ្រាប់ទាំងសងខាងដែលបណ្តាលឱ្យពិបាកដកដង្ហើម ប្រសិនបើមិនបានរកឃើញ និងព្យាបាលឱ្យបានឆាប់ តាមវិធីត្រឹមត្រូវនឹងមិនអាចជាសះស្បើយឡើយ ហើយគំរាមកំហែងដល់សុខភាព និងអាយុជីវិត។ ដូច្នេះតើជម្ងឺធូលីក្នុងសួតគឺជាអ្វី? សញ្ញាដែលទទួលស្គាល់ និងវិធីព្យាបាលយ៉ាងដូចម្តេច? សូមស្វែងយល់នៅខាងក្រោមនេះភ្លាម!

តើជម្ងឺធូលីក្នុងសួតគឺជាជម្ងឺអ្វី?

 ជម្ងឺធូលីក្នុងសួតគឺជាពាក្យទូទៅមួយសម្រាប់ជម្ងឺសួតណាមួយក៏ដោយដែលបណ្តាលមកពីធូលីបង្កឡើង ហើយបន្ទាប់មកធូលីនឹងកកកុញច្រើននៅយ៉ាងជ្រៅក្នុងសួតបណ្តាលឱ្យមានរបួសជាច្រើន។

– ជាធម្មតាជម្ងឺធូលីក្នុងសួតច្រើនតែត្រូវបានគេហៅថាជម្ងឺសួតពលកម្ម រួមមានទាំងរោគសញ្ញានៃជម្ងឺដាច់សរសៃឈាម ជម្ងឺសួតឆ្លងមេរោគដោយធូលី silic និងជម្ងឺសួតធ្យូងថ្ម ឬហៅថា “ជម្ងឺសួតខ្មៅ” ។

– ប្រសិនបើទំហំធូលីធំវានឹងជាប់នៅក្នុងផ្លូវដកដង្ហើម និងចេញមកខាងក្រៅវិញយ៉ាងងាយស្រួល។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើធូលីមានទំហំតូចវានឹងចូលជ្រៅទៅក្នុងថង់សួតនាំឱ្យការចេញមកខាងក្រៅវិញយឺតជាង។ ពេលយូរៗទៅ នូវរាល់គ្រាប់ធូលីនោះនឹងបង្កឱ្យមានជម្ងឺធូលីក្នុងសួត។

មូលហេតុដែលបង្កឱ្យមានជម្ងឺធូលីក្នុងសួត

– មូលហេតុដែលបង្កឱ្យមានជម្ងឺធូលីក្នុងសួតជាចម្បងគឺដោយសារតែការប៉ះពាល់ជាមួយនឹងសម្ពារៈដែលមានការបែកបាក់រលាយទៅជាភាគល្អិតតូចៗដែលមានលទ្ធភាពជ្រាបចូលទៅក្នុងសួត។

– មានធូលីជាច្រើនប្រភេទដែលបង្កឱ្យមានការក្អក។ នូវរាល់ប្រភេទធូលីរ៉ែដែលបណ្តាលមកពីការងារដ៏ពេញនិយមបំផុតបង្កឱ្យមានការក្អកដែលខ្យល់នៅក្នុងទងសួតគឺជាអាបស្តូស (asbestos) ធូលីធ្យូងថ្ម និងពេញនិយមជាងគឺ silic (ធូលីថ្ម និងការកាត់)។

– គ្រីស្តាល់ silic ដែលបណ្តាលមកពី SiOគឺជារ៉ែដែលជួបច្រើនបំផុតក្នុងសំបកផែនដី។ ត្រូវបានគេរកឃើញនៅក្នុងខ្សាច់ នូវរាល់ប្រភេទថ្មដែកកេះ ថ្មភក់ ថ្មក្រានីត ថ្មធ្នួន លោហធាតុ និងរ៉ែធ្យូងថ្ម។ នៅពេលដែលអកុសលត្រូវស្រូបចូលគ្រីស្តាល់ SiOពីធូលីការងារក៏ជាភ្នាក់ងារបង្កឱ្យមានជម្ងឺផងដែរ។ ជម្ងឺធូលីក្នុងសួត silic គឺជាជម្ងឺរុាំរ៉ៃដោយសារតែការប៉ះពាល់ក្នុងរយៈពេលយូរចាប់ពី 5-10ឆ្នាំ។

នូវរាល់កត្តាហានិភ័យដែលបណ្តាលមកពីជម្ងឺធូលីក្នុងសួត៖

• ការងារជាមួយនឹងវត្ថុកខ្វក់បោះចោលដែលប៉ះពាល់ជាមួយនឹងធូលី ខ្សាច់ ផ្សិត និងការសម្អាតនូវវត្ថុកខ្វក់បោះចោល

•  ការកំទេចថ្ម ការធ្វើអាជីវកម្មរ៉ែដែលមានផ្ទុកគ្រីស្តាល់ silic ពាសវាលពាសកាល

•  ការផលិត កែច្នៃគ្រឿងសេរ៉ាមិច ឥដ្ឋឆ្លុះ និងកញ្ចក់ 

•  ការកិនកំទេច ត្រងរ៉ែថ្មដែលមានផ្ទុកគ្រីស្តាល់ silic ពាសវាលពាសកាល

•  ការសម្អាត ឬធ្វើឱ្យវត្ថុរលោងដោយប្រើកាំរស្មីខ្សាច់

រោគសញ្ញាដែលទទួលស្គាល់ថាមានជម្ងឺធូលីក្នុងសួត

     នៅដំណាក់កាលដំបូងនៃជម្ងឺធូលីក្នុងសួត អ្នកជម្ងឺដែលកើតមានជម្ងឺអាចមិនជួបរោគសញ្ញា​​ និងសញ្ញាណាមួយសោះ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលជម្ងឺវិវត្តធ្ងន់ធ្ងរជាងមុន អ្នកជម្ងឺអាចទទួលស្គាល់ថាមាននូវរាល់រោគសញ្ញារួមមាន៖

ការក្អក មានឬគ្មានជាតិរំអិលអន្ធឹលៗ (ស្លេស)

 ការតឹងទ្រូង

 ការពិបាកដកដង្ហើម

អ្នកអាចកត់សម្គាល់បានថាដកដង្ហើមញាប់ជាងមុន ឬដកដង្ហើមថប់ៗនៅពេលដែលធ្វើសកម្មភាព ដូចជា៖ ដើរ ឬឡើងជណ្តើរជាដើម។ មនុស្សមួយចំនួនអាចមានអារម្មណ៍ថាមិនអាចដកដង្ហើមបានភ្លាមៗសូម្បីតែពេលសម្រាក។

ប្រសិនបើអ្នកត្រូវកើតមានការក្អកស្ងួតដែលជាប់ទាក់ទងនឹងផ្នែកមួយនៃសួត ឬបណ្តាលឱ្យមានស្នាមជាំ និងឈាមយ៉ាងច្រើនអាចពិបាកនឹងទទួលបាន អុកស៊ីសែនក្នុងដំណើរការដកដង្ហើម។ សភាពអូសបន្លាយនាំឱ្យមានសភាពខ្វះអុកស៊ីសែន (កម្រិតអុកស៊ីសែនក្នុងឈាមទាប)។ សភាពខ្វះអុកស៊ីសែនក្នុង ឈាមគ្រាន់តែអាចកើតឡើងនៅពេលដែលធ្វើសកម្មភាព ឬការគេង។ សភាពខ្វះអុកស៊ីសែនក្នុងឈាមអាចកើតឡើងគ្រប់ពេលទាំងអស់ប្រសិនបើការក្អកធ្ងន់ធ្ងរ ឬវិវត្តទៅៗ។

មានអ្នកជម្ងឺយ៉ាងច្រើនដែលត្រូវខ្វះអុកស៊ីសែនក្នុងឈាម ពួកគេមិនដឹងថាកម្រិតអុកស៊ីសែនរបស់ពួកគេទាបទេដោយសារតែការខ្វះអុកស៊ីសែនក្នុងឈាមរបស់ខ្លួនពួកគេមិនមែនពេលណាក៏បណ្តាលឱ្យមាននូវរាល់រោគសញ្ញាដូចជាការពិបាកដកដង្ហើមនោះទេ។ អុកស៊ីសែនក្នុងឈាមជាការផ្គត់ផ្គង់អុកស៊ីសែនសម្រាប់នូវរាល់សរីរាង្គខាងក្នុងទាំងអស់ ដូច្នេះហើយការដឹងពីសភាពខ្វះអុកស៊ីសែនពិតជាសំខាន់ណាស់ដើម្បីបង្ការនូវរាល់សម្ពាធទៅលើរាល់សរីរាង្គដទៃទៀត ឧទាហរណ៍៖ ដូចជាបេះដូង និងខួរក្បាល។

តើការធ្វើការវិនិច្ឆ័យរោគនៃជម្ងឺធូលីក្នុងសួតដោយវិធីណា?

ប្រសិនបើវេជ្ជបណ្ឌិតសង្ស័យថាអ្នកកើតមានជម្ងឺធូលីក្នុងសួត ការពិនិត្យ និងការធ្វើនូវរាល់តេស្តវិនិច្ឆ័យរោគនឹងត្រូវបានអនុវត្ត៖

 ដំបូង វេជ្ជបណ្ឌិតនឹងសួរអ្នកនូវសំណួរអំពីប្រវត្តិមួយចំនួន រួមមាននូវរាល់ការលម្អិតអំពីនូវរាល់រោគសញ្ញា និងកម្រិតនៃការប៉ះពាល់

 នូវរាល់ការធ្វើតេស្តមុខងារសួត (នូវរាល់ការធ្វើតេស្តដកដង្ហើមចូល និងចេញ) ក៏ត្រូវបានសំណូមពរដោយវេជ្ជបណ្ឌិតផងដែរ

 ការថតកាំរស្មីអ៊ិចទ្រូង ឬថត CT scan ទ្រូងអាចជួយឱ្យវេជ្ជបណ្ឌិតធ្វើការវិនិច្ឆ័យរោគនៃសភាពជម្ងឺរបស់អ្នកបាន

តាមរយៈតារាងលទ្ធផល វេជ្ជបណ្ឌិតនឹងនាំមកនូវរបៀបរបបព្យាបាល និងការផ្តល់ដំបូន្មានដើម្បីឱ្យអ្នកកែប្រែរបៀបរស់នៅក្នុងការជួយឱ្យជម្ងឺជាសះស្បើយបានលឿនជាងមុន។

ការថតកាំរស្មីអ៊ិចគឺជាវិធីសាស្ត្រមួយក្នុងចំណោមនូវរាល់វិធីសាស្ត្រធ្វើការវិនិច្ឆ័យរោគនៃជម្ងឺធូលីក្នុងសួតច្បាស់ត្រឹមត្រូវពិតប្រាកដ

នូវរាល់ទម្លាប់ដែលត្រឹមត្រូវ

នូវរាល់ទម្លាប់រស់នៅជួយឱ្យអ្នករារាំការវិវត្តនៃជម្ងឺធូលីក្នុងសួត៖

ការមកជួប និងពិនិត្យជាមួយវេជ្ជបណ្ឌិតជាប្រចាំ

→  ការពិនិត្យសុខភាពជាប្រចាំ ដូចជានូវរាល់ការធ្វើតេស្តមុខងារសួត (តេស្តការដកដង្ហើមចូល និងចេញ) ឬការថតកាំរស្មីអ៊ិចទ្រូងដើម្បីធ្វើការពិនិត្យឱ្យបានទៀងទាត់

→  ការចាក់វ៉ាក់សាំងការពារជម្ងឺផ្តាសាយជារៀងរាល់ឆ្នាំ ហើយអ្នកគួរតែសំណូមពរអ្នកជំនាញវេជ្ជសាស្រ្តឱ្យចាក់វ៉ាក់សាំងជម្ងឺរលាកសួតដល់អ្នក

→  នូវរាល់អ្នកដែលកើតមានជម្ងឺធូលីក្នុងសួត silic គួរតែសាកល្បងពិនិត្យជម្ងឺរបេងសើស្បែកដើម្បីធានាថាជម្ងឺរបេងមិនមានការវិវត្តនៅក្នុងសួតទេ

ការថែរក្សាបេះដូង និងសួតគឺជារឿងមួយក្នុងចំណោមនូវរាល់រឿងដ៏សំខាន់បំផុតដែលអ្នកអាចធ្វើបានដើម្បីសុខភាពរបស់ខ្លួនអ្នកប្រសិនបើអ្នកកំពុងតែរស់នៅជាមួយជម្ងឺធូលីក្នុងសួត។ ហេតុដូច្នេះហើយ អ្នកគួរតែចៀសវាងការជក់បារី ឬការស្រូបផ្សែងបារី លើសពីនេះទៅទៀតអ្នកក៏គួរតែចៀសវាងនូវរាល់ប្រភេទធូលីដែលមានគ្រោះថ្នាក់ផ្សេងទៀតផងដែរ។

ត្រូវតែទៅជួបវេជ្ជបណ្ឌិតឯកទេសភ្លាម អាចមកដល់គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីនៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញនេះគឺជាអាសយដ្ឋានឯកទេសខាងផ្លូវដង្ហើម ក្នុងនោះក៏មានការធ្វើការវិនិច្ឆ័យរោគ និងការព្យាបាលជម្ងឺធូលីក្នុងសួតផងដែរ ការមកដល់ទីនេះអ្នកនឹងបានជួបដោយផ្ទាល់ជាមួយវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជោរៃជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ។

 គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីធ្វើការចាប់ពីម៉ោង 8ព្រឹកដល់ម៉ោង 8យប់ គ្រប់ថ្ងៃទាំងអស់ក្នុងមួយសប្តាហ៍ រួមទាំងថ្ងៃសៅរ៍ និង អាទិត្យ នូវគ្រប់ចម្ងល់ដែលត្រូវការបកស្រាយ ឬមានតម្រូវការណាត់ជួបពិនិត្យដែលទទួលបានលេខកូដពិនិត្យអាទិភាព សូមចុចចូលក្នុងប្រអប់ឆាតខាងក្រោម ឬតេមកលេខទូរស័ព្ទទាន់ហេតុការណ៍៖0287 102 0303គ្រូពេទ្យនឹងពិគ្រោះយោបល់ជាជំនួយភ្លាម។

GÓI KHÁM

Nhận Biết Xơ Nang Ở Trẻ Em Để Hạn Chế Biến Chứng(CAM)

Nhận Biết Xơ Nang Ở Trẻ Em Để Hạn Chế Biến Chứng(CAM)

Liên hệ
Những Thông Tin Về Bệnh Xơ Nang Phổi(CAM)

Những Thông Tin Về Bệnh Xơ Nang Phổi(CAM)

Liên hệ
Tìm Hiểu Về Bệnh Bụi Phổi Silic(CAM)

Tìm Hiểu Về Bệnh Bụi Phổi Silic(CAM)

Liên hệ

Chúng tôi tự hào là đối tác tin cậy của:

Top
Tư vấn Đặt hẹn nhanh