នាពេលបច្ចុប្បន្ននេះវិជ្ជាពេទ្យជឿនលឿន ជម្ងឺរបេងសួតមិនមែនជាជម្ងឺដែលមិនអាចព្យាបាលបានទៀតទេ ជម្ងឺនេះអាចព្យាបាលជាសះស្បើយទាំងស្រុងប្រសិនបើអ្នកជម្ងឺអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត ជាពិសេសអ្នកជម្ងឺត្រូវរកឃើញឱ្យបានឆាប់ និងធ្វើការពិនិត្យភ្លាមៗឱ្យបានទាន់ពេលវេលា។ ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានមនុស្សជាច្រើនមានទស្សនៈដូចជាមិនបានដឹងអស់ពីនូវរាល់ផលវិបាកដ៏គ្រោះថ្នាក់នៃជម្ងឺរបេងសួតផងដែរ។ ដើម្បីយល់ដឹងបានច្បាស់ត្រឹមត្រូវពិតប្រាកដអំពីនូវរាល់ផលវិបាកដ៏គ្រោះថ្នាក់នៃជម្ងឺរបេង ជាមួយនឹងការយោងទៅលើអត្ថបទចែករំលែកខាងក្រោមនៃនូវរាល់វេជ្ជបណ្ឌិតឯកទេស។
នាពេលបច្ចុប្បន្ននេះវិជ្ជាពេទ្យជឿនលឿន ជម្ងឺរបេងសួតមិនមែនជាជម្ងឺដែលមិនអាចព្យាបាលបានទៀតទេ ជម្ងឺនេះអាចព្យាបាលជាសះស្បើយទាំងស្រុងប្រសិនបើអ្នកជម្ងឺអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត ជាពិសេសអ្នកជម្ងឺត្រូវរកឃើញឱ្យបានឆាប់ និងធ្វើការពិនិត្យភ្លាមៗឱ្យបានទាន់ពេលវេលា។ ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានមនុស្សជាច្រើនមានទស្សនៈដូចជាមិនបានដឹងអស់ពីនូវរាល់ផលវិបាកដ៏គ្រោះថ្នាក់នៃជម្ងឺរបេងសួតផងដែរ។ ដើម្បីយល់ដឹងបានច្បាស់ត្រឹមត្រូវពិតប្រាកដអំពីនូវរាល់ផលវិបាកដ៏គ្រោះថ្នាក់នៃជម្ងឺរបេង ជាមួយនឹងការយោងទៅលើអត្ថបទចែករំលែកខាងក្រោមនៃនូវរាល់វេជ្ជបណ្ឌិតឯកទេស។
ជម្ងឺរបេងសួតគឺជាជម្ងឺមួយដែលឆ្លងដែលបណ្តាលមកពីមេរោគរបេងMycobacterium tuberculosisបង្កឡើង។ ក្នុងករណីជាច្រើន មេរោគរបេងនឹងស្ថិតក្នុងស្ថានភាពមិនមានសម្មភាពមុនពេលវិវត្តទៅជាជម្ងឺរបេងសកម្ម។ ជម្ងឺនេះជារឿយៗបង្កផលប៉ះពាល់ដល់សួត និងអាចឆ្លងទៀតផង ប៉ុន្តែក៏អាចប៉ះពាល់ដល់ប្រព័ន្ធសរីរាង្គស្ទើរតែទាំងអស់រួមមាន៖ នូវរាល់កូនកណ្តុរ ប្រព័ន្ធសរសៃប្រសាទមជ្ឈឹម ថ្លើម ឆ្អឹង ទឹកនោម ប្រដាប់បន្តពូជ និងផ្លូវរំលាយអាហារ។
ជម្ងឺរបេងសួតបណ្តាលមកពីមូលហេតុជាច្រើនបង្កឡើង៖
→ ការឆ្លងបាក់តេរីMycobacterim tuberculosis (ត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថាមេរោគKoch)៖ ប្រភេទបាក់តេរីដ៏សំខាន់នេះគឺជាមូលហេតុនៃការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈផ្លូវដង្ហើមគឺមិនមានជាលក្ខណៈតណពូជដូចដែលមនុស្សជាច្រើននៅតែគិតខុសនោះទេ។
→ ការប៉ះពាល់ជាមួយនឹងបរិស្ថានបំពុលជាច្រើន៖ លម្អងធូលី សើម ខ្យល់អាក្រក់ជាច្រើនដែលបណ្តាលឱ្យមេរោគរបេងវិវត្ត និងបង្កជាជម្ងឺ
→ ការប៉ះពាល់ជាមួយនឹងអ្នកដែលកើតមានជម្ងឺ៖ ការប៉ះពាល់ជាមួយនឹងអ្នកដែលកើតមានជម្ងឺរបេងសួត ឬប៉ះពាល់ជាមួយនឹងសារធាតុបញ្ចេញចោលដែលមានផ្ទុកនូវមេរោគរបេងដូចជាទឹកមាត់ ស្លេស ឬទឹកមាត់ដែលហៀរចេញមក...។
លើសពីនេះទៅទៀត ការពិសារចំណីអាហារដែលមានមេរោគរបេង សត្វចិញ្ចឹមដែលឆ្លងរបេង.... ក៏ជាមូលហេតុបង្កឱ្យមានជម្ងឺរបេងសួតផងដែរ។
► ក្អក៖ ក្អកគឺជារោគសញ្ញានៃជម្ងឺសួតស្រួចស្រាវ និងរុាំរ៉ៃទាំងអស់។ ក្អកអាចបណ្តាលមកពីមូលហេតុជាច្រើនដូចជា៖ រលាកសួត រលាកទងសួត រីកប៉ោងទងសួត របេង ឬមហារីកសួត...។ អ្នកជម្ងឺទាំងអស់ដែលក្អកលើសពី3សប្តាហ៍មិនមែនបណ្តាលមកពីរលាកសួត រលាកទងសួត រីកប៉ោងទងសួត ឬមហារីកសួតទេ ហើយថែមទាំងបានប្រើថ្នាំទីប៊ីយោទិចប៉ុន្តែការក្អកមិនថយចុះត្រូវតែគិតដល់ជម្ងឺរបេងសួត។
► ក្អកមានស្លេស៖ ក្អកមានស្លេសគឺជាការបង្ហាញនៃការលេចចេញកាន់តែខ្លាំងដែលបណ្តាលមកពីសួត ទងសួតត្រូវមានរំញោច ឬបណ្តាលមកពីមានរបួសនៅសួត ឬទងសួត។ ប្រសិនបើមានរោគសញ្ញាក្អកស្លេសលើពី3សប្តាហ៍ត្រូវតែគិតដល់ជម្ងឺរបេងសួត។
► ក្អកមានឈាម៖ 60%នៃអ្នកកើតមានជម្ងឺរបេងសួតដែលក្អកមានឈាម បង្ហាញពីការមានរបួស និងហូរឈាមក្នុងផ្លូវដង្ហើម។ លើសពីនេះទៅទៀតមូលហេតុដែលបណ្តាលឱ្យក្អកមានឈាមមានយ៉ាងច្រើនចាប់ពីនូវរាល់ជម្ងឺសួត - ទងសួត (ដូចជា៖ រលាកសួត រលាកទងសួត អាប់សែ មហារីកសួត ឬទងសួត....) ចំពោះនូវរាល់ជម្ងឺក្រៅពីផ្លូវដង្ហើមដូចជា៖ បេះដូង (ខ្សោយបេះដូង ឬកើនឡើងសម្ពាធឈាម....) ជម្ងឺរាងកាយទាំងមូល (ឈាមកកខុសពីប្រក្រតី ហូរឈាម ឬការខ្វះវិតាមីន C...)។
► ឈឺទ្រូង និងពិបាកដង្ហើម៖ ការឈឺទ្រូងគឺជារោគសញ្ញាងាយនឹងកត់សម្គាល់នៅពេលដែលយើងមានជម្ងឺរបេងសួត។ ការក្អកច្រើននឹងបណ្តាលឱ្យរាំងស្ទះដល់ដំណើរការទងសួត បង្កឱ្យមានសភាពពិបាកដកដង្ហើម ឈឺទ្រូង ជាពិសេសគឺនៅពេលដែលសួតកំពុងតែត្រូវរបួសនាំឱ្យសមត្ថភាពផ្លាស់ប្តូរខ្យល់នឹងកាន់តែពិបាកជាងមុន។
លើសពីនេះទៅទៀត អ្នកដែលកើតមានជម្ងឺរបេងសួតថែមទាំងមានរោគសញ្ញាស្គមស្គាំង ស្រកទម្ងន់ គ្រុនក្តៅ បែកញើស បាត់បង់ចំណង់អាហារ ឬអស់កម្លាំង...។
ហេតុដូច្នេះហើយនៅពេលដែលអ្នកសម្គាល់ឃើញនូវរាល់សញ្ញាខាងលើសូមកុំមានទស្សនៈមិនអើពើ ឬសម្រេចចិត្តទិញថ្នាំព្យាបាលដោយខ្លួនឯងនៅពេលមិនទាន់បានធ្វើការពិនិត្យ, ការប្រើប្រាស់ថ្នាំខុស, មិនត្រូវនឹងជម្ងឺ ឬមិនត្រឹមត្រូវកម្រិតប្រើដែលធ្វើឱ្យជម្ងឺកាន់តែធ្ងន់ធ្ងរ និងងាយបណ្តាលឱ្យមានផលវិបាកដ៏គ្រោះថ្នាក់ជាច្រើនផងដែរ។
យោងតាមនូវរាល់វេជ្ជបណ្ឌិតឯកទេសមន្ទីរពេទ្យជោរៃ ជម្ងឺរបេងសួតមានផលវិបាកជាច្រើន។ ផលវិបាកអាចលេចឡើងដូចជាជម្ងឺផ្តាសាយដែលឃើញនូវបុព្វហេតុដោយផ្ទាល់ មានន័យថាមានផលវិបាករួចហើយទើបរកឃើញនូវជម្ងឺ ឬកើតឡើងក្នុងដំណើរការវិវត្តរបស់ជម្ងឺ។ នូវរាល់ផលវិបាកដ៏គ្រោះថ្នាក់ដែលជួបជាញឹកញាប់នៃជម្ងឺរបេងសួត៖
• ការក្អកមានឈាម៖
អាចតិច ល្មម ឬច្រើន។ ការក្អកមានឈាមច្រើន និងលឿន បណ្តាលមកពីជម្ងឺរបេងធ្វើឱ្យដំបៅរលួយនៃជាលិកាជញ្ជាំងរបស់សរសៃឈាមវ៉ែនមួយ គឺជាផលវិបាកដែលបណ្តាលឱ្យស្លាប់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
• ខ្យល់ចូលក្នុងស្រោមសួត៖
ដោយសារតែខូចរនាំងការពារមេរោគរបេងមួយចូលទៅក្នុងស្រោមសួត គឺជាផលវិបាកដ៏ធ្ងន់ធ្ងរ។ មេរោគរបេងពីរនាំងការពារមេរោគរបេងឆ្លងចូលទៅក្នុងស្រោមសួត និងបណ្តាលឱ្យឡើងខ្ទុះ - ខ្យល់ចូលក្នុងស្រោមសួត។ ការព្យាបាលគឺពិបាក ត្រូវព្យាបាលជម្ងឺរបេងផង ថែមទាំងត្រូវដាក់បំពង់បង្ហូរចូលក្នុងស្រោមសួត។
• ការរីកប៉ោងទងសួត៖
មេរោគរបេងបំផ្លាញកន្សោមជាលិកាសួត វិវត្តទៅជារឹង រឹងក្រាស់ឡើងទាញបង្រួញធ្វើឱ្យទងសួតត្រូវបង្រួមតូចខូចទ្រង់ទ្រាយ។ ជូនកាលនៅក្នុងប្រហោងទងសួតក៏ត្រូវមានរបួសផងដែរ។ ទងសួតនៃតំបន់សួតដែលមានជម្ងឺរបេងពីមុននោះអាចមានផលវិបាករីកប៉ោងទងសួត។ នេះគឺជាផលវិបាកដែលជួបជាញឹកញាប់ ទាំងកុមារ និងមនុស្សពេញវ័យ។ ការរីកប៉ោងទងសួតភាគច្រើននៅប្រទេសយើងគឺជាផលវិបាកនៃជម្ងឺរបេង។
ការរីកប៉ោងទងសួតគឺជាផលវិបាកដ៏គ្រោះថ្នាក់ អាចបណ្តាលឱ្យស្លាប់ និងមិនអាចព្យាបាលជាសះស្បើយដោយថ្នាំ។
• ដុំសាច់ផ្សិតAspergillus៖
មេរោគរបេងវាយលុកចូលទៅក្នុងកន្សោមជាលិកាសួតនឹងបង្កើតនូវរាល់ដំបៅរលួយនៃជាលិកាដែលមានសំណល់ដុំសាច់ដូចគ្រាប់សណ្តែក បន្ទាប់ពីការព្យាបាលនឹងរក្សាបាននូវរាល់រនាំងការពារមេរោគរបេង។ នូវរាល់រនាំងការពារមេរោគនេះប្រសិនបើតូចនឹងត្រូវក្រិនខូច និងបាត់បង់ ប៉ុន្តែករណីកន្សោមជាលិកាសួតរបួសការបង្កើតនូវរាល់រនាំងការពារធំគឺពិបាកណាស់ក្នុងការធ្វើជារនាំង និងត្រូវក្រិនខូច។ រនាំងការពារមេរោគរបេងដែលមានរយៈពេលយូរថ្ងៃអាចមានផ្សិតAspergillus fumigatusនៅក្នុងបរិយាកាសតោងចូលទៅក្នុង និងកើតរីករាលដាល វិវត្តទៅជាដុំផ្សិតដែលហៅថាដុំសាច់ផ្សិតសួត នៅពេលថតកាំរស្មី ឬថតCT-Scanទ្រូងនឹងឃើញរូបភាពដុំផ្សិតស្ថិតក្នុងរនាំងការពារដូចជាខ្សែច្រវ៉ាក់។
ការអនុវត្តតែមួយគត់ដើម្បីព្យាបាលផ្សិតគឺការវះកាត់យកដុំសាច់ផ្សិតចេញ។ ការព្យាបាលដោយប្រើថ្នាំប្រឆាំងនឹងមេរោគផ្សិតគឺគ្មានប្រសិទ្ធភាពទេ។
• ក្រិនសួត៖
នៅតំបន់កន្សោមជាលិកាសួតដែលមានជម្ងឺរបេងនៅពេលជម្ងឺជាសះស្បើយនឹងមានស្លាកស្នាម ហៅថាក្រិន។ ប្រសិនបើតិចតួច មិនប៉ះពាល់ដល់មុខងារសួតទេ។ ប្រសិនបើច្រើនពេក នៃផ្នែកសួតដែលត្រូវក្រិនមិនអាចដំណើរការផ្លាស់ប្តូរខ្យល់បាន ហើយអ្នកជម្ងឺនឹងត្រូវចុះខ្សោយផ្លូវដង្ហើម។ មានមនុស្សជាច្រើននៅពេលថតកាំរស្មីអ៊ិចសួតមានឱកាសរកឃើញមានរបួសក្រិន និងផលវិបាកនៃជម្ងឺរបេងពីមុននោះបានជាសះស្បើយដោយខ្លួនឯង។ មិនមានការព្យាបាលដាច់ដោយឡែកចំពោះផលវិបាកនេះទេ។ នេះមិនមែនជាជម្ងឺសួតនៃជាលិកាដែលស្ថិតនៅកណ្តាលថង់សួត ជម្ងឺមួយដែលមានមូលហេតុ រោគសញ្ញា និងការព្យាបាលខុសពីគ្នាទាំងស្រុង។
• ទឹកចូលក្នុងស្រោមសួត៖
ដោយសារតែការប៉ះពាល់ជាមួយនឹងរន្ធរបេងសួតមួយដែលកំពុងវិវត្ត។ ផលវិបាកអាចកើតឡើងបន្ទាប់ពីជម្ងឺសួតត្រូវបានព្យាបាលជាសះស្បើយដែលបង្កើតបានជារាល់ផលវិបាកនៃជម្ងឺរបេងសួត។
• ការចុះខ្សោយផ្លូវដង្ហើមរុាំរ៉ៃ៖
នៅពេលដែលមានផលវិបាករីករាលដាលធ្វើឱ្យបាត់បង់មុខងាររបស់សួត
វេជ្ជបណ្ឌិតនឹងស្វែងរកនូវរាល់រោគសញ្ញានៃរាងកាយទាំងមូលដូចជា៖ គ្រុនក្តៅតិចៗនៅពេលល្ងាច បែកញើសនៅពេលយប់ បាត់បង់ចំណង់អាហារ អស់កម្លាំង ស្រកទម្ងន់ស្គមទៅៗដោយវិធីសួរជាសំណួរ។ អ្នកគ្រាន់តែរៀបរាប់លម្អិតពីលក្ខណៈនៃការក្អក៖ ក្អកមានស្លេស ក្អកមានឈាម ឈឺទ្រូង ឬពិបាកដកដង្ហើមទន្ទឹមនឹងគ្នានេះដែរធ្វើការពិនិត្យសួត និងពិនិត្យរាងកាយទាំងមូល។ បន្ទាប់ពីនោះមក វេជ្ជបណ្ឌិតអាចសំណូមពរឱ្យអនុវត្តធ្វើតេស្តមួយចំនួន៖
— ការជ្រលក់ពណ៌ស្លេសឆ្លុះមើលដោយផ្ទាល់ដើម្បីស្វែងរកAFB
— ការធ្វើតេស្ត Xpert MTB/RIF (ប្រសិនបើអាច)
— ការចិញ្ចឹមមេរោគដើម្បីស្វែងរកមេរោគរបេង
— ការថតកាំរស្មីអ៊ិចសួត
ការថតកាំរស្មីអ៊ិចដែលអាចវិនិច្ឆ័យរោគនៃជម្ងឺរបេងសួតបាន
បន្ទាប់ពីធ្វើការវិនិច្ឆ័យរោគត្រឹមត្រូវពិតប្រាកដនៃសភាពជម្ងឺ វេជ្ជបណ្ឌិតនឹងណែនាំពីរបៀបរបបព្យាបាលសមស្រប។ ប្រសិនបើអ្នកកំពុងតែស្វែងរកអាសយដ្ឋានធ្វើការវិនិច្ឆ័យ និងព្យាបាលជម្ងឺរបេងសួតដ៏មានប្រសិទ្ធិភាពមួយ អ្នកអាចទុកចិត្តក្នុងការមកដល់គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីនៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញគឺជាអាសយដ្ឋានដ៏ល្បីឈ្មោះ មានគុណភាព ត្រូវបានការពិគ្រោះយោបល់ និងការអនុវត្តធ្វើតេស្ត ធ្វើការវិនិច្ឆ័យរោគពីនូវរាល់វេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជោរៃដែលមានបទពិសោធន៍ជាង15ឆ្នាំ បរិស្ថាននៃការពិនិត្យស្និតស្នាល និងតម្លៃសមរម្យ។
គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីធ្វើការចាប់ពី ម៉ោង8ព្រឹកដល់ម៉ោង8យប់ គ្រប់ថ្ងៃទាំងអស់ក្នុងមួយសប្តាហ៍រួមទាំងថ្ងៃសៅរ៍ និងអាទិត្យ នូវគ្រប់ចម្ងល់ដែលត្រូវការបកស្រាយ ឬមានតម្រូវការណាត់ជួបពិនិត្យទុកជាមុន និងពេលមកដល់គឺពិនិត្យភ្លាមជាមួយនឹងតម្លៃមិនប្រែប្រួល សូមតេ មកលេខទូរស័ព្ទទាន់ហេតុការណ៍៖ 0287 102 0303 ឬចុចចូលក្នុងប្រអប់ឆាតខាងក្រោមភ្លាម។
Giờ làm việc :Từ 08h00 đến 20h00 (Cả thứ 7 và Chủ Nhật)
Địa chỉ:Số 3, Tăng Bạt Hổ, P12, Q5, TP.HCM
Chúng tôi tự hào là đối tác tin cậy của: