Gói Khám Sức Khỏe Doanh Nghiệp

Gói Khám Sức Khỏe Doanh Nghiệp(CAM)

Liên hệ
Thông tin sản phẩm/dịch vụ
  • Tình trạng sản phẩm/dịch vụ:
  • Mã số sản phẩm:
  • Thương hiệu :

ធនធានមនុស្សត្រូវបានគេចាត់ទុកថាជាទ្រព្យដែលមិនអាចកាត់ថ្លៃបានចំពោះសហគ្រាស ហើយសុខភាពបុគ្គលិកគឺជាកត្តាមួយក្នុងចំណោមនូវរាល់កត្តាដែលសម្រេចបាននូវគុណភាព ផលិតភាពការងារ និងប្រសិទ្ធិភាពនៃសម្មភាពរបស់សហគ្រាស។ ដោយយល់ពីបញ្ហានេះ គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីជាមួយនឹងការសហការរួមគ្នានូវរាល់វេជ្ជបណ្ឌិតមន្ទីរពេទ្យជោរៃបានបង្កើតកញ្ចប់ពិនិត្យសុខភាពសម្រាប់សហគ្រាស។ កញ្ចប់ពិនិត្យនេះមិនត្រឹមតែវាយតម្លៃលម្អិត ត្រឹមត្រូវពិតប្រាកដអំពីសុខភាពរបស់បុគ្គលិកនីមួយៗប៉ុណ្ណោះទេប៉ុន្តែនេះត្រូវបានគេចាត់ទុកថាជាគោលនយោបាយព្យាបាលដ៏ល្អជាមួយនឹងបុគ្គលិក បង្ហាញពីការយកចិត្តទុកដាក់ មើលថែ ហើយទន្ទឹមនឹងគ្នានេះដែរជាការលើកកម្ពស់សុខភាពសម្រាប់បុគ្គលិក។

     ធនធានមនុស្សត្រូវបានគេចាត់ទុកថាជាទ្រព្យដែលមិនអាចកាត់ថ្លៃបានចំពោះសហគ្រាស ហើយសុខភាពបុគ្គលិកគឺជាកត្តាមួយក្នុងចំណោមនូវរាល់កត្តាដែលសម្រេចបាននូវគុណភាព ផលិតភាពការងារ និងប្រសិទ្ធិភាពនៃសម្មភាពរបស់សហគ្រាស។ ដោយយល់ពីបញ្ហានេះ គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីជាមួយនឹងការសហការរួមគ្នានូវរាល់វេជ្ជបណ្ឌិតមន្ទីរពេទ្យជោរៃបានបង្កើតកញ្ចប់ពិនិត្យសុខភាពសម្រាប់សហគ្រាស។ កញ្ចប់ពិនិត្យនេះមិនត្រឹមតែវាយតម្លៃលម្អិត ត្រឹមត្រូវពិតប្រាកដអំពីសុខភាពរបស់បុគ្គលិកនីមួយៗប៉ុណ្ណោះទេប៉ុន្តែនេះត្រូវបានគេចាត់ទុកថាជាគោលនយោបាយព្យាបាលដ៏ល្អជាមួយនឹងបុគ្គលិក បង្ហាញពីការយកចិត្តទុកដាក់ មើលថែ ហើយទន្ទឹមនឹងគ្នានេះដែរជាការលើកកម្ពស់សុខភាពសម្រាប់បុគ្គលិក។

 

ហេតុអ្វីបានជាសហគ្រាសត្រូវការរៀបចំការពិនិត្យសុខភាពតាមកាលកំណត់សម្រាប់បុគ្គលិក/កម្មករ

 សុខភាពរបស់កម្មករបង្ហាញពីកម្លាំងរបស់សហគ្រាស។ បុគ្គលិកមានសុខភាពល្អនឹងបង្កើតបាននូវសហគ្រាមួយរីកចម្រើន រឹងមាំ និងមានស្ថេរភាព។ ហេតុដូច្នេះការយកចិត្តទុកដាក់ មើលថែចំពោះសុខភាពបុគ្គលិកគឺជាការងារចាំបាច់ខ្លាំងណាស់ និងសំខាន់សម្រាប់នូវរាល់សហគ្រាសទាំងអស់។

→ ការរៀបចំពិនិត្យសុខភាពតាមកាលកំណត់សម្រាប់បុគ្គលិកគឺជាកាតព្វកិច្ចដែលត្រូវតែធ្វើរបស់សហគ្រាសដែលបានចែងក្នុងច្បាប់ការងារ។ ទន្ទឹមនឹងគ្នានេះដែរជាការបង្ហាញពីការយកចិត្តទុកដាក់របស់សហគ្រាសចំពោះនូវរាល់បុគ្គលិកទាំងអស់ បង្កើតបានភាពស្អិតរមួតរបស់បុគ្គលិក និងរក្សាបាននូវការប៉ិនប្រសប់ចំពោះសហគ្រាសរបស់អ្នក។

→ បរិស្ថានការងារមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពរបស់មន្ត្រី កម្មករ និងមានលក្ខណៈប្លែកពីគេនៅក្នុងវិជ្ជាជីវៈនីមួយៗ។ ចំពោះបុគ្គលិកការិយាល័យងាយកើតនូវរាល់ជម្ងឹឆ្អឹងសន្លាក់ ធាត់ ឬសដូងបាត បេះដូង ឬចក្ខុថយចុះ.... ចំពោះនូវរាល់កម្មករធ្វើការនៅក្នុងរោងចក្រឧស្សាហកម្ម បន្ថែមម៉ោងធ្វើការយប់ជាញឹកញាប់ ប៉ះពាល់ជាមួយនឹងសារធាតុគីមី សម្ភារៈពុលដូច្នេះងាយនឹងកើតជម្ងឹផ្លូវដង្ហើម មហារីក ទឹកនោមផ្អែម សោតវិញ្ញាណ.... ហេតុដូច្នេះការពិនិត្យសុខភាពសម្រាប់សហគ្រាសគឺជារឿងដ៏ចាំបាច់។

នូវរាល់អត្ថប្រយោជន៍នៃការពិនិត្យសុខភាពសម្រាប់សហគ្រាស

     យោងតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារបានចែងថា ជារៀងរាល់ឆ្នាំ អ្នកដែលជាកម្មករត្រូវរៀបចំពិនិត្យសុខភាពយ៉ាងហោចណាស់មួយដងសម្រាប់កម្មករ ចំពោះកម្មករធ្វើការជាមុខរបរ ការងារធ្ងន់ ឬមានពុល....ត្រូវបានពិនិត្យសុខភាពយ៉ាងហោចណាស់ 06ខែម្តង។ ការពិនិត្យសុខភាពសម្រាប់សហគ្រាសគឺមានអត្ថន័យសម្រាប់ទាំងសហគ្រាស និងកម្មករ៖

► អត្ថប្រយោជន៍របស់កម្មករ៖

• រកឃើញឱ្យបានឆាប់នូវរាល់ជម្ងឺនៅដំណាក់កាលដែលទើបតែចាប់ផ្តើមដំបូង ជាពិសេសគឺនូវរាល់ជម្ងឹដ៏គ្រោះថ្នាក់ដែលពេញនិយមគួរសមនៅសព្វថ្ងៃនេះ៖ ជម្ងឺទឹកនោមផ្អែម បេះដូង ដាច់សរសៃឈាមខួរក្បាល ឬមហារីក។

• ដោយផ្អែកលើតារាងលទ្ធផលពិនិត្យ ចាប់ពីនោះមកត្រូវបានវេជ្ជបណ្ឌិតនឹងណែនាំ បង្ការជម្ងឺឱ្យទាន់ពេលវេលា ឬព្យាបាលឱ្យបានឆាប់ប្រសិនបើកើតមានជម្ងឺ។

• បង្កើតការទុកចិត្តជាមួយនឹងសហគ្រាសរបស់អ្នកដែលលះបង់។

•  លើកកម្ពស់គុណភាពក្នុងការរស់នៅ ធានាចំពោះកម្មករមានសុខភាពល្អពេញលេញដើម្បីធ្វើការ។

► អត្ថប្រយោជន៍របស់សហគ្រាស៖

•  បង្ហាញពីការទទួលខុសត្រូវ និងតម្លៃរបស់សហគ្រាសចំពោះកម្មករ

•  ការរកឃើញ និងការព្យាបាលឱ្យបានឆាប់ដើម្បីជួយកាត់បន្ថយនូវរាល់ហានិភ័យ កាត់បន្ថយបាននូវរាល់ការចំណាយផ្នែកវេជ្ជសាស្ត្រ ការចំណាយទូទាត់សំណងចំពោះកម្មករដែលកើតមានជម្ងឺ។

•  ទាក់ទាញបាននូវធនធានមនុស្សល្អដោយសារតែការមើលថែសុខភាពសម្រាប់បុគ្គលិកគឺជាវិធីបង្ហាញពីការគោរពចំពោះកម្មករ។

•  វាយតម្លៃសុខភាពបានត្រឹមត្រូវពិតប្រាកដ ចាប់តាំងពីនោះមកធនធានមនុស្សមានស្ថេរភាពបង្កើតបានការផ្សាភ្ជាប់រវាងកម្មករ និងសហគ្រាស។

•  បង្កើនតម្លៃសាមគ្គី បង្កើតបានទំនាក់ទំនងល្អរវាងនូវរាល់អ្នកដឹកនាំសហគ្រាស និងបុគ្គលិក។ លើសពីនេះទៅទៀត អ្នកដឹកនាំក្តាប់បាននូវស្ថានភាពសុខភាពដើម្បីមានការកែសម្រួលការងារឱ្យបានសមរម្យ។ នេះត្រូវបានគេចាត់ទុកដូចជាស្ពានចម្លងដើម្បីឱ្យក្រុមមានទំនុកចិត្ត និងចែករំលែកគ្នាទៅវិញទៅមក។

•  ការការពារសុខភាពសម្រាប់បុគ្គលិកក៏ជាការការពារធនធានមនុស្សបានល្អ បង្កើតបានភាពប៉ិនប្រសប់ និងការអភិវឌ្ឍន៍ដ៏រឹងមាំសម្រាប់សហគ្រាស។

ដំណើរការពិនិត្យសុខភាពសម្រាប់សហគ្រាសនៅបន្ទប់ពិនិត្យនៃគ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ី

    បច្ចុប្បន្ននេះ នៅពេលធ្វើការពិនិត្យសុខភាពសម្រាប់សហគ្រាសតាមកាលកំណត់ភាគច្រើននូវរាល់ក្រុមហ៊ុនជាធម្មតាមានបំណងក្នុងការជ្រើសរើសកន្លែងដែលមានទំហំធំទូលាយ ពេលវេលាពិនិត្យអាចបត់បែនបាន ដំណើរការលឿនរហ័ស និងលក្ខខណ្ឌពិនិត្យចល័តដើម្បីនំាមកនូវរាល់ភាពងាយស្រួលសម្រាប់ក្រុមហ៊ុន។ ដោយយល់ពីបំណងប្រាថ្នានេះ គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីមានមោទនភាពដែលជាអាសយដ្ឋានដ៏ល្បីឈ្មោះ និងត្រូវបានក្រុមហ៊ុន សហគ្រាសជាច្រើនជ្រើសរើសដើម្បីធ្វើការពិនិត្យសុខភាព។

     ដើម្បីសន្សំសំចៃពេលវេលា និងការចំណាយសម្រាប់សហគ្រាស គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីបានបង្កើតដំណើរការពិនិត្យសុខភាពតាមកាលកំណត់សម្រាប់កម្មករយ៉ាងលឿនរហ័ស ជៀសវាងនូវសភាពអ៊ូអរប្រជ្រៀតគ្នា ចាប់លេខ និងរង់ចាំឡើងអស់កម្លាំង រួមមាន 7ជំហាន៖

ជំហាន1៖ បុគ្គលិក/កម្មករចាប់ផ្តើមអនុវត្តធ្វើនីតិវិធី ការទទួលសំណុំបែបបទពិនិត្យនៅកន្លែងអ្នកទទួលភ្ញៀវ

- ជំហានទី2៖ ការពិនិត្យរាងកាយទូទៅដូចជា៖ វាស់កម្ពស់ ទម្ងន់ សន្ទស្សន៍ម៉ាស់រាងកាយ (BMI) សម្ពាធឈាម ឬចង្វាក់ដកដង្ហើម...

ជំហានទី3៖ ការពិនិត្យដោយការធ្វើតេស្តដែលត្រូវតែធ្វើដោយខានពុំបាន៖ ការធ្វើតេស្តឈាម ឬទឹកនោមយោងទៅតាមនូវរាល់ចំនួនដែលបានចុះបញ្ជី

ជំហានទី4៖ ការពិនិត្យដោយផ្ទាល់ និងសួរផ្ទាល់មាត់ដែលមានលក្ខណៈទូលំទូលាយដូចជា៖ ការពិនិត្យយោងទៅតាមនូវរាល់ឯកទេសផ្នែកខាងក្នុង ផ្នែកវះកាត់ រោគសើស្បែក ភ្នែក ត្រចៀកច្រមុះបំពង់ក មាត់ធ្មេញ ឬរោគស្រ្តី...

ជំហានទី5៖ ការពិនិត្យដោយការធ្វើតេស្តជាការពិនិត្យ និងការធ្វើការវិនិច្ឆ័យរោគដោយរូបភាពដូចជា៖ ការថតកាំរស្មីអ៊ិច ឬការឆ្លុះអេកូ...

ជំហានទី6៖ វេជ្ជបណ្ឌិតអានលទ្ធផល និងផ្តល់ប្រឹក្សាសម្រាប់បុគ្គលិកម្នាក់ៗ

ជំហានទី7៖ ការប្រគល់សំណុំបែបបទទៅក្រុមហ៊ុនវិញ។

  ដើម្បីយល់ដឹងលម្អិតពីការចំណាយនៃការពិនិត្យសុខភាពសម្រាប់សហគ្រាស អ្នកអាចផ្លាស់ប្តូរយោបល់ជាជាក់ស្តែងជាមួយនឹងគ្រូពេទ្យពិគ្រោះយោបល់នៅប្រអប់ឆាតខាងក្រោម។

នូវរាល់កំណត់ចំណាំនៅពេលពិនិត្យសុខភាពសម្រាប់សហគ្រាស

 ការតមញំុាអាហារពេលព្រឹកនៅមុនពេលបូមឈាមយកទៅធ្វើតេស្ត ឬការតមញំុាអាហារមុន 8ម៉ោងនៅពេលបូមឈាមយកទៅធ្វើតេស្តដើម្បីធានាបាននូវលទ្ធផលត្រឹមត្រូវពិតប្រាកដ

 

 ការតមបត់ជើងតូច ឬពិសារទឹកដល់តឹងពោះនៅពេលអនុវត្តឆ្លុះអេកូទូទៅ

 ចំពោះការសុងថតមើលក្រពះ ត្រូវការតមញំុាអាហារដើម្បីឱ្យវេជ្ជបណ្ឌិតសង្កេតមើលបានល្អនៅផ្នែកខាងក្នុងក្រពះ

 ការបត់ជើងតូចឱ្យអស់ទឹកនោមនៅពេលអនុវត្តឆ្លុះអេកូរោគស្រ្តីដោយក្បាលសង្កេតមើលដើម្បីជួយឱ្យវេជ្ជបណ្ឌិតងាយស្រួលសង្កេតមើលស្បូន និងផ្នែកផ្សេងៗនៃប្រដាប់បន្តពូជស្រ្តី

 ស្ត្រីដែលមានផ្ទៃពោះមិនគួរថតកាំរស្មីអ៊ិចទេ។

ហេតុអ្វីជ្រើសរើសបន្ទប់ពិនិត្យនៃគ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីដើម្បីពិនិត្យសុខភាពសម្រាប់សហគ្រាស

    បច្ចុប្បន្ននេះ មានកន្លែងវេជ្ជសាស្ត្រច្រើនគួរសមដែលអនុវត្តពិនិត្យសុខភាពសម្រាប់សហគ្រាសប៉ុន្តែបានបង្កើតឡើងសម្រាប់តែមាន ពិនិត្យដោយគ្រាន់តែបំពងសម្លេង មិនហ្មត់ចត់ថែមទាំងការចំណាយច្រើនសម្រាប់សហគ្រាស ហើយថែមទាំងមានគ្រោះថ្នាក់ដល់បុគ្គលិកទៀតផងប្រសិនបើជាអកុសលកើតមានជម្ងឺដែលត្រូវបានមើលរំលង។

     ការធ្វើការប្រកបដោយស្មារតីវិជ្ជាជីវៈរួមជាមួយនឹងការសហការជាមួយនឹងនូវរាល់វេជ្ជបណ្ឌិតឯកទេសមកពីមន្ទីរពេទ្យជោរៃ សាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថ Đại Học Y Dược (ដាយហុកអ៊ីស៊ឿក) គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ី នៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញបានចូលប្រតិបត្តិការ ហើយទទួលបានការជឿទុកចិត្តពីសហគ្រាស និងប្រជាជនជាច្រើន។ មិនត្រឹមតែធានានូវគុណភាពពិនិត្យ និងព្យាបាលប៉ុណ្ណោះទេ​ថែមទាំងជោរៃ អឹម&ស៊ីមានដំណើរការពិនិត្យបែបវិទ្យាសាស្ត្រ ជួយសន្សំសំចៃពេលវេលា និងការចំណាយទៀតផង។

អំពីក្រុមបុគ្គលិក វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា៖

មានក្រុមវេជ្ជបណ្ឌិត និងអ្នកបច្ចេកទេសដែលសម្បូរដោយបទពិសោធន៍មកពីមន្ទីរពេទ្យជោរៃក្នុងការពិគ្រោះយោបល់ និងការពិនិត្យសម្រាប់សហគ្រាសនីមួយៗដោយផ្ទាល់។

ប្រព័ន្ធឧបករណ៍វេជ្ជសាស្រ្ត៖

គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីគឺជាគ្លីនីកមួយក្នុងចំណោមនូវរាល់គ្លីនីកដែលនាំមុខគេក្នុងការធ្វើបច្ចុប្បន្នភាពឱ្យមានព្រមគ្នានូវប្រព័ន្ធគ្រឿងម៉ាស៊ីន និងឧបករណ៍នៃនូវរាល់ឯកទេសដូចជា៖ ប្រព័ន្ធAutomationស្វ័យប្រវត្តិទាំងស្រុង – ប្រព័ន្ធដំបូងគេដែលលេចឡើងនៅអាស៊ីអាគ្នេយ៍ ម៉ាស៊ីនឆ្លុះអេកូ4D ម៉ាស៊ីនManmography,… រួមជាមួយនឹងគ្រឿងម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្រ្តជាច្រើនទៀតដែលនាំចូលមកពីប្រទេសក្រៅដើម្បីនាំមកនូវដំណើរការពិនិត្យ ការធ្វើតេស្តលឿនរហ័ស និងច្បាស់ពិតប្រាកដ។

គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ី - ជាអាសយដ្ឋានពិនិត្យសុខភាពសម្រាប់សហគ្រាសដ៏មានគុណភាព និងល្បីឈ្មោះនៅទីក្រុងហូជីមិញ

បរិស្ថានពិនិត្យ៖

បរិស្ថានពិនិត្យកក់ក្តៅ កន្លែងធំទូលាយ មានផាសុខភាព នូវរាល់បន្ទប់ពិនិត្យ ការធ្វើតេស្តត្រូវបានសម្លាប់មេរោគជាប្រចាំ និងមានលក្ខណៈជាស្តង់ដារអន្តរជាតិ។

ពេលវេលាធ្វើការបត់បែនបាន៖

ខុសគ្នាជាមួយនឹងនូវរាល់មន្ទីរពេទ្យរដ្ឋ គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីធ្វើការក្រៅម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ពីម៉ោង 8ព្រឹក ដល់ម៉ោង 8យប់ ងាយស្រួលសម្រាប់ការរៀបចំនៃនូវរាល់សហគ្រាស និងកម្មករដែលការចំណាយនៅតែមិនប្រែប្រួល។

តម្លៃសមរម្យ និងត្រឹមត្រូវតាមបទប្បញ្ញត្តិ៖

គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីមានតារាងតម្លៃដែលបានចុះបញ្ជីយ៉ាងច្បាស់លាស់ ត្រឹមត្រូវតាមបទបញ្ញត្តិ ប្រាប់ពីការចំណាយយ៉ាងលម្អិតមុនពេលពិនិត្យ និងធ្វើតេស្ត។

 ខាងលើនេះគឺជានូវរាល់ពត៌មានអំពីការពិនិត្យសុខភាពសម្រាប់សហគ្រាស នូវគ្រប់ចម្ងល់ដែលមិនទាន់ច្បាស់ត្រូវការបកស្រាយ ឬមានតម្រូវការណាត់ជួបពិនិត្យទុកជាមុនសម្រាប់សហគ្រាសជាមួយនឹងលេខកូដអាទិភាពដើម្បីជៀសវៀងសភាពអូអ៊រប្រជ្រៀតគ្នា ចាប់លេខ រង់ចាំ សូមអ្នកចុចចូលក្នុងប្រអប់ខាងក្រោមឆាតដោយផ្ទាល់ជាមួយនឹងគ្រូពេទ្យដើម្បីផ្លាស់ប្តូរយោបល់ ឬតេមកលេខទូរស័ព្ទទាន់ហេតុការណ៍៖ 02871020303

GÓI KHÁM

Gói Khám Sức Khỏe Doanh Nghiệp

Gói Khám Sức Khỏe Doanh Nghiệp

Liên hệ
Gói Khám Sức Khỏe CB Cao Cấp

Gói Khám Sức Khỏe CB Cao Cấp

Liên hệ

Chúng tôi tự hào là đối tác tin cậy của:

Top
Tư vấn Đặt hẹn nhanh