Khám sức khỏe tiền hôn nhân là khám những gì?

Khám sức khỏe tiền hôn nhân là khám những gì?(CAM)2

Liên hệ
Thông tin sản phẩm/dịch vụ
  • Tình trạng sản phẩm/dịch vụ:
  • Mã số sản phẩm:
  • Thương hiệu :

ជីវិតរស់នៅពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទំនើបទាន់សម័យ មនុស្សម្នាក់ៗក៏កាន់តែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួន និងមនុស្សជាទីស្រលាញ់របស់ខ្លួនផងដែរ។ ហេតុដូច្នេះហើយ នូវរាល់ដៃគូទាំងឡាយមុននឹងរៀបការក៏ត្រូវយកចិត្តទុកដាក់ដល់បញ្ហាពិនិត្យសុខភាពមុនរៀបការ។ ដូចនេះការពិនិត្យសុខភាពមុនរៀបការត្រូវពិនិត្យអ្វីខ្លះ? សូមស្វែងយល់អោយច្បាស់ថែមទៀតតាមរយៈអត្ថបទខាងក្រោមនេះ។

 ជីវិតរស់នៅពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទំនើបទាន់សម័យ មនុស្សម្នាក់ៗក៏កាន់តែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួន និងមនុស្សជាទីស្រលាញ់របស់ខ្លួនផងដែរ។ ហេតុដូច្នេះហើយ នូវរាល់ដៃគូទាំងឡាយមុននឹងរៀបការក៏ត្រូវយកចិត្តទុកដាក់ដល់បញ្ហាពិនិត្យសុខភាពមុនរៀបការ។ ដូចនេះការពិនិត្យសុខភាពមុនរៀបការត្រូវពិនិត្យអ្វីខ្លះ? សូមស្វែងយល់អោយច្បាស់ថែមទៀតតាមរយៈអត្ថបទខាងក្រោមនេះ។

ហេតុអ្វីត្រូវតែពិនិត្យសុខភាពមុនរៀបការ?

- ការពិនិត្យសុខភាពមុនពេលរៀបការជួយអោយដៃគូបានត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីឈានចូលជីវិតប្តីប្រពន្ធដោយភាពជឿជាក់ជាមួយ និងសុខភាពល្អបរិបូរណ៍ និងជាពិសេសទៅទៀតក៏មានសុខភាពបន្តពូជសុវត្ថិភាព ត្រៀមខ្លួនរួចរាល់សម្រាប់ការស្វាគមន៍សមាជិកថ្មីមានសុខភាពល្អ។

- សម្រាប់ដៃគូដែលមិនទាន់មានបទពិសោធន៍រួមភេទពីមុនមក ការពិនិត្យសុខភាពមុនពេលរៀបការនឹងទទួលបានការពិគ្រោះយោបល់ច្បាស់លាស់ពីវេជ្ជបណ្ឌិតដើម្បីជួយអោយដៃគូថ្មីមានចំនេះដឹងមូលដ្ឋានក៏ដូចជាស្មាតីល្អចំពោះជីវិតផ្លូវភេទប្តីប្រពន្ធ។ ជាងនេះទៅទៀត ការពិនិត្យសុខភាពមុនរៀបការ វេជ្ជបណ្ឌិតនឹងផ្តល់ជាមធ្យោបាយសម្រាប់ពន្យាកំណើតយ៉ាងមានសុវត្ថិភាពក៏ដូចជាវិធីសាស្ត្រការពារសុខភាពប្តីប្រពន្ធកុំអោយកើតជម្ងឺទាក់ទងទៅនឹងសុខភាពផ្លូវភេទ។

- សម្រាប់ដៃគូដែលចង់បានកូន ការពិនិត្យសុខភាពមុនពេលរៀបការគឺជាមូលដ្ឋានគ្រឹះក្នុងការត្រៀមលក្ខណៈល្អបំផុតសំរាប់ជីវិតធ្វើជាឪពុក ម្តាយដើម្បីឱ្យទារកចាប់កំណើតមានសុខភាពល្អបរិបូរណ៍។

- ការពិនិត្យសុខភាពមុនពេលរៀបការជួយឱ្យរកឃើញ ព្យាបាលបានទាន់ពេលវេលាប្រសិនបើមានជម្ងឺដែលប៉ះពាល់ដល់សុខភាពបន្តពូជ ពពោះ និងការបង្កើតទារកនៅពេលក្រោយ។ ក្រៅពីនេះ ដើម្បីត្រៀមលក្ខណៈអោយល្អបំផុតសម្រាប់ការចាប់កំណើតរបស់ទារក ម្តាយក៏ត្រូវយល់ដឹងអោយបានច្បាស់ និងចាក់ថ្នាំបង្ការក៏ដូចជាបន្ថែមនូវសារធាតុរ៉ែ របបអាហារមានវីតាមីនគ្រប់គ្រាន់សមស្របដើម្បីត្រៀមលក្ខណៈងាយស្រួលដល់សុខភាពដើម្បីពពោះ និងបង្កើតទារកយ៉ាងមានសុវត្ថិភាព។ ទាំងនេះហើយដែលជួយឱ្យស្ត្រីគ្រប់គ្រងបានសម្ថភាពពពោះ រយៈពេលពពោះ...។

តើការពិនិត្យសុខភាពមុនពេលរៀបការត្រូវពិនិត្យអ្វីខ្លះ?

ជាទូទៅកញ្ចប់ពិនិត្យសុខភាពមុនពេលរៀបការ

1. ការពិនិត្យទូទៅ

វាស់សម្ពាពឈាម កម្ពស់ គីឡូ តេស្តទឹកនោម ថតx-rayទ្រូង វាស់ចង្វាក់បេះដូង អេកូពោះ ...

វេជ្ជបណ្ឌិតប្រមូលផ្តុំប្រវត្តិជម្ងឺរបស់ដៃគូ និងប្រមូលផ្តុំប្រវត្តិជម្ងឺរបស់គ្រួសារបញ្ចាំងជម្ងឺដំណពូជ។

2. ការពិនិត្យដោយប្រើតេស្ត

- ថតx-rayបេះដូងសួត៖ វាយតម្លៃនូវរាល់ជម្ងឺរបស់សួត៖ របេងសួត ជម្ងឺសួតស្ទះរុាំរ៉ៃ ( ប្រាប់ដល់អ្នកថតx-ray ប្រសិនបើអ្នកកំពុងពពោះ ឬសង្ស័យថាមានបុត្រ) ។

- វាស់ចង្វាក់បេះដូង

- អេកូពណ៌ពោះទូទៅ៖ វាយតម្លៃទូទៅនូវរាល់សរីរាង្គក្នុងពោះដូចជា៖ ថ្លើម ប្រម៉ាត់ លំពែង អណ្តើក គ្រោះតម្រងនោម...រកឃើញនូវរាល់ដុំសាច់ ឬគ្រោះ អេកូស្ត្រីជួយវាយតម្លៃ៖ ដុំសាច់ស្បូន គីសកន្សោមពង។

- រោគស្ត្រី៖ ត្រួតពិនិត្យជម្ងឺរោគស្ត្រី។

- ថតឆ្លុះត្រចៀកច្រមុះបំពង់ក៖ វាយតម្លៃនូវរាល់ជម្ងឺត្រចៀក ច្រមុះ បំពង់ក។

Khám Sức Khỏe Tiền Hôn Nhân Trong đời Sống Hiện đại

3. អនុវត្តនូវរាល់តេស្ត

នូវរាល់តេស្តដែលចំាបាច់ក្នុងការពិនិត្យសុខភាពមុនពេលរៀបការដូចជា៖

- ការធ្វើតេស្តឈាម

នេះគឺជាការធ្វើតេស្តមួយមានតួនាទីសំខាន់ចំពោះសុខភាពរបស់ស្ត្រី និងទារកនាពេលខាងក្រោយ។ អាស្រ័យហេតុដូចនេះ អ្នកម្តាយអាចដឹងកាន់តែច្បាស់ពីចំនួន គុណភាពរបស់ជាលិកាឈាម និងស្ថានភាពខ្វះឈាមដើម្បីត្រៀមលក្ខណៈល្អបំផុតសម្រាប់ដំណើរការនៃការពពោះ។

ការធ្វើតេស្តឈាមក៏អាចវាយតម្លៃបានពីភាពត្រូវគ្នារវាងក្រុមឈាមរបស់គូភរិយា ហើយនឹងអាចមានវិធីសាស្ត្រទាន់ពេលដើម្បីជៀសវាងហានិភ័យរលូតទារក ឬក៏ទារកស្លាប់ក្នុងពោះ។

ក្រៅពីនេះ នូវរាល់អ្នកជម្ងឺដែលមានជម្ងឺទឹកនោមផ្អែម ឬហានិភ័យកើតជម្ងឺនឹងត្រូវបានអោយធ្វើតេស្តឈាម(អេម៉ូក្លូប៊ីន)។ ដោយផ្អែកលើលទ្ធផលវេជ្ជបណ្ឌិតនិងកំណត់កំរិតជាតិស្ករក្នុងឈាម ប្រសិនបើលើសកំរិតអនុញ្ញាតនោះអ្នកត្រូវតែធ្វើការតាមដានយ៉ាងជាប់លាប់ដើម្បីជៀសវាងរោគសញ្ញាពេលពពោះដូចជា៖ទឹកនោមផ្អែមពេលពពោះ ព្រាយក្រឡាភ្លើង លើសសម្ពាធឈាម...។

ការធ្វើតេស្តឈាមជួយដល់ការធ្វើការវិនិច្ឆ័យរោគទាន់ពេលវេលានូវរាល់ជម្ងឺដែលអាចឆ្លងពីម្តាយទៅទារក ក៏ដូចជាការទាយទុកមុននូវភាពខុសប្រក្រតីដែលមានហានិភ័យធ្វើអោយប៉ះពាល់ដល់ទារក?

- ការត្រួតពិនិត្យនូវរាល់មុខងារថ្លើមតម្រងនោម

វេជ្ជបណ្ឌិតនឹងពិនិត្យ ធ្វើតេស្តដើម្បីវាយតម្លៃមុខងារថ្លើមតម្រងនោមដើម្បីរកអោយឃើញនូវរាល់របួសខុសប្រក្រតីដែលអាចនឹងមានវិធីសាស្ត្រព្យាបាលទាន់ពេលវេលា។ 

- ការធ្វើតេស្តរកជម្ងឺរលាកថ្លើម

ការធ្វើតេស្តនេះក្នុងគោលបំណងរកឱ្យឃើញការកើតមានឡើងនៃអង់ទីករដែលបានបង្កើតឡើងដោយពពួកវីរុសដូចជា៖ វីរុសរលាកថ្លើមប្រភេទA  B  C... ប្រសិនបើរកឃើញមានការកើតឡើងនៃវីរុសរលាកថ្លើមនេះ វេជ្ជបណ្ឌិតនឹងចេញរបៀបរបបព្យាបាលឱ្យទាន់ពេលវេលា និងមានមធ្យោបាយទប់ស្កាត់ការឆ្លងដល់ប្រពន្ធ ប្តីឬទារកនាពេលក្រោយ។ ក្នុងករណីនេះរាងកាយមិនទាន់មានអង់ទីករអ្នកត្រូវតែចាក់ថ្នាំបង្ការជម្ងឺនេះ។

- ការធ្វើតេស្តរកមេរោគអេដស៍

ការធ្វើតេស្តមេរោគអេដស៍ដើម្បីរកឱ្យឃើញជម្ងឺបានឆាប់រហ័ស ក៏ដូចជាស្ថានភាពជម្ងឺនឹងជួយឱ្យដៃគូផ្តើមគំនិតទប់ស្កាត់ការចម្លងមេរោគដល់ដៃគូក៏ដូចជាសម្រេចចិត្តថាត្រូវបង្កើតទារកឬអត់។

- ការធ្វើតេស្តរកនូវរាល់ជម្ងឺឆ្លងតាមរយៈផ្លូវភេទ

ការរកនូវរាល់ជម្ងឺឆ្លងតាមរយៈផ្លូវភេទដូចជា៖ ជម្ងឺស្វាយ ជម្ងឺឫស ជម្ងឺប្រមេះ ជួយរកអោយឃើញ និងព្យាបាលទាន់ពេលវេលា ជាមួយគ្នានេះដែរទប់ស្កាត់ការឆ្លងដល់មិត្តរួមភេទ និងសហគមន៍។

លេខរៀង ប្រភេទពិនិត្យ បុរស ស្ត្រី
ពិនិត្យ នៅលីវ
1 ពិនិត្យប្រពន្ធ័ក្នុងទូទៅ 100,000 100,000
ពិនិត្យរួម៖
ជីពចរ សម្ពាធឈាម កម្ពស់ គីឡូ
តេស  
2  ថតx-ray សួត 120,000 120,000
វាយតម្លៃរាល់ជម្ងឺសួត៖ របេងសួត ជម្ងឺសួតរាុំរ៉ៃ( ប្រាប់អ្នកថតx-ray ប្តសិនបើអ្នកកំពុងមានផ្ទៃពោះឫសង្ស័យមានផ្ទៃពោះ)
3 វាស់ចង្វាក់បេះដូង 80,000 80,000
4 អេកូពណ៌ពោះទូទៅ 180,000 180,000
វាយតម្លៃទូទៅរាល់សរីរាង្គក្នុងពោះដូចជា ថ្លើម ប្រម៉ាត់ លំពែង អណ្តើក គ្រោះតម្រងនោម...រកឃើញរាល់ដុំសាច់ឫគ្រោះ អេកូស្ត្រី។ ជួយវាយតម្លៃ៖ ដុំសាច់ស្បូន គីសកន្សោមពង។
5 រោគស្ត្រី   100,000
ត្រួតពិនិត្យជម្ងឺរោគស្ត្រី
6 ឆ្លុះត្រចៀកច្រមុះបំពង់ក 350,000 350,000
វាយតម្លៃជម្ងឺត្រចៀកច្រមុះបំពង់ក
 XÉT NGHIỆM  
7 តេសឈាម (២២ ទិន្នន័យ ) 105,000 105,000
បញ្ចាំងជម្ងឺពីឈាម៖ ខ្វះឈាម មហារីកឈាម ខ្សោយខួរ  ការឆ្លងមេរោគ...
8 ប្រភេទឈាម ABO 70,000 70,000
បែងចែកប្រភេទឈាម
9 វាស់កម្រិតជាតិស្ករក្នុងឈាម 35,000 35,000
បញ្ចាំងជម្ងឺទឹកនោមផ្អែម
10 HbA1C 165,000 165,000
តាមដានជម្ងឺទឹកនោមផ្អែមក្នុងរយៈពេល៣ខែ
11 មុខងារតម្រងនោម៖ អ៊ុយរ៉េ 45,000 45,000
វាយតម្លៃភាពខុសប្រក្រតីមុខងារតម្រងនោម
12 មុខងារតម្រងនោម៖ក្រេទីនីន 45,000 45,000
វាយតម្លៃភាពខុសប្រក្រតីមុខងារតម្រងនោម
13 តេសអាសុីតអ៊ុយរិច 55,000 55,000
រកជម្ងឺGoutអោយទាន់ពេលវេលា
14 ខ្លាញ់ក្នុងឈាម៖Cholesterol 45,000 45,000
វាយតម្លៃហានិភ័យរាល់ជម្ងឺបេះដូង សរសៃឈាម...
15 ខ្លាញ់ក្នុងឈាម៖ Triglyceride 45,000 45,000
វាយតម្លៃហានិភ័យរាល់ជម្ងឺបេះដូង សរសៃឈាម...
16 ខ្លាញ់ក្នុងឈាម៖ HDL 45,000 45,000
វាយតម្លៃហានិភ័យរាល់ជម្ងឺបេះដូង សរសៃឈាម...
17 ខ្លាញ់ក្នុងឈាម៖ LDL 48,000 48,000
វាយតម្លៃហានិភ័យរាល់ជម្ងឺបេះដូង សរសៃឈាម...
18 មុខងារថ្លើម៖ SGOT 45,000 45,000
វាយតម្លៃរបួសមុខងារថ្លើម
19 មុខងារថ្លើម៖ SGPT 45,000 45,000
វាយតម្លៃរបួសមុខងារថ្លើម
20 មុខងារថ្លើម៖ GGT 48,000 48,000
វាយតម្លៃរបួសមុខងារថ្លើម
21 ការកំណកឈាម៖ INR 50,000 50,000
ភាពខុសប្រក្រតីពីការកកឈាម
22 មុខងារក្រពេញទីរ៉ូអុីត ៖TSH;FT4 200,000 200,000
វាយតម្លៃមុខងារក្រពេញទីរ៉ូអុីត
23 តេសទឹកនោម 70,000 70,000
ជម្ងឺឆ្លងតាមផ្លូវភេទកំពុងពេញនិយម  
24 HBsAg (គុណភាព) 150,000 150,000
អង់ទីកររលាកថ្លើម B
25 Anti HBs (គុណភាពឫឫ) 150,000 150,000
អង់ទីសែនផ្ទៃក្រៅរលាកថ្លើម B
26 Anti HCV 150,000 150,000
រលាកថ្លើមវីរុស C
27 ស្វាយ: Syphilis 170,000 170,000
28 HIV 160,000 160,000
  សរុបទិន្នន័យ មិនគិតថ្លៃ Miễn phí
សរុបតម្លៃ (VND) 2,771,000 2,871,000
 

មុនពេលពិនិត្យសុខភាពមុនពេលរៀបការត្រូវត្រៀមអ្វីខ្លះ និងត្រូវចំណាយលើការពិនិត្យអស់ប៉ុន្មាន? សូម ចុចចូលក្នុងប្រអប់ឆាត ខាងក្រោមដើម្បីទទួលបានការពិគ្រោះយោបល់ពីគ្រូពេទ្យភ្លាមៗ។

អាសយដ្ឋានពិនិត្យសុខភាពមុនពេលរៀបការមានគុណភាពនៅទីក្រុងហូជីមិញ

ការពិនិត្យសុខភាពមុនពេលរៀបការគឺជាតម្រូវការចាំបាច់ និងសំខាន់ដើម្បីការពារសុខភាព រក្សាបាននូវសុភមង្គលក្នុងគ្រួសារ និងបង្កើតជាមូលដ្ឋានគ្រឹះដល់កុមារអោយមានសុខភាពល្អ។ ផ្ទុយទៅវិញ សព្វថ្ងៃនេះក្នុងមណ្ឌលសុខភាព គ្លីនីកឯកទេសរីកស្គុះស្គាយដូចផ្សិតនោះការជ្រើសរើសអាសយដ្ឋានពិនិត្យសុខភាពមុនពេលរៀបការដែលមានគុណភាពមិនមែនជាបញ្ហាធម្មតា។

ក្នុងករណីនេះដំណើរការពិនិត្យជម្ងឺ ការធ្វើតេស្តមិនត្រឹមត្រូវតាមក្បួនខ្នាតនាំឱ្យលទ្ធផលការធ្វើការវិនិច្ឆ័យរោគមានការខ្វះចន្លោះ ឬក៏អាចខុស និងនាំឱ្យមានការប៉ះពាល់ដល់អ្នកជម្ងឺ៖ របួសផ្លូវចិត្ត សេដ្ឋកិច្ច ខាតបង់ពេលវេលា ចំណងដៃគូប្រេះឆា មានមន្ទិលសង្ស័យដល់ដៃគូ... ដូច្នេះហើយដើម្បីទទួលបានលទ្ធផលដែលត្រឹមត្រូវនោះដៃគូជីវិតត្រូវតែទៅពិនិត្យ ធ្វើតេស្តនៅទីភ្នាក់ងារជឿទុកចិត្ត និងវេជ្ជបណ្ឌិតមានជំនាញច្បាស់លាស់...។

គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ី នៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញគឺជាគ្លីនីកមួយដ៏ល្អដែលអាចផ្តល់ទំនុកចិត្តដល់ដៃគូរក្នុងការពិនិយ្យសុខភាពរបស់ខ្លួន។

• គ្លីនីកជាប់លំដាប់ថ្នាក់អន្តរជាតិ ឧបករណ៍ទំនើបទាប់សម័យ បម្រើការទាន់ចិត្ត និងក្រិតក្រំបំផុតលើការពិនិត្យ ការត្រួតពិនិត្យសុខភាពមុនពេលរៀបការ

• កញ្ចប់ពិនិត្យសុខភាពមុនពេលរៀបការបានបង្កើតឡើងនូវរាល់វិទ្យាសាស្រ្ត សមស្របទៅតាមដៃគូផ្សេងៗគ្នា

•  ក្រុមវេជ្ជបណ្ឌិតនាំមុខគេមានបទពិសោធន៍ជាង២០ឆ្នាំ ហើយក្រុមវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជោរៃ និងសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថ Đại Học Y Dược (ដាយហុកអ៊ីស៊ឿក)ពិនិត្យដោយផ្ទាល់។

ក្រុមវេជ្ជបណ្ឌិតដ៏ពូកែៗ សម្បូរទៅដោយបទពិសោធន៍នៅ គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ី

• ដំណើរការពិនិត្យច្រកទ្វារតែ១ និងណាត់ជួបជាមុនតាមរយៈបណ្តាញចល័តដោយផ្ទាល់{នៅទីនេះ}ជួយសន្សំសំចៃពេលវេលា

• លទ្ធផលនៃជម្ងឺត្រូវបានពិនិត្យយ៉ាងល្អិតល្អន់នៅមន្ទីរពេទ្យជោរៃផ្តល់លទ្ធផលត្រឹមត្រូវពិតប្រាកដបំផុត

• បរិស្ថានពិនិត្យត្រូវបានសម្លាប់មេរោគយ៉ាងត្រឹមត្រូវ បុគ្គលិករួសរាយរាក់ទាក់ បន្ទប់ពិនិត្យជម្ងឺមានផាសុខភាពដូចគ្រួសារ

•  តម្លៃពិនិត្យ ធ្វើតេស្តសមរម្យ ច្បាស់លាស់ និងត្រឹមត្រូវតាមបទបញ្ជា

ដើម្បីចៀសវាងពីសភាពប្រជែងគ្នា ចាប់លេខ តម្រង់ជួរអ្នកអាចធ្វើការណាត់ជួបជាមុនដោយគ្រាន់តែមកដល់ និងអានលេខកូដពិនិត្យគឺបានពិនិត្យ ធ្វើតេស្តជាអាទិភាពជាមួយការចំណាយមិនប្រួលប្រែ ចុចចូលប្រអប់ឆាតខាងក្រោមគ្រូពេទ្យនឹងពិគ្រោះយោបល់ជាជំនួយភ្លាម។

GÓI KHÁM

Khám sức khỏe tiền hôn nhân – Việc làm cần thiết và quan trọng(CAM)2

Khám sức khỏe tiền hôn nhân – Việc làm cần thiết và quan trọng(CAM)2

Liên hệ
Địa chỉ khám sức khỏe tiền hôn nhân uy tín và chất lượng(CAM)2

Địa chỉ khám sức khỏe tiền hôn nhân uy tín và chất lượng(CAM)2

Liên hệ
5 lợi ích của khám sức khỏe tiền hôn nhân(CAM) 2

5 lợi ích của khám sức khỏe tiền hôn nhân(CAM) 2

Liên hệ

Chúng tôi tự hào là đối tác tin cậy của:

Top
Tư vấn Đặt hẹn nhanh