យោងតាមរបាយការណ៍របស់វិទ្យាស្ថានមជ្ឈមណ្ឌលសួត ប្រទេសវៀតណាមស្ថិតនៅលំដាប់ទី11ក្នុងចំណោម30ប្រទេសដែលមានផ្ទុកជម្ងឺរបេងដ៏ធ្ងន់ដែលសុាំនឹងថ្នាំខ្ពស់បំផុតនៅលើពិភពលោក។ ជារៀងរាល់ឆ្នាំ ប្រទេសយើងមានជិត126.000នាក់នៃអ្នកដែលកើតមានជម្ងឺរបេងថ្មីៗក្នុងនោះមានជាង5.000នាក់នៃអ្នកជម្ងឺដែលសុាំនឹងថ្នាំ។ ជម្ងឺរបេងគឺជាជម្ងឺមួយដែលឆ្លងដែលបណ្តាលមកពីមេរោគរបេងបង្កឡើង។ ប្រសិនបើមេរោគរបេងបានរាលដាលចូលក្នុងសរីរាង្គណាមួយនោះនៅក្នុងខ្លួន និងកើតកូន ចៅច្រើនឡើង ទន្ទឹមនឹងគ្នានេះដែររាងកាយមិនអាចប្រឆាំងតបនឹងពួកវា នៅពេលនោះនឹងបង្កើតទៅជាជម្ងឺរបេង។ ការស្វែងយល់ពីមូលហេតុនៃជម្ងឺរបេងជាការចូលរួមចំណែកជួយឱ្យមនុស្សគ្រប់គ្នាបង្ការបាននូវជម្ងឺរបេងកាន់តែមានប្រសិទ្ធិភាពជាងមុន។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានមជ្ឈមណ្ឌលសួត ប្រទេសវៀតណាមស្ថិតនៅលំដាប់ទី11ក្នុងចំណោម30ប្រទេសដែលមានផ្ទុកជម្ងឺរបេងដ៏ធ្ងន់ដែលសុាំនឹងថ្នាំខ្ពស់បំផុតនៅលើពិភពលោក។ ជារៀងរាល់ឆ្នាំ ប្រទេសយើងមានជិត126.000នាក់នៃអ្នកដែលកើតមានជម្ងឺរបេងថ្មីៗក្នុងនោះមានជាង5.000នាក់នៃអ្នកជម្ងឺដែលសុាំនឹងថ្នាំ។
ជម្ងឺរបេងគឺជាជម្ងឺមួយដែលឆ្លងដែលបណ្តាលមកពីមេរោគរបេងបង្កឡើង។ ប្រសិនបើមេរោគរបេងបានរាលដាលចូលក្នុងសរីរាង្គណាមួយនោះនៅក្នុងខ្លួន និងកើតកូន ចៅច្រើនឡើង ទន្ទឹមនឹងគ្នានេះដែររាងកាយមិនអាចប្រឆាំងតបនឹងពួកវា នៅពេលនោះនឹងបង្កើតទៅជាជម្ងឺរបេង។ ការស្វែងយល់ពីមូលហេតុនៃជម្ងឺរបេងជាការចូលរួមចំណែកជួយឱ្យមនុស្សគ្រប់គ្នាបង្ការបាននូវជម្ងឺរបេងកាន់តែមានប្រសិទ្ធិភាពជាងមុន។
→ ជម្ងឺរបេងសួតគឺជាជម្ងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Mycobacterium tuberculosis (MTB) បង្កឡើង។ ត្រូវបានចែកចេញជាពីរប្រភេទធំៗគឺជម្ងឺរបេងសួត និងជម្ងឺរបេងក្រៅប្រព័ន្ធសួត។
→ ជម្ងឺរបេងសួត (របេងសកម្ម) មានជាង80%នៃនូវរាល់ករណីកើតជម្ងឺរបេង។ ករណីនេះអ្នកជម្ងឺធ្វើតេស្តមានមេរោគរបេងគឺជាប្រភពនៃការចម្លងរោគរបេងសួតទៅកាន់មនុស្សជុំវិញ។
→ ជម្ងឺរបេងក្រៅប្រព័ន្ធសួតមិនមានហានិភ័យនៃការចម្លងដល់អ្នកដទៃទៀត។ រាប់បញ្ចូលទាំងប្រភេទជាច្រើនដូចជា៖ របេងក្នុងស្រោមសួត របេងកូនកណ្តុរ របេងក្នុងស្រោមខួរក្បាល របេងសន្លាក់ឆ្អឹង របេងក្នុងស្រោមពោះ របេងប្រដាប់បន្តពូជ - ទឹកនោម ឬរបេងពោះវៀនតូច។
បាក់តេរីMycobacterim tuberculosis (MTB) គឺជាមូលហេតុចម្បងដែលបង្កឱ្យមានជម្ងឺរបេងសួត និងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈផ្លូវដង្ហើម។ ជម្ងឺរបេងសួតមិនតំណពូជទេ។
កត្តាអំណោយផល៖
• បរិស្ថានដែលបំពុលដោយលម្អងធូលីជាច្រើន និងសើមគឺជាលក្ខខ័ណ្ឌអំណោយផលសម្រាប់បាក់តេរីលូតលាស់ និងបង្កឱ្យមានជម្ងឺ
• ការប៉ះពាល់ជាមួយនឹងអ្នកជម្ងឺរបេងសួត ឬនូវរាល់សារធាតុបញ្ចេញចោលដែលផ្ទុកនូវមេរោគរបេងអាចបណ្តាលឱ្យឆ្លង
• ការពិសារចំណីអាហារដែលផ្ទុកនូវមេរោគរបេង និងញំុាំសត្វចិញ្ចឹមដែលមានរបេងអាចបណ្តាលឱ្យឆ្លង
កត្តាហានិភ័យ៖
• ប្រព័ន្ធភាពស៊ាំចុះខ្សោយ
• អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយនឹងមានហានិភ័យខ្ពស់ចំពោះមេរោគជម្ងឺរបេងសួតសកម្ម។ ឧទាហរណ៍៖ អ្នកដែលផ្ទុកមេរោគអេដស៍ (HIV)មានការពិបាកក្នុងការគ្រប់គ្រងមេរោគរបេងជាងដូច្នេះមានហានិភ័យកើតជម្ងឺរបេងសួតខ្ពស់ជាង20-30%បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនមានផ្ទុកមេរោគអេដស៍ (HIV)
• ការជក់បារី
• យោងតាមស្ថិតិប្រហែល 8%នៃនូវរាល់ករណីជម្ងឺរបេងនៅទូទាំងពិភពលោកដែលមានការទាក់ទងនឹងការជក់បារី
• ការកើតមានជម្ងឺមួយចំនួន
• ជម្ងឺទឹកនោមផ្អែម
• ជម្ងឺមហារីក
• ការកង្វះអាហារូបត្ថម្ភ
• ជម្ងឺតម្រងនោម
លើសពីនេះទៅទៀត នូវរាល់អ្នកដែលកំពុងតែព្យាបាលជម្ងឺមហារីក ឬការប្រើប្រាស់សារធាតុរំញោចមួយចំនួន និងគ្រឿងញៀនក៏មានហនិភ័យខ្ពស់ក្នុងការកើតមានជម្ងឺរបេងសួតផងដែរ។
• ក្អកដែលមានរយៈពេលជាង 3សប្តាហ៍ (ក្អកស្ងួត ក្អកមានស្លេស ក្អកមានឈាម) គឺជារោគសញ្ញាជាក់លាក់ និងសំខាប់បំផុតដើម្បីដឹងថាមានជម្ងឺរបេងសួត
• ឈឺទ្រូង និងពេលខ្លះពិបាកដកដង្ហើម
• មានអារម្មណ៍ថាអស់កម្លាំងនៅពេលយប់
• គ្រុនក្តៅតិចៗ និងរងារញាក់នៅពេលល្ងាច
• បាត់បង់ចំណង់អាហារ និងស្គមស្គាំង
អ្នកក៏អាចជួបនូវរាល់រោគសញ្ញាផ្សេងៗទៀតដែលមិនបានរៀបរាប់ដូចខាងលើ។ ប្រព័ន្ធសរីរាង្គកាយរបស់មនុស្សម្នាក់ៗគឺខុសៗពីគ្នា ហេតុដូច្នេះហើយដើម្បីធ្វើការវិនិច្ឆ័យរោគត្រឹមត្រូវពិតប្រាកដអ្នកគួរតែមកដល់កន្លែងវេជ្ជសាស្រ្តឯកទេសដើម្បីពិនិត្យជម្ងឺនៅពេលដែលមានរោគសញ្ញាខុសពីប្រក្រតី។
ជម្ងឺរបេងសួតគឺជាជម្ងឺដែលងាយនឹងជួបបំផុត អាចប៉ះពាល់ដល់មនុស្សគ្រប់គ្នា និងគ្រប់វ័យទាំងអស់។
នូវរាល់កត្តាដែលបង្កើនហានិភ័យនៃការកើតមានជម្ងឺរបេងសួតរួមមាន៖
► ការចុះខ្សោយនៃភាពសុាំ៖ ការឆ្លងមេរោគអេដស៍ (HIV) ឬជម្ងឺមហារីក
► ការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងប្រភពឆ្លង ជាពិសេសគឺកុមារ
► ការកើតមាននូវរាល់ជម្ងឹរុាំរ៉ៃ៖ ជម្ងឺដំបៅក្រពះ ជម្ងឺទឹកនោមផ្អែម ឬជម្ងឺខ្សោយតម្រងនោមរុាំរ៉ៃ....
► ការញៀនគ្រឿងញៀន ស្រា ឬបារី
► អ្នកដែលប្រើប្រាស់នូវរាល់ថ្នាំការពារភាពសុាំរយៈពេលយូរដូចជា៖ corticosteroid ឬការព្យាបាលជម្ងឺមហារីកដោយប្រើគីមី....
ជម្ងឺរបេងសួតអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតព្រោះតែមេរោគរបេងកើតមាននៅក្នុងបរិយាកាស
ជម្ងឺរបេងសួតប្រសិនបើមិនបានព្យាបាលទេអាចជួបនូវផលវិបាកមួយចំនួនដូចខាងក្រោម៖
- ទឹកដក់ក្នុងស្រោមសួត ខ្យល់ចូលក្នុងស្រោមសួត ឬក្អកមានឈាម។ នូវរាល់ផលវិបាកទាំងនេះបណ្តាលឱ្យការព្យាបាលជម្ងឺរបេងសួតមានការលំបាក និងស្មុគស្មាញជាងមុនយ៉ាងខ្លាំង។
- បន្ទាប់ពីការព្យាបាលជម្ងឹរបេងសួតជាសះស្បើយ ប៉ុន្តែនៅតែអាចបន្សល់ទុកនូវផលវិបាកមួយចំនួនដូចជា៖ ការចុះខ្សោយផ្លូវដង្ហើមរុាំរ៉ៃ ការរីកប៉ោងទងសួត ដុំសាច់ផ្សិតក្នុងសួត ឬខ្យល់ចូលក្នុងស្រោមសួត....។
ដើម្បីការពារការឆ្លងរាលដាលនៃជម្ងឹរបេងសួតអាចអនុវត្តវិធានការបង្ការដូចខាងក្រោម៖
♦ ការចាក់វ៉ាក់សាំងជម្ងឺរបេងសួត៖ ការចាក់វ៉ាក់សាំង BCG ត្រូវបានអនុវត្តចំពោះកុមារដើម្បីបង្ការជម្ងឺរបេង។ បច្ចុប្បន្ននេះ រដ្ឋកំពុងតែអនុវត្តការចាក់វ៉ាក់សាំងការពាររោគរបេងភ្លាមៗចាប់ពីខែដំបូងបន្ទាប់ពីកំណើតនៅក្នុងកម្មវិធីនៃការចាក់ថ្នាំបង្ការរោគទូទៅ
♦ ការប្រើប្រាស់ម៉ាស់នៅពេលទៅខាងក្រៅ ឬប៉ះពាល់ជាមួយនឹងអ្នកជម្ងឺរបេងសួត
♦ ខ្ទប់មាត់នៅពេលកណ្តាស់ លាងដៃឱ្យបានស្អាតនឹងញឹកញាប់ ជាពិសេសគឺមុនពេលញំុា និងបន្ទាប់ពីការបន្ទោរបង់
♦ កុំប្រើប្រាស់របស់របរប្រើផ្ទាល់ខ្លួនរួមគ្នាជាមួយនឹងអ្នកជម្ងឹ
♦ អ្នកជម្ងឺរបេងសួតចៀសវាងការឆ្លងដល់អ្នកដទៃទៀតដោយវិធីកុំគេងបន្ទប់រួមគ្នាជាមួយនឹងអ្នកដទៃទៀត និងកុំទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន
♦ អ្នកជម្ងឺត្រូវតែពាក់ម៉ាស់ នៅពេលក្អក កណ្តាស់ត្រូវខ្ទប់មាត់ ខាកស្តក់ស្លេសឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ ហើយស្លេស ឬនូវរាល់វត្ថុដែលមានផ្ទុកនូវប្រភពឆ្លងត្រូវតែបោះចោលឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ
♦ ការត្រូវពន្លឺព្រះអាទិត្យឱ្យបានកាន់តែច្រើនកាន់តែល្អសម្រាប់កន្លែងស្នាក់នៅ និងនូវរាល់របស់របរប្រើប្រាស់របស់អ្នកជម្ងឺ
♦ ការអនុវត្តរបៀបរស់នៅឱ្យមានសុខភាពល្អដូចជា៖ ការបរិភោគអាហារឱ្យបានត្រឹមត្រូវ គេងឱ្យបានគ្រប់គ្រាន់ ៧-៨ ម៉ោងក្នុងមួយថ្ងៃ ហាត់ប្រាណឱ្យបានទៀងទាត់ និងមិនប្រើប្រាស់នូវរាល់សារធាតុដែលបង្កឱ្យញៀនដូចជា៖ គ្រឿងញៀន គ្រឿងស្រវឹង និងការជក់បារីជាដើម....។
សូមមកដល់កន្លែងវេជ្ជសាស្រ្តភ្លាម ឬមន្ទីរពេទ្យដែលមានគុណភាពដើម្បីធ្វើការពិនិត្យ ធ្វើតេស្តវិនិច្ឆ័យរោគ និងធ្វើការពិគ្រោះយោបល់អំពីវិធីសាស្រ្តព្យាបាលដែលល្អបំផុត។
វេជ្ជបណ្ឌិតនឹងសួរអំពីជម្ងឺក្នុងការស្វែងរកនូវរាល់រោគសញ្ញានៃរាងកាយទាំងមូលដូចជា៖ គ្រុនក្តៅតិចៗនៅពេលល្ងាច បែកញើសនៅពេលយប់ បាត់បង់ចំណង់អាហារ អស់កម្លាំង ស្រកទម្ងន់ស្គមទៅៗ ទន្ទឹមនឹងគ្នានេះដែរធ្វើការពិនិត្យសួត និងរាងកាយទាំងមូល។ បន្ទាប់ពីនោះមក វេជ្ជបណ្ឌិតអាចតម្រូវឱ្យធ្វើតេស្តមួយចំនួន៖
+ ការជ្រលក់ពណ៌ស្លេសឆ្លុះមើលដោយផ្ទាល់ដើម្បីស្វែងរកAFB
+ ការធ្វើតេស្ត Xpert MTB/RIF (ប្រសិនបើអាច)
+ ការចិញ្ចឹមមេរោគដើម្បីស្វែងរកមេរោគរបេង
+ ការថតកាំរស្មីអ៊ិចសួត
ការធ្វើការវិនិច្ឆ័យរោគ និងការព្យាបាលឱ្យបានឆាប់ដែលអាចការពារការរីករាលដាលធ្ងន់ធ្ងរជាងមុននៃជម្ងឺ និងចៀសវាងនូវរាល់ស្ថានភាពដែលក្លាយជាធ្ងន់ធ្ងរត្រូវការសង្គ្រោះបន្ទាន់ ដូច្នេះហើយចូរអ្នកមកជួបវេជ្ជបណ្ឌិតឱ្យបានកាន់តែឆាប់កាន់តែល្អដើម្បីចៀសវាងនូវរាល់ករណីជម្ងឺរបេងសួតធ្ងន់ធ្ងរជាងមុន។
ប្រសិនបើអ្នកកំពុងតែស្វែងរកអាសយដ្ឋានធ្វើតេស្ត ធ្វើការវិនិច្ឆ័យរោគ និងព្យាបាលជម្ងឺរបេងសួតដ៏មានប្រសិទ្ធិភាពមួយ អ្នកអាចមកដល់គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីនៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញជាមួយនឹងការមានវត្តមានដោយផ្ទាល់គឺនូវរាល់វេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជោរៃធានានូវដំណើរការវិនិច្ឆ័យរោគ និងការព្យាបាលជម្ងឺរបេងដ៏មានប្រសិទ្ធិភាព និងសុវត្ថភាពបំផុត។
រូបភាពនៅគ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ី
គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីធ្វើការចាប់ពីម៉ោង 8ព្រឹកដល់ម៉ោង8យប់ គ្រប់ថ្ងៃទាំងអស់ក្នុងមួយសប្តាហ៍រួមទាំងថ្ងៃសៅរ៍ និងអាទិត្យ នូវគ្រប់ចម្ងល់ដែលត្រូវការបកស្រាយ ឬមានតម្រូវការណាត់ជួបពិនិត្យទុកជាមុន សូមតេមកលេខទូរស័ព្ទទាន់ហេតុការណ៍៖ 0287 102 0303 ឬចុចចូលក្នុងប្រអប់ឆាតខាងក្រោមភ្លាម។
Giờ làm việc :Từ 08h00 đến 20h00 (Cả thứ 7 và Chủ Nhật)
Địa chỉ:Số 3, Tăng Bạt Hổ, P12, Q5, TP.HCM
Chúng tôi tự hào là đối tác tin cậy của: