Nguyên Nhân Gây Ra Bệnh Hen Suyễn

Nguyên Nhân Gây Ra Bệnh Hen Suyễn(CAM)

Liên hệ
Thông tin sản phẩm/dịch vụ
  • Tình trạng sản phẩm/dịch vụ:
  • Mã số sản phẩm:
  • Thương hiệu :

ជម្ងឺហឺត (ជម្ងឺហឺតរលាកទងសួត) គឺជាជម្ងឹមួយដែលរលាករុាំរ៉ៃ ហើម មានស្លេសកើនឡើង និងកន្ត្រាក់រួមតូចចង្អៀតផ្លូវដកដង្ហើម បណ្តាលឱ្យមាននូវរាល់ការលំបាកក្នុងការដកដង្ហើម ដកដង្ហើមលឺសូរស៊ឺៗ ដកដង្ហើមតឹងៗលឺសូរក្រេតក្រតៗ ឬក៏ក្អក។ ជម្ងឺនេះកើតឡើងវិញជាច្រើនដងធ្វើ​ឱ្យរាងកាយអ្នកជម្ងឺអស់កម្លាំងយ៉ាងខ្លាំង ពិបាកក្នុងការធ្វើចលនា និងប៉ះពាល់ជាច្រើនដល់គុណភាពនៃការរស់នៅ។ ជម្ងឺហឺតគឺជាជម្ងឺមួយដែលមានអត្រាការស្លាប់ខ្ពស់ដែលឈរបន្ទាប់ពីជម្ងឺមហារីក។ មានករណីនៃការស្លាប់យ៉ាងច្រើនពិតជាគួរឱ្យសោកស្តាយណាស់ និងមិនត្រូវធ្វេសប្រហែស។ ហេតុដូច្នេះហើយ ការស្វែងយល់នូវមូលហេតុដើម្បីដឹងនូវរាល់វិធីការពារគឺជាការងារដ៏សំខាន់។ សូមតាមដានភ្លាមនូវអត្ថបទខាងក្រោមនេះណែ!

    ជម្ងឺហឺត (ជម្ងឺហឺតរលាកទងសួត) គឺជាជម្ងឹមួយដែលរលាករុាំរ៉ៃ ហើម មានស្លេសកើនឡើង និងកន្ត្រាក់រួមតូចចង្អៀតផ្លូវដកដង្ហើម បណ្តាលឱ្យមាននូវរាល់ការលំបាកក្នុងការដកដង្ហើម ដកដង្ហើមលឺសូរស៊ឺៗ ដកដង្ហើមតឹងៗលឺសូរក្រេតក្រតៗ ឬក៏ក្អក។ ជម្ងឺនេះកើតឡើងវិញជាច្រើនដងធ្វើ​ឱ្យរាងកាយអ្នកជម្ងឺអស់កម្លាំងយ៉ាងខ្លាំង ពិបាកក្នុងការធ្វើចលនា និងប៉ះពាល់ជាច្រើនដល់គុណភាពនៃការរស់នៅ។

    ជម្ងឺហឺតគឺជាជម្ងឺមួយដែលមានអត្រាការស្លាប់ខ្ពស់ដែលឈរបន្ទាប់ពីជម្ងឺមហារីក។ មានករណីនៃការស្លាប់យ៉ាងច្រើនពិតជាគួរឱ្យសោកស្តាយណាស់ និងមិនត្រូវធ្វេសប្រហែស។ ហេតុដូច្នេះហើយ ការស្វែងយល់នូវមូលហេតុដើម្បីដឹងនូវរាល់វិធីការពារគឺជាការងារដ៏សំខាន់។ សូមតាមដានភ្លាមនូវអត្ថបទខាងក្រោមនេះណែ!

រោគសញ្ញាដែលទទួលស្គាល់ថាមានជម្ងឺហឺត

    ជម្ងឺហឺត (ជម្ងឺហឺតរលាកទងសួត) ប្រសិនបើមិនបានរកឃើញ និងព្យាបាលឱ្យបានទាន់ពេលវេលាទេនោះជម្ងឺនេះកាន់តែធ្ងន់ធ្ងរឡើង និងពិបាកព្យាបាល។ ជម្ងឺហឺតរលាកទងសួតនឹងបណ្តាលឱ្យមាននូវរាល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដូចជា៖ ការរីកធំថតខាងក្រោមផ្នែកខាងស្តាំនៃបេះដូងដោយសារទងសួតរុាំរ៉ៃ ស្ទះខ្យល់ក្នុងទងសួត ឬខ្យល់ចូលក្នុងស្រោមសួត។ ហើយជាពិសេស ក្នុងករណីដែលកើតមានជម្ងឺហឺតរលាកទងសួតស្រួចស្រាវរហូតដល់ធ្ងន់ធ្ងរ ប្រសិនបើមិនបានព្យាបាលឱ្យបានទាន់ពេលវេលានឹងអាចបណ្តាល​​​​​​​​ឱ្យស្លាប់បាន។

នៅខាងក្រោមនេះគឺជានូវរាល់រោគសញ្ញាដែលអ្នកមិនគួរព្រងើយកន្តើយ៖

 ការក្អកមានរយៈពេលយូរថ្ងៃដែលមិនជាសះស្បើយ ជាធម្មតាកើតឡើងនៅពេលយប់ ឬពេលព្រឹកព្រលឹម

 មានស្លេសច្រើន ក្អកអមជាមួយនឹងការមានស្លេស ឬខ្សោយសម្លេង

 ពិបាកដកដង្ហើមជាញឹកញាប់ ដកដង្ហើមតឹងៗលឺសូរក្រេតក្រតៗ ជាពិសេសនៅពេលដែលធ្វើចលនា ឬប៉ះពាល់ជាមួយនឹងភ្នាក់ងារដែលធ្វើឱ្យអាឡែរហ្សីមួយចំនួន

 ងាយនឹងកើតមានដង្ហើមខ្លី និងអស់កម្លាំងរួមទាំងនៅពេលដែលធ្វើចលនាស្រាលៗ

→ ពេលខ្លះមានអារម្មណ៍ថាឈឺទ្រូង និងពិតជាពិបាកក្នុងការដកដង្ហើម។

នូវរាល់មូលហេតុដែលបង្កឱ្យមានជម្ងឺហឺត ហើយអ្នកដែលកើតមានជម្ងឺនេះគួរតែជៀសវាងអ្វី

► ផ្សែងបារី៖

ការប៉ះពាល់ជាមួយនឹងផ្សែងបារីដោយផ្ទាល់អាចបណ្តាលឱ្យរំញោចផ្លូវដកដង្ហើម ធ្វើឱ្យនូវរាល់អ្នកដែលកើតមានជម្ងឺហឺតនឹងជួបនូវរាល់រោគសញ្ញាជាញឹកញាប់ និងធ្ងន់ធ្ងរជាងមុន។ ចំពោះអ្នកដែលជក់បារី ឬមិនជក់បារីក៏ដោយ ផ្សែងបារី និងសារធាតុគីមីដែលនៅសេសសល់អាចបណ្តាលឱ្យនូវរាល់អ្នកដែលនៅជុំវិញត្រូវស្រូបចូល និងចូលទៅក្នុងសួត។

យោងតាមសមាគមសួតអាមេរិកាំងបានឱ្យដឹងថា កុមារដែលមានម្តាយជក់បារីនៅពេលដែលមានផ្ទៃពោះមានហានិភ័យកើតមានជម្ងឺហឺតខ្ពស់ជាងនូវរាល់កុមារធម្មតា។ ទោះបីជាយ៉ាងណាក៏ដោយបារីមិនបង្កឱ្យមានជម្ងឺហឺតទេ ប៉ុន្តែប្រសិនបើអ្នកប៉ះពាល់ជាមួយនឹងផ្សែងបារីសុទ្ធតែអាចមានរំញោចនូវរាល់រោគសញ្ញា និងបណ្តាលឱ្យជម្ងឺហឺតផ្ទុះឡើង។ 

► មូលហេតុដែលបណ្តាលឱ្យមានជម្ងឺហឺតដោយសារតែជម្ងឺធាត់៖

យោងតាមការសិក្សាស្រាវជ្រាវមួយចំនួនក្នុងចំណោមមនុស្ស1.000នាក់បានឱ្យឃើញថា អ្នកជម្ងឺហឺតដែលធាត់មានហានិភ័យផ្ទុះឡើងនូវជម្ងឺហឺតស្រួចស្រាវខ្ពស់ទ្វេរ5ដងបើប្រៀបធៀបជាមួយនឹងអ្នកជម្ងឺហឺតដែលមានទម្ងន់ធម្មតា។

ភាពធាត់អាចធ្វើឱ្យកើនចំនួននៃនូវរាល់កត្តាដែលរលាក ឧទាហរណ៍ចំនួនកោសិកាឈាមសនៅក្នុងខ្លួន។ រឿងនេះអាចបណ្តាលឱ្យរលាក និងរំញោចផ្លូវដង្ហើម។ យោងតាមនូវរាល់អ្នកជំនាញ នូវរាល់មុខងារសួតចំពោះនូវរាល់អ្នកដែលធាត់ច្រើនតែខ្សោយ ធ្វើឱ្យរាំងស្ទះសមត្ថភាពដកដង្ហើម និងបណ្តាលឱ្យស្ទះផ្លូវបញ្ជូនខ្យល់។ លើសពីនេះទៅទៀត ភាពធាត់ក៏រួមចំណែកធ្វើឱ្យជម្ងឺហឺតងាយនឹងផ្ទុះឡើងផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយភាពធាត់មិនមែនជាមូលហេតុដែលបង្កឱ្យមានជម្ងឺហឺតដោយផ្ទាល់ទេ ប៉ុន្តែវាដើរតួក្នុងកម្រិតមធ្យមដែលបណ្តាលឱ្យមានជម្ងឺនេះ។ ដូច្នេះហើយអ្នកត្រូវតែមានការតមក្នុងរបបអាហារ និងហាត់ប្រាណឱ្យមានសុខភាពល្អដើម្បីការពារជម្ងឺហឺត និងនូវរាល់ជម្ងឺដែលមិនទាន់កើតមានផ្សេងៗដូចជា៖ ជម្ងឺបេះដូង ឬទឹកនោមផ្អែម....។

► មូលហេតុដែលបណ្តាលឱ្យមានជម្ងឺហឺតដោយសារតែខ្យល់កខ្វក់៖

នូវរាល់អ្នកដែលរស់នៅតំបន់ទីក្រុង កន្លែងដែលមានផ្សែងបារី និងលម្អងធូលីជាច្រើន មានហានិភ័យខ្ពស់ដែលត្រូវកើតមានជម្ងឺហឺត។ ការសិក្សាស្រាវជ្រាវដែលបានចេញផ្សាយនៅចក្រភពអង់គ្លេសបានឱ្យដឹងថា ខ្យល់កខ្វក់ប្រាកដជាមូលហេតុដោយផ្ទាល់ដែលបង្កឱ្យមានជម្ងឺហឺត និងឈឺបេះដូង។ លើសពីនេះទៅទៀត សារធាតុពុលដែលនៅក្នុងខ្យល់ក៏អាចប៉ះពាល់ដល់ខួរក្បាល និងសមត្ថភាពក្នុងការផ្តោតអារម្មណ៍របស់កុមារផងដែរ។

អូហ្សូន (Ozone) - ជាធាតុផ្សំមួយដ៏សំខាន់ដែលធ្វើឱ្យខ្យល់កខ្វក់ អាចរំញោចនូវរាល់រោគសញ្ញាចំពោះអ្នកជម្ងឺហឺតដូចជា៖ ការដកដង្ហើមតឺងៗលឺសូរក្រេតក្រតៗ និងការពិបាកដកដង្ហើម។ ឧស្ម័នអូហ្សូន (ozone) អាចកកកុញនៅក្រោមស្រទាប់បរិយាកាសទាបបង្កើតជាពពក អ័ព្ទ ឬខ្យល់កខ្វក់។

ដូច្នេះហើយកំហាប់នៅក្នុងខ្យល់កើនឡើងខ្ពស់ដែលអាចបណ្តាលឱ្យអ្នកជម្ងឺហឺតបង្កើនហានិភ័យនៃការចូលមន្ទីរពេទ្យ។ លើសពីនេះទៅទៀត លម្អងធូលីក៏មានផ្ទុកនូវsulfur dioxideដែលអាចបង្កឱ្យរំញោចផ្លូវដកដង្ហើម និងរំញោចសកម្មភាពនៃការកើតមានជម្ងឺហឺត។

► មូលហេតុដែលបណ្តាលឱ្យមានជម្ងឺហឺតដោយសារតែការងារ៖

ការកើតមានជម្ងឺហឺតដោយសារតែឥទ្ធិពលនៃការងារគឺជាស្ថានភាពដែលបណ្តាលមកពីកត្តាដែលមានផលអាក្រក់ក្នុងការងារមួយចំនួនដែលបង្កឱ្យមានជម្ងឺហឺត ឬធ្វើឱ្យអ្នកជម្ងឺហឺតកា្លយជាធ្ងន់ធ្ងរ។ នូវរាល់ការងារដែលមានហានិភ័យកើតមានជម្ងឺហឺតរួមមាន៖

- គ្រូបង្រៀន

- បុគ្គលិកថែទាំសុខភាព

- កម្មករអនាម័យ

- អ្នកដែលថែរក្សាសត្វ

- កម្មករធ្វើការរោងចក្រ

- កសិករដែលប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត

► មូលហេតុដែលបណ្តាលឱ្យមានជម្ងឺហឺតដោយសារតែអាឡែរហ្សី៖

នូវរាល់ភ្នាក់ងារដែលបង្កឱ្យមានអាឡែរហ្សីដូចជា៖ សត្វល្អិតតូចៗធ្វើឱ្យរបកស្បែក ផ្សិត ចង្កើច លម្អងផ្កា.... អាចរំញោចឱ្យកើតមានជម្ងឺហឺត។ អាឡែរហ្សី និងជម្ងឺហឺតគឺជាជម្ងឺផ្លូវដង្ហើមរុាំរ៉ៃដ៏ពេញនិយមដែលអាចបណ្តាលឱ្យមាននូវរាល់រោគសញ្ញាដូចជា៖ ក្អក និងរលាកផ្លូវដកដង្ហើម។ អាឡែរហ្សីក៏អាចធ្វើឱ្យជម្ងឺហឺតធ្ងន់ធ្ងរជាងមុនផងដែរ ជាជាក់ស្តែងដូចជា៖ អាឡែរហ្សីរលាកច្រមុះក៏ធ្វើឱ្យបង្កើនហានិភ័យនៃការកើតឡើងជម្ងឺហឺតផងដែរ។

ហេតុដូច្នេះហើយ ប្រសិនបើអ្នកកើតមានជម្ងឺហឺតគួរតែប្រយ័ត្នប្រយែងក្នុងការចេញទៅខាងក្រៅនៅពេលដែលថ្ងៃក្តៅខ្លាំង ខ្យល់ខ្លាំង ឬរដូវផ្ការីក យកចិត្តទុកដាក់ដោយប្រុងប្រយ័ត្នប្រសិនបើផ្ទះអ្នកមានចិញ្ចឹមសត្វ.... ដើម្បីជៀសវាងហានិភ័យដែលត្រូវកើតមាន ឬផ្ទុះឡើងនូវជម្ងឺហឺត។ ទន្ទឹមនឹងគ្នានេះដែរគួរតែជៀសវាងនូវរាល់ចំណីអាហារដែលអាចបណ្តាលឱ្យមានអាឡែរហ្សី និងពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតប្រសិនបើប្រើប្រាស់នូវរាល់ប្រភេទថ្នាំដែលមានផលប៉ះពាល់ក្នុងផ្លូវដង្ហើម។

► មូលហេតុដែលបណ្តាលឱ្យមានជម្ងឺហឺតដោយសារតែការឆ្លងមេរោគផ្លូវដង្ហើម៖

កុមារដែលកើតមានជម្ងឺហឺតដោយសារត្រូវឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើច្រើនតែជួបនូវរោគសញ្ញាដកដង្ហើមតឹងៗលឺសូរក្រេតក្រតៗ ឬពិបាកដកដង្ហើម។ នៅពេលដែលមានការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើដូចជា៖ ការផ្តាសាយ ផ្លូវដកដង្ហើមតឹងៗលឺសូរក្រេតក្រតៗជាដើមដែលអាចបណ្តាលឱ្យមាននូវរាល់រោគសញ្ញានៃជម្ងឺហឺត។ វិធីល្អបំផុតដើម្បីការពារការឆ្លងមេរោគគឺលាងដៃឱ្យបានញឹកញាប់ និងជៀសវាងការប៉ះពាល់ជាមួយនឹងនូវរាល់អ្នកដែលមានជម្ងឺផ្តាសាយ ឬការឆ្លងមេរោគផ្លូវដង្ហើមផ្សេងៗ។

ប្រសិនបើត្រូវជួបនូវសភាពនៃការឆ្លងមេរោគផ្លូវដង្ហើមណាក៏ដោយ អ្នកត្រូវតែមកជួបវេជ្ជបណ្ឌិតដើម្បីធ្វើការពិនិត្យ និងត្រួតពិនិត្យនូវស្ថានភាពសុខភាពឱ្យបានគ្រប់សព្វ និងជៀសវាងការសម្រេចចិត្តទិញថ្នាំដោយខ្លួនឯង។

នូវរាល់ការកើតមានជម្ងឺហឺតធ្ងន់ធ្ងរដែលអាចគំរាមកំហែងដល់អាយុជីវិត។ ហេតុដូច្នេះហើយ ដរាបណាមាននូវរាល់រោគសញ្ញាដែលកើតមានជម្ងឺហឺតធ្ងន់ធ្ងរ អ្នកត្រូវតែរកជំនួយជាបន្ទាន់។ នូវរាល់រោគសញ្ញាសង្គ្រោះបន្ទាន់រួមមាន៖

–  ការពិបាកដកដង្ហើមភ្លាមៗ ឬដកដង្ហើមតឹងៗលឺសូរក្រេតក្រតៗ

–  ការពិបាកដកដង្ហើមសូម្បីតែនៅពេលដែលរាងកាយមិនបានធ្វើសកម្មភាព

–  មិនមាននូវរោគសញ្ញាប្រសើរឡើងនៅពេលដែលបានប្រើប្រាស់ថ្នាំបំប៉ោងទងសួតដូចជា៖ albuterolជាដើម។

នាំអ្នកជម្ងឺមកដល់កន្លែងវេជ្ជសាស្រ្តប្រសិនបើកើតមានជម្ងឺ ឬការកើតឡើងវិញនៃជម្ងឺហឺត

ជម្ងឺហឺតអាចប៉ះពាល់ដល់គុណភាពនៃការរស់នៅរបស់អ្នកជម្ងឺ និងបណ្តាលឱ្យមានសភាពចុះខ្សោយផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរ ជួនកាលអាចគំរាមកំហែងដល់អាយុជីវិតផងដែរ។ ហេតុដូច្នេះហើយ ការដឹងពីហានិភ័យ និងនូវរាល់មូលហេតុដែលបង្កឱ្យកើតជម្ងឺហឺតជួយឱ្យអ្នកការពារនូវជម្ងឺបានដែលជាវិធីមួយដ៏មានប្រសិទ្ធិភាព។ ក្រៅពីនេះ ចូរអ្នកពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតដើម្បីទទួលបានដំបូន្មានអំពីវិធីគ្រប់គ្រងជម្ងឺ និងការអនុវត្តនូវរបៀបរបបព្យាបាលឱ្យបានសមស្រប។

     ប្រសិនបើអ្នកកំពុងតែស្វែងរកអាសយដ្ឋានជំនាញក្នុងការពិនិត្យ និងការព្យាបាលជម្ងឺហឺត ចូរអ្នកទុកចិត្តជាមួយនឹងគ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម &ស៊ីនៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញនឹងបានជួបដោយផ្ទាល់ជាមួយនឹងវេជ្ជបណ្ឌិតឯកទេសខាងផ្លូវដង្ហើមដែលមកពីមន្ទីរពេទ្យជោរៃ។

 ខាងលើនេះគឺជានូវរាល់ពត៌មានអំពីមូលហេតុនៃជម្ងឺហឺត នូវគ្រប់ចម្ងល់ដែលត្រូវការបកស្រាយដោយឥតគិតថ្លៃ សូមតេមកលេខទូរស័ព្ទទាន់ហេតុការណ៍៖0287 102 0303 ចុចចូលក្នុងប្រអប់ឆាតខាងក្រោមភ្លាម។

GÓI KHÁM

Nhiễm Trùng Đường Hô Hấp Trên Ở Trẻ Em Nguy Hiểm Như Thế Nào?(CAM)

Nhiễm Trùng Đường Hô Hấp Trên Ở Trẻ Em Nguy Hiểm Như Thế Nào?(CAM)

Liên hệ
Nhiễm Trùng Đường Hô Hấp – Triệu Chứng Nhận Biết Và Cách Điều Trị(CAM)

Nhiễm Trùng Đường Hô Hấp – Triệu Chứng Nhận Biết Và Cách Điều Trị(CAM)

Liên hệ
Những Thông Tin Cần Biết Về Bệnh Phù Phổi Do Tim(CAM)

Những Thông Tin Cần Biết Về Bệnh Phù Phổi Do Tim(CAM)

Liên hệ

Chúng tôi tự hào là đối tác tin cậy của:

Top
Tư vấn Đặt hẹn nhanh