ការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើមិនមានគ្រោះថ្នាក់ខ្លាំងពេកទេ ទោះបីជាយ៉ាងណាក៏ដោយប្រសិនបើមិនបានដោះស្រាយ និងព្យាបាលឱ្យបានទាន់ពេលវេលានឹងនាំឱ្យការឆ្លងមេរោគផ្លូវដង្ហើមមានផលប៉ះពាល់ដ៏អាក្រក់ដល់សុខភាព។ ផលវិបាកមួយក្នុងចំណោមនូវរាល់ផលវិបាកដ៏គ្រោះថ្នាក់គឺជាការស្លាប់ដោយសារតែការឆ្លងរួមគ្នាជាមួយ នឹងជម្ងឺផ្លូវដង្ហើមផ្នែកខាងក្រោម និងបង្កឱ្យមានផលវិបាកដ៏គ្រោះថ្នាក់ជាច្រើន។
ការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើមិនមានគ្រោះថ្នាក់ខ្លាំងពេកទេ ទោះបីជាយ៉ាងណាក៏ដោយប្រសិនបើមិនបានដោះស្រាយ និងព្យាបាលឱ្យបានទាន់ពេលវេលានឹងនាំឱ្យការឆ្លងមេរោគផ្លូវដង្ហើមមានផលប៉ះពាល់ដ៏អាក្រក់ដល់សុខភាព។ ផលវិបាកមួយក្នុងចំណោមនូវរាល់ផលវិបាកដ៏គ្រោះថ្នាក់គឺជាការស្លាប់ដោយសារតែការឆ្លងរួមគ្នាជាមួយ នឹងជម្ងឺផ្លូវដង្ហើមផ្នែកខាងក្រោម និងបង្កឱ្យមានផលវិបាកដ៏គ្រោះថ្នាក់ជាច្រើន។
ផ្លូវដង្ហើមផ្នែកខាងលើរួមមាន៖ ច្រមុះ បំពង់ក ឆ្អឹងផត ក្រអូមមាត់ និងបំពង់សម្លេង។ ដូច្នេះ ការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើគឺជាសភាពរលាកឆ្លងមួយ ឬសរីរាង្គរបស់ផ្លូវដង្ហើមផ្នែកខាងលើជាច្រើនទៀត។ នេះគឺជាជម្ងឺដ៏ពេញនិយម ឬជួបច្រើនជាងបើប្រៀបធៀបជាមួយនឹងការឆ្លងបាក់តេរីផ្លូវដង្ហើម។
ជម្ងឺរលាកផ្លូវដង្ហើមផ្នែកខាងលើចំពោះកុមារគឺជាជម្ងឺដែលជួបជាញឹកញាប់ ងាយស្រួលព្យាបាលប៉ុន្តែជាធម្មតាកើតឡើងវិញជាមួយនឹងនូវរាល់រោគសញ្ញាដូចជា៖
→ ចំពោះទារកទើបនឹងកើត៖ រោគសញ្ញាចម្បងគឺគ្រុនក្តៅតិចតួច (ប្រហែល 38.5 អង្សាសេ) ក្អក ហៀរសំបោរ ឬមិនហៀរសំបោរ ដកដង្ហើមលឺសូរក្រេតក្រតៗ យំឡើងហៀរទឹកភ្នែក ឬឈប់បៅ…។
→ ចំពោះក្មេងធំៗ៖ រោគសញ្ញាដែលច្រើនតែជួបគឺការហៀរសំបោរ ឬតឹងច្រមុះ ហៀរសំបោរខ្លាំង ក្អក ឈឺបំពង់ក សម្លេងស្អក គ្រុនក្តៅតិចតួច អស់កម្លាំង ឬបាត់បង់ចំណង់អាហារ...។
នូវរាល់រោគសញ្ញាទាំងនេះគួរតែត្រូវបានពិនិត្យ និងព្យាបាលដោយវេជ្ជបណ្ឌិតយោងទៅតាមការណែនាំរបស់វេជ្ជបណ្ឌិត ប្រសិនបើទុកយូរពេកមិនបានព្យាបាលឱ្យទាន់ពេលវេលាអាចនាំឱ្យមានជម្ងឺរលាកសួត។ រោគសញ្ញានៃជម្ងឺរលាកសួតចំពោះទារកទើបនឹងកើតក៏មិនច្បាស់ផងដែរ មានកុមារខ្លះគ្រុនក្តៅប៉ុន្តែក៏មានកុមារខ្លះទៀតមិនគ្រុនក្តៅ សូម្បីតែសីតុណ្ហភាពរាងកាយក៏ចុះទាបផងដែរដូច្នេះឪពុកម្តាយជាច្រើនមានការគិតថា នៅពេលដែលមកពិនិត្យនោះកូននឹងត្រូវកើតមានជម្ងឺរលាកសួត។ នៅពេលដែលឃើញនូវរាល់សញ្ញាកុមារមិនចង់ញុាំ បៅតិច យំឡើងហៀរទឹកភ្នែក ស្បែកខៀវ ដកដង្ហើមខុសពីប្រក្រតី ស្លាបច្រមុះ ហើមប៉ោងឡើង ឆ្អឹងជំនីរផត... នោះគួរតែមកជួបវេជ្ជបណ្ឌិតភ្លាម។
ការឆ្លងមេរោគផ្លូវដង្ហើមដែលគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិតរបស់កុមារ
• បណ្ដាលមកពីការប្រែប្រួលអាកាសធាតុជាពិសេសគឺនៅពេលដែលរដូវផ្លាស់ប្តូរ។ ជម្ងឺនេះច្រើនតែកើតឡើងពេលចូលដល់ការផ្លាស់ប្តូររដូវ (ប្រហែលចាប់ពីខែកញ្ញាដល់ខែមីនា) នៅពេលដែលមេឃប្រែក្លាយជាត្រជាក់ និងសំណើមក្នុងអាកាសចុះទាប។
• ជម្ងឺនេះជួបញឹកញាប់បំផុតចំពោះទារកមិនគ្រប់ខែ ទម្ងន់ស្រាល ខ្វះអាហាររូបត្ថម្ភ ចុះខ្សោយភាពសុាំ ឬមានជម្ងឺរុាំរ៉ៃអមមកជាមួយ និងមិនបានចិញ្ចឹមដោយទឹកដោះម្តាយ។
• កុមារដែលរស់នៅក្នុងបរិស្ថានតូចចង្អៀត ការបំពុល អនាម័យមិនល្អ ផ្សែងធូលីច្រើន និងបារី។
• បរិស្ថានដែលមានប្រភពឆ្លងមេរោគចំពោះកុមារដែលត្រូវស្រូបយកពីការបញ្ចេញសារធាតុរំអិលអន្ធិលៗដែលមានផ្ទុកបាក់តេរី ឬវីរុសដោយសារតែការខ្ទាតចេញនៅពេលដែលអ្នកជម្ងឺក្អក កណ្តាស់ ហៀរសំបោរខ្លាំង កុមារកាន់ក្តាប់នូវរាល់វត្ថុ ប្រដាប់ប្រដាក្មេងលេងដែលកខ្វក់ឆ្លងមេរោគត្រូវតោងតាមរយៈការបញ្ចេញសារធាតុរំអិលអន្ធិលៗ ឬមានផលប៉ះនៃនូវរាល់មីក្រូសរីរាង្គដែលបង្កឱ្យមានជម្ងឺ។
អ្នកគួរតែមកជួបវេជ្ជបណ្ឌិតប្រសិនបើមាននូវរាល់សញ្ញាណាមួយក៏ដោយដូចខាងក្រោម៖
► ប្រសិនបើអ្នកត្រូវកើតមានការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើអមដោយគ្រុនរងារញាក់ គ្រុនក្តៅ និងពិបាកដកដង្ហើម។ នូវរាល់រោគសញ្ញាទាំងនេះច្រើនតែមិនមាននៅក្នុងជម្ងឺឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើ។ ពួកវាប្រាប់ពីសញ្ញានៃជម្ងឺឆ្លងមេរោគមួយដ៏ធ្ងន់ធ្ងរជាងដូចជា៖ គ្រុនផ្តាសាយ រលាកសួត ឬរលាកទងសួតស្រួចស្រាវ។
► ក្មេងអាយុក្រោម2ឆ្នាំ ស្រ្តីមានផ្ទៃពោះ និងនូវរាល់អ្នកដែលត្រូវកើតមានជម្ងឺហឺតគួរតែទៅជួបវេជ្ជបណ្ឌិតប្រសិនបើឃើញមានការពិបាកដកដង្ហើម។
► ការចង់ក្អួតចង្អោរ ក្អួត និងរាគកើតឡើងស្របពេលជាមួយនឹងការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើ និងមានរយៈពេលយូរ។
► ប្រសិនបើក្មេងត្រូវកើតមានគ្រុនក្តៅ ជាពិសេសនូវរាល់ក្មេងដែលមានអាយុក្រោម3ខែ អ្នកត្រូវតែនាំទារកមកជួបវេជ្ជបណ្ឌិតដើម្បីពិនិត្យមើលថាតើមានការឆ្លងមេរោគ ឬអត់ព្រោះប្រព័ន្ធភាពសុាំរបស់ក្មេងលូតលាស់មិនទាន់ពេញលេញ។
► នូវរាល់អ្នកដែលមានប្រព័ន្ធភាពសុាំចុះខ្សោយពីកំណើត ឬកើតមានដោយសារតែជម្ងឺដទៃទៀតអាចកើតមានជម្ងឺឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើ។
► ជម្ងឺគ្រុនផ្តាសាយច្រើនតែបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលមួយសប្តាហ៍។ ប្រសិនបើរោគសញ្ញាអូសបន្លាយយូរ នេះអាចជាសញ្ញាដែលអ្នកត្រូវតែពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិត។
វេជ្ជបណ្ឌិតអាចធ្វើការវិនិច្ឆ័យរោគនៃជម្ងឺឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើដោយផ្អែកទៅលើលទ្ធផលពិនិត្យដោយផ្ទាល់ដំបូងបង្អស់ហើយនឹងការសួរផ្ទាល់មាត់ និងរយៈពេលនៃការឆ្លងមេរោគរបស់ជម្ងឺ។ ក្នុងដំណើរការពិនិត្យ វេជ្ជបណ្ឌិតប្រើឧបករណ៍ស្តាប់ដើម្បីពិនិត្យមើលថាតើអ្នកមានដកដង្ហើមតឹងលឺសូរក្រេតក្រតៗ ឬមានសម្លេងខុសពីធម្មតា ឬអត់។ ក្រៅពីនេះ វេជ្ជបណ្ឌិតថែមទាំងអនុវត្តនូវរាល់វិធីសាស្រ្តធ្វើការវិនិច្ឆ័យរោគដូចជា៖
++ ការវាស់ SpO2 ដើម្បីពិនិត្យមើលថាតើកម្រិតអុកស៊ីសែនក្នុងឈាមមានទាបជាងធម្មតា ឬអត់
++ ការធ្វើតេស្តឈាមដើម្បីពិនិត្យមើលចំនួនកោសិកាឈាមស ឬរកមើលវត្តមាននៃវីរុស បាក់តេរី ឬនូវរាល់មីក្រូសរីរាង្គដទៃទៀត
++ ការថតកាំរស្មីអ៊ិចដើម្បីពិនិត្យរកជម្ងឺរលាកសួត
++ ការធ្វើតេស្តនូវរាល់សារធាតុបញ្ចេញរបស់ផ្លូវដង្ហើមពីច្រមុះដើម្បីពិនិត្យរកវីរុស។
ការរក្សាកំដៅឱ្យល្មមចំពោះកុមារនៅពេលដែលអាកាសធាតុប្រែក្លាយជាត្រជាក់ ពិសេសគឺនៅពេលដែលនាំកុមារទៅលេងក្រៅនៅពេលយប់ ឬព្រឹកព្រលឹម និងនូវរាល់ទីតាំងសំខាន់ដូចជា៖ ជើង ដៃ ទ្រូង ក និងក្បាល។
→ ឱ្យក្មេងបៅដោះចាប់តាំងពីម៉ោងដំបូងបន្ទាប់ពីការកើត និងបន្តធ្វើរហូតដល់អាយុ 2 ឆ្នាំ
→ ការផ្តាច់ដោះត្រឹមត្រូវតាមពេលវេលាជាមួយនឹងរបបអាហាររូបត្ថម្ភសមស្រប
→ ឱ្យក្មេងហូបទឹកច្រើនជាងមុន ញុាំអាហារបំប៉នភគ្រប់គ្រាន់ បង្កើនបន្លែខៀវ និងផ្លែឈើដើម្បីបង្កើនភាពសុាំ
→ ឱ្យក្មេងចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ពេញលេញ
→ រក្សាអនាម័យស្អាតបាតចំពោះក្មេង អនាម័យច្រមុះ បំពង់ករាល់ថ្ងៃដោយប្រើទឹកអំបិលធម្មតា
→ ជៀសវាងភាពត្រជាក់ចំពោះក្មេងដោយវិធីមិនឱ្យក្មេងញុាំនូវភេជ្ជៈដែលត្រជាក់ខ្លាំងពេកទេ
→ មិនគួរប៉ះពាល់ជាមួយនឹងបរិយាកាសនៃផ្សែងបារី និងធូលី ធ្វើឱ្យផ្ទះតែងតែមានខ្យល់ត្រជាក់ និងស្អាតជានិច្ច
→ ជៀសវាងនាំក្មេងមកកន្លែងដែលមានមនុស្សច្រើនអូ៊អរក្នុងរដូវកាលឆ្លងជម្ងឺ។ ពាក់ម៉ាស់នៅពេលដែលប៉ះពាល់ជាមួយនឹងអ្នកជម្ងឺ
→ ការរកឃើញឱ្យបានឆាប់នូវរាល់រោគសញ្ញានៃជម្ងឺឆ្លងបាក់តេរីផ្លូវដង្ហើមផ្នែកខាងលើដើម្បីនាំក្មេងមកដល់កន្លែងវេជ្ជសាស្រ្តឱ្យបានទាន់ពេលវេលា។
នៅទីក្រុងហូជីមិញ គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីគឺជាអាសយដ្ឋានជំនាញពិនិត្យ ធ្វើការវិនិច្ឆ័យរោគនូវរាល់ជម្ងឺផ្លូវដង្ហើម សួត ក្នុងនោះក៏មានជម្ងឺឆ្លងមេរោគផ្លូវដង្ហើមផងដែរ អ្នកអាចទុកចិត្តនាំក្មេងមកដល់ទីនេះដើម្បីពិនិត្យ ជាមួយនឹងក្រុមវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជោរៃដែលមាន បទពិសោធន៍ជាង15ឆ្នាំ រួមជាមួយនឹងឧបករណ៍វេជ្ជសាស្រ្ត គ្រឿងម៉ាស៊ីនទំនើបទាន់សម័យ ធានានាំមកនូវលទ្ធផលវិនិច្ឆ័យរោគច្បាស់ត្រឹមត្រូវពិតប្រាកដ និងមានរបៀបរបបព្យាបាលដ៏មានប្រសិទ្ធិភាពបំផុត។
អ្នកអាចមកដល់គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីនៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញ នូវគ្រប់ចម្ងល់ដែលត្រូវការបកស្រាយអាចទំនាក់ទំនងជាមួយនឹងគ្រូពេទ្យពិគ្រោះយោបល់នៅទីនេះតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍៖ 0287 102 0303 ឬចុចចូលក្នុងប្រអប់ឆាតខាងក្រោមភ្លាម។
Giờ làm việc :Từ 08h00 đến 20h00 (Cả thứ 7 và Chủ Nhật)
Địa chỉ:Số 3, Tăng Bạt Hổ, P12, Q5, TP.HCM
Chúng tôi tự hào là đối tác tin cậy của: