បច្ចុប្បន្ននេះមានបាក់តេរីច្រើនណាស់ដែលបង្កឱ្យមានជម្ងឺឆ្លងមេរោគផ្លូវដង្ហើមដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយវិធីស្រូបចូលនូវរាល់ទឹកមាត់ដែលខ្ទាតចេញមកពីអ្នកជម្ងឺនៅពេលដែលពួកគេក្អក ឬកណ្តាស់ ហើយប៉ះនឹងច្រមុះ មាត់ ឬភ្នែកបន្ទាប់ពីមានការប៉ះពាល់ជាមួយនឹងអ្នកដែលត្រូវកើតមានការឆ្លងមេរោគផ្លូវដង្ហើម ឬប៉ះលើផ្ទៃដែលមានវីរុសបង្កជាជម្ងឺ។
បច្ចុប្បន្ននេះមានបាក់តេរីច្រើនណាស់ដែលបង្កឱ្យមានជម្ងឺឆ្លងមេរោគផ្លូវដង្ហើមដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយវិធីស្រូបចូលនូវរាល់ទឹកមាត់ដែលខ្ទាតចេញមកពីអ្នកជម្ងឺនៅពេលដែលពួកគេក្អក ឬកណ្តាស់ ហើយប៉ះនឹងច្រមុះ មាត់ ឬភ្នែកបន្ទាប់ពីមានការប៉ះពាល់ជាមួយនឹងអ្នកដែលត្រូវកើតមានការឆ្លងមេរោគផ្លូវដង្ហើម ឬប៉ះលើផ្ទៃដែលមានវីរុសបង្កជាជម្ងឺ។
ជម្ងឺឆ្លងមេរោគផ្លូវដង្ហើមសំដៅទៅលើជម្ងឺឆ្លងមេរោគណាមួយក៏ដោយដែលទាក់ទងនឹងផ្លូវដង្ហើម។ ការឆ្លងមេរោគផ្លូវដង្ហើមរួមមាន៖ ការឆ្លងផ្លូវដង្ហើមផ្នែកខាងលើ និងការឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម។ ការឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោមដូចជា៖ ជម្ងឺរលាកសួត និងមានហានិភ័យនៃផលវិបាកយ៉ាងច្រើនជាងបើប្រៀបធៀបជាមួយនឹងការឆ្លងផ្លូវដង្ហើមផ្នែកខាងលើ ឧទាហរណ៍ដូចជាជម្ងឺគ្រុនផ្តាសាយធម្មតា។
ការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងក្រោមមានគ្រោះថ្នាក់ជាងបើប្រៀបធៀបជាមួយនឹងការឆ្លងមេរោគផ្នែកខាងលើ។ ការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងក្រោមគឺជាមូលហេតុដែលបណ្តាលឱ្យស្លាប់នៃការកើតនូវរាល់ជម្ងឺឆ្លងមេរោគ។ មូលហេតុពីរដ៏ពេញនិយមបំផុតនៃការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងក្រោមគឺជម្ងឺរលាកទងសួត និងសួត។
មានមូលហេតុជាច្រើនដែលបង្កឱ្យមានជម្ងឺឆ្លងមេរោគផ្លូវដង្ហើម។ រួមមាន៖
→ វីរុសAdeno៖ នេះគឺជាក្រុមមីក្រូសរីរាង្គមួយដែលអាចបង្កឱ្យឆ្លងមេរោគផ្លូវដង្ហើម។ វីរុសAdenoរួមមានច្រើនជាង50ប្រភេទផ្សេងៗគ្នាដែលអាចបង្កឱ្យមានជម្ងឺគ្រុនផ្តាសាយធម្មតា ជម្ងឺរលាកទងសួត និងសួត។
→ Streptococcus pneumoniae៖ Streptococcus pneumoniaeគឺជាបាក់តេរីមួយប្រភេទដែលបង្កឱ្យមានជម្ងឺរលាកស្រោមខួរ និងក៏អាចបង្កជាជម្ងឺផ្លូវដង្ហើមមួយចំនួនដូចជាជម្ងឺរលាកសួតផងដែរ។
→ វីរុសRhino៖ នេះគឺជាភ្នាក់ងារដែលបង្កឱ្យមានជម្ងឺគ្រុនផ្តាសាយធម្មតា។ ជម្ងឺគ្រុនផ្តាសាយច្រើនតែស្រាលក្នុងករណីភាគច្រើន។ ទោះបីយ៉ាងណាក៏ដោយ ចំពោះកុមារតូចៗ មនុស្សចាស់ និងនូវរាល់អ្នកដែលមានប្រព័ន្ធភាពសុាំខ្សោយ ជម្ងឺគ្រុនផ្តាសាយក៏អាចបណ្តាលឱ្យមានការឆ្លងមេរោគផ្លូវដង្ហើមផងដែរ។
• រោគសញ្ញាដែលជួបជាញឹកញាប់បំផុតគឺគ្រុនក្តៅ អ្នកជម្ងឺច្រើនតែគ្រុនក្តៅខ្លាំង និងជាខួបសីតុណ្ហភាពរាងកាយអាចឡើងខ្ពស់ដល់ 39-40 អង្សាសេ អមដោយនូវរាល់រោគសញ្ញាដូចជា៖ ការរលាកផ្នែកពណ៌សរបស់ភ្នែក ខ្លាចកំដៅថ្ងៃ ភ្នែកក្រហម ឈឺ រមាស់ និងហូរទឹកភ្នែក...។
• ការហៀរសំបោរខ្លាំង ឬតិច ជាមួយនឹងលក្ខណៈពិសេសនៃទឹកសំបោរអន្ធិលៗជាច្រើន ថ្លា រាវ មិនមានខ្ទុះ និងគ្មានក្អិនស្អុយ។
• ការក្អកក៏ជារោគសញនៃការលេចឡើងភាគច្រើននៅក្នុងជម្ងឺរលាកផ្លូវដង្ហើម ដែលច្រើនតែក្អកជាខួប ឬក្អកស្ងួត និងក្អកមានស្លេស។
• ការបាត់បង់ចំណង់អាហារ ក្អួតចង្អោរ និងការរំលាយអាហារខុសពីប្រក្រតី
• ការពិបាកដកដង្ហើមគឺជារោគសញ្ញាមួយដែលមិនជាក់លាក់នៃជម្ងឺរលាកផ្លូវដង្ហើម។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីកុមារដែលត្រូវកើតមានជម្ងឺរលាកបំពង់សម្លេងនោះអ្នកជម្ងឺអាចពិបាកដកដង្ហើម។ ការពិបាកដកដង្ហើមគឺជារោគសញ្ញាដែលជួបតិចតួចបំផុតប៉ុន្តែបើបានជួបនោះច្រើនជាសញ្ញានៃជម្ងឺធ្ងន់ធ្ងរ អ្នកជម្ងឺត្រូវដកដង្ហើមថប់ៗ ដកដង្ហើមតឹងលឺសូរក្រេតក្រតៗ...។ ប្រសិនបើមិនបានព្យាបាល ឬព្យាបាលខុសវិធីនឹងប្រែក្លាយទៅជាជម្ងឺរលាកផ្លូវដង្ហើមផ្នែកខាងលើរុាំរ៉ៃ។
– ប្រព័ន្ធភាពស៊ាំរបស់កុមារ និងមនុស្សចាស់ងាយនឹងត្រូវកើតមានផលប៉ះពាល់ដោយសារតែវីរុស។ ជាពិសេសកុមារងាយនឹងកើតមានច្រើនជាងពីព្រោះពួកគេតែងតែមានទំនាក់ទំនងជាមួយនឹងកុមារដទៃទៀតជាច្រើនដែលអាចមានផ្ទុកនូវវីរុស។ កុមារច្រើនតែមិនលាងដៃឱ្យបានញឹកញាប់ ពួកគេយកដៃជូតភ្នែក និងយកម្រាមដៃលូកចូលទៅក្នុងមាត់ នាំឱ្យមានការឆ្លងរីករាលដាលនៃមេរោគ។
– នូវរាល់អ្នកដែលត្រូវកើតមានជម្ងឺបេះដូង ឬនូវរាល់បញ្ហាសួតផ្សេងៗដែលមានលទ្ធភាពជាច្រើនត្រូវកើតមានជម្ងឺឆ្លងមេរោគផ្លូវដង្ហើម។ ទោះបីជាអ្នកណាក៏ដោយដែលមានប្រព័ន្ធភាពសុាំត្រូវចុះខ្សោយដោយសារតែជម្ងឺមួយផ្សេងសុទ្ធតែមានហានិភ័យកើតមានជម្ងឺខ្ពស់។ អ្នកដែលជក់បារីក៏មានហានិភ័យខ្ពស់ និងជួបការលំបាកជាច្រើនក្នុងការជាសះស្បើយឡើងវិញផងដែរ។
– ដើម្បីធ្វើការវិនិច្ឆ័យរោគច្បាស់ត្រឹមត្រូវពិតប្រាកដពីសភាព និងមូលហេតុដែលបណ្តាលឱ្យមានជម្ងឺឆ្លងមេរោគផ្លូវដង្ហើម នូវរាល់វេជ្ជបណ្ឌិតនឹងផ្តោតលើការដកដង្ហើមចេញចូលរបស់អ្នកជម្ងឺ ពិនិត្យមើលថាតើមានសំបោរអន្ធិលៗ និងមានរលាកក្នុងសួតឬអត់ដោយវិធីស្តាប់សួត។ លើសពីនេះទៅទៀត វេជ្ជបណ្ឌិតនឹងពិនិត្យច្រមុះ និងបំពង់ករបស់អ្នក។ ប្រសិនបើការឆ្លងមេរោគនៃជម្ងឺកាន់តែវិវត្តទៅធ្ងន់ធ្ងរនោះវេជ្ជបណ្ឌិតត្រូវតែថតកាំរស្មីអ៊ិច ឬCT scan ដើម្បីពិនិត្យសួត។
– នូវរាល់ការធ្វើតេស្តមុខងាររបស់សួតមានប្រយោជន៍ក្នុងការធ្វើការវិនិច្ឆ័យរោគ។ នីតិវិធីវាស់កំហាប់អុកស៊ីសែនឆ្អែតអាចពិនិត្យមើលថាតើមានអុកស៊ីសែនប៉ុន្មានចូលទៅក្នុងសួត។ វេជ្ជបណ្ឌិតក៏អាចយកសំណាកស្លេស (សារធាតុដែលក្អកចេញពីសួត) ដើម្បីពិនិត្យមើលថាតើប្រភេទវីរុសណាបង្កជាជម្ងឺផងដែរ។
– បន្ទាប់ពីការធ្វើការវិនិច្ឆ័យរោគនៃជម្ងឺច្បាស់ត្រឹមត្រូវពិតប្រាកដ ដោយផ្អែកទៅលើមូលហេតុ និងកម្រិតជម្ងឺវេជ្ជបណ្ឌិតឯកទេសនឹងនាំមកនូវរបៀបរបបព្យាបាលដ៏ល្អបំផុត។
រូបភាពធ្វើការវិនិច្ឆ័យរោគនៃជម្ងឺឆ្លងមេរោគផ្លូវដង្ហើម
នូវរាល់វិធានការនៅផ្ទះជួយអ្នកការពារ និងជាជំនួយក្នុងការព្យាបាលជម្ងឺឆ្លងមេរោគផ្លូវដង្ហើម និងជៀសវាងការឆ្លងមេរោគក្នុងសហគមន៍ដូចជា៖
► លាងដៃឱ្យបានញឹកញាប់ ជាពិសេសគឺបន្ទាប់ពីអ្នកមកពីទីសាធារណៈ
► ពេលកណ្តាស់ត្រូវយកដើមដៃ ឬក្រដាសមកខ្ទប់។ ទោះបីជារឿងនេះមិនធ្វើឱ្យកាត់បន្ថយនូវរាល់រោគសញ្ញានៃជម្ងឺក៏ដោយក៏អាចការពារការឆ្លងរាលដាលដល់មនុស្សជាច្រើងផងដែរ
► ជៀសវាងការប៉ះរង្វង់មុខរបស់ខ្លួនអ្នក ជាពិសេសគឺភ្នែក និងមាត់ដើម្បីការពារនូវរាល់បាក់តេរីពីការឆ្លងចូលក្នុងខ្លួនរបស់អ្នក។
ខាងលើនេះគឺជារាល់ពត៌មានអំពីជម្ងឺឆ្លងមេរោគផ្លូវដង្ហើម ប្រសិនបើអ្នកកំពុងតែត្រូវការអាសយដ្ឋានពិនិត្យ និងធ្វើការវិនិច្ឆ័យរោគនៃជម្ងឺឆ្លងមេរោគផ្លូវដង្ហើមច្បាស់ត្រឹមត្រូវពិតប្រាកដអាចមកដល់គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីនៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញនេះគឺជាអាសយដ្ឋានជាមួយនឹងការសហការដោយផ្ទាល់នៃនូវរាល់វេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជោរៃដើម្បីទទួលបានលទ្ធផលធ្វើការវិនិច្ឆ័យរោគច្បាស់ត្រឹមត្រូវពិតប្រាកដរួមជាមួយនឹងវិធីព្យាបាលដ៏ល្អបំផុត។
នូវគ្រប់ចម្ងល់ដែលត្រូវការបកស្រាយ ឬមានតម្រូវការណាត់ជួបពិនិត្យនៅគ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីសូមតេមកលេខទូរស័ព្ទទាន់ហេតុការណ៍៖ 0287 102 0303 ឬចុចចូលក្នុងប្រអប់ឆាតខាងក្រោម។
Giờ làm việc :Từ 08h00 đến 20h00 (Cả thứ 7 và Chủ Nhật)
Địa chỉ:Số 3, Tăng Bạt Hổ, P12, Q5, TP.HCM
Chúng tôi tự hào là đối tác tin cậy của: