Những Thông Tin Về Bệnh Xơ Nang Phổi

Những Thông Tin Về Bệnh Xơ Nang Phổi(CAM)

Liên hệ
Thông tin sản phẩm/dịch vụ
  • Tình trạng sản phẩm/dịch vụ:
  • Mã số sản phẩm:
  • Thương hiệu :

ជម្ងឺក្រិនថង់សួតកើតឡើងប្រសិនបើអ្នកទទួលបានដំណពូជហ្សែនដែលបង្កឱ្យមានការកើនឡើងសារធាតុរំអិលនៅក្នុងសួត និងនូវរាល់សរីរាង្គដទៃទៀតនៃរាងកាយ។ រឿងនេះបានទាក់ទាញបាក់តេរីដែលបណ្តាលឱ្យមានការឆ្លងមេរោគជាបន្តបន្ទាប់ នាំឱ្យមានរបួស និងការផ្ទុះឡើងនូវរាល់បញ្ហាផ្លូវដង្ហើម។ ការស្វែងយល់នូវរាល់ពត៌មានអំពីជម្ងឺក្រិនថង់សួតគឺជាវិធីដែលទទួលបាននូវចំណេះដឹងផ្នែកវេជ្ជសាស្រ្តសម្រាប់ខ្លួនអ្នក និងការរកឃើញជម្ងឺឱ្យបានឆាប់ចំពោះនូវរាល់រោគសញ្ញាដំបូង។

    ជម្ងឺក្រិនថង់សួតកើតឡើងប្រសិនបើអ្នកទទួលបានតំណពូជហ្សែនដែលបង្កឱ្យមានការកើនឡើងសារធាតុរំអិលនៅក្នុងសួត និងនូវរាល់សរីរាង្គដទៃទៀតនៃរាងកាយ។ រឿងនេះបានទាក់ទាញបាក់តេរីដែលបណ្តាលឱ្យមានការឆ្លងមេរោគជាបន្តបន្ទាប់ នាំឱ្យមានរបួស និងការផ្ទុះឡើងនូវរាល់បញ្ហាផ្លូវដង្ហើម។ ការស្វែងយល់នូវរាល់ពត៌មានអំពីជម្ងឺក្រិនថង់សួតគឺជាវិធីដែលទទួលបាននូវចំណេះដឹងផ្នែកវេជ្ជសាស្រ្តសម្រាប់ខ្លួនអ្នក និងការរកឃើញជម្ងឺឱ្យបានឆាប់ចំពោះនូវរាល់រោគសញ្ញាដំបូង។

តើជម្ងឺក្រិនថង់សួតគឺជាជម្ងឺអ្វី?

    ជម្ងឺក្រិនថង់សួត ឬហៅថាដុំសាច់ក្រិនថង់សួត (CF) គឺជាជម្ងឺតំណពូជអូសបន្លាយពេញមួយជីវិតដែលបណ្តាលឱ្យរាងកាយផលិតញើស និងទឹករំអិល។ ជាធម្មតា ទឹករំអិលគឺជាសារធាតុរាវរអិល ស្អិតអន្ធិលៗបន្តិចដែលជួយឱ្យរអិល និងការពារនូវរាល់ភ្នាសរំអិល។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលកើតមានជម្ងឺក្រិនថង់សួត ទឹករំអិលនេះនឹងក្លាយជាក្រាស់ និងស្អិតខុសពីធម្មតា។ វាអាចធ្វើឱ្យស្ទះសួត និងបណ្តាលឱ្យមានការឆ្លងមេរោគសួត។

    ទឹករំអិលនេះក៏អាចប៉ះពាល់ដល់លំពែងផងដែរ ដែលធ្វើឱ្យអង់ស៊ីមរំលាយអាហារមិនអាចទៅដល់ពោះវៀនតូចបាន។ ប្រសិនបើមិនគ្មានអង់ស៊ីមសារធាតុចិញ្ចឹមមិនអាចស្រូបយកពីអាហារបាន។

មូលហេតុដែលបង្កឱ្យមានជម្ងឺក្រិនថង់សួត

→ ជម្ងឺដុំសាច់ក្រិនថង់សួតបណ្តាលមកពីភាពកង្វះមួយនៅក្នុងហ្សែនCFTR។ ហ្សែននេះបង្កើតជាប្រូតេអុីន (protein) មួយដែលជួយគ្រប់គ្រងការផ្លាស់ទីរបស់អំបិល និងទឹកខាងក្នុង និងខាងក្រៅរាងកាយ។ ចំពោះនូវរាល់អ្នកដែលកើតមានជម្ងឺដុំសាច់ក្រិនថង់សួត ហ្សែនរបស់ពួកគេបង្កើតបាននូវរាល់ប្រូតេអុីន (protein) ខុស និងធ្វើការមិនល្អ។ រឿងនេះធ្វើឱ្យទឹករំអិលក្រាស់ និងស្អិតជាងមុន ញើសក៏ត្រូវបំផ្លាញផងដែរ។

→ មូលហេតុចម្បងដែលបណ្តាលឱ្យកុមារត្រូវកើតមានជម្ងឺក្រិនថង់សួតគឺដោយសារតែការទទួលបានហ្សែនតំណពូជនៃជម្ងឺក្រិនថង់សួតពីទាំងឪពុក និងម្តាយ។ ប្រសិនបើគ្រាន់តែទទួលបានហ្សែនជម្ងឺមួយពីម្តាយ ឬពីឪពុកនោះកុមារគ្រាន់តែយកមេរោគនៃជម្ងឺមិនមែនជាការកើតមានជម្ងឺទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើទទួលបានហ្សែនតំណពូជនៃជម្ងឺក្រិនថង់សួតពីទាំងឪពុក និងម្តាយនោះប្រាកដជានឹងកើតមានជម្ងឺនេះហើយ។

→ ជម្ងឺក្រិនថង់សួតអាចតំណពូជក្នុងគ្រួសារ។ ដូច្នេះហើយ មូលហេតុចម្បងដែលបណ្តាលឱ្យមានជម្ងឺនេះគឺដោយសារតែភាពខុសពីប្រក្រតីនៃហ្សែនតំណពូជ។

រោគសញ្ញាដែលទទួលស្គាល់ថាមានសញ្ញានៃជម្ងឺក្រិនថង់សួត

រោគសញ្ញានៃជម្ងឺដុំសាច់ក្រិនថង់សួតខុសៗគ្នាចំពោះមនុស្សម្នាក់ៗ និងផ្លាស់ប្តូរទៅតាមរយៈពេលនីមួយៗ។ សញ្ញាដំបូងនៃជម្ងឺក្រិនថង់សួតគឺជាការស្ទះពោះវៀនដែលបង្ក​ឱ្យមានការកើនឡើងនៃលាមកក្នុងពោះវៀន និងស្បែកមានជាតិប្រៃ។ ភាគច្រើននូវរាល់រោគសញ្ញានេះកើតឡើងរួមមាន៖ 

– រោគសញ្ញាចំពោះប្រព័ន្ធផ្លូវដង្ហើម៖

នូវរាល់ទឹករំអិលដែលបណ្តាលមកពីជម្ងឺដុំសាច់ក្រិនថង់សួតកកកុញក្នុងផ្លូវដង្ហើមបង្កើតលក្ខខណ្ឌអំណោយផលជួយឱ្យបាក់តេរីរីកលូតលាស់ងាយស្រួលជាងមុន និងបង្កការឆ្លងមេរោគ។ សភាពឆ្លងមេរោគធ្វើឱ្យស្ទះផ្លូវដង្ហើម និងបណ្តាល​ឱ្យក្អកជាប្រចាំរួមជាមួយនឹងស្លេសរអិលអន្ធិលៗ ជួនកាលលាយឈាម។

នូវរាល់អ្នកដែលកើតមានជម្ងឺក្រិនថង់សួតក៏ជាញឹកញាប់ត្រូវកើតមានការរលាកឆ្អឹងផត ការរលាកទងសួត និងការរលាកសួតដែលធន់នឹងថ្នាំអង់ទីប៊ីយោទិច អាចឈានដល់នូវរាល់សភាពគ្រោះថ្នាក់ជាងដូចជា៖ ទឹកចូលក្នុងសួត ឬការរីកប៉ោងទងសួត។

ចំពោះនូវរាល់ទារកដែលទើបនឹងកើតភាគច្រើនមានសួតធម្មតា ហើយក៏មិនបង្ហាញនូវរាល់រោគសញ្ញានៅរយៈពេលដំបូងផងដែរ។

– រោគសញ្ញាចំពោះការរំលាយអាហារ៖

នូវរាល់ទឹករំអិលដែលបណ្តាលមកពីជម្ងឺក្រិនថង់សួតអាចបិទបំពង់បញ្ជូននៅក្រពេញលំពែងរបស់អ្នកជម្ងឺ ធ្វើឱ្យនូវរាល់អង់ស៊ីមមិនអាចទៅដល់ពោះវៀនរបស់អ្នក។ បង្កឱ្យមានជម្ងឺរាគរុាំរ៉ៃ និងលាមកមានក្លិនស្អុយខ្លាំង។ អ្នកជម្ងឺអាចបរិភោគច្រើនប៉ុន្តែឡើងទម្ងន់តិចដោយសារតែខ្វះអង់ស៊ីមដើម្បីជួយស្រូបយកខ្លាញ់ និងប្រូតេអុីន។

ប្រសិនបើសភាពដុំសាច់ថង់សួតធ្ងន់ធ្ងរជាងមុន នឹងលេចឡើងនូវបញ្ហាជាច្រើនដូចជា៖

ការរលាកលំពែង

•  ការធ្លាក់ពោះវៀនធំតាមផ្លូវបញ្ចេញចោល

•  ជម្ងឺថ្លើម

•  ជម្ងឺទឹកនោមផ្អែម

•  គ្រួសក្នុងថង់ទឹកប្រមាត់

– រោគសញ្ញាចំពោះប្រព័ន្ធបន្តពូជ

• បុរសអាចត្រូវគ្មានកូនដោយសារតែមិនមានបំពង់បញ្ជូនអូវុល

•  ស្រ្តីអាចពិបាកមានផ្ទៃពោះដោយសារតែមាត់ស្បូនត្រូវបិទព្រោះតែទឹករំអិល

• ញើសប្រៃខ្លាំងដែលធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់អំបិល និងទឹក

• ជម្ងឺពុកឆ្អឹង

• ដង់ស៊ីតេឆ្អឹងទាប

តើការធ្វើការវិនិច្ឆ័យរោគនៃជម្ងឺដុំសាច់ក្រិនថង់សួតដោយវិធីណា?

ការធ្វើតេស្តដោយពិសោធន៍

ការកំណត់បរិមាណខ្យល់អុកស៊ីសែនក្នុងឈាមឃើញថាមានខ្វះអុកស៊ីសែនឬអត់។ មុខងារសួតមានការថយចុះចំណុះផ្ទុកខ្យល់អុកស៊ីសែនអតិបរមា ដែលសមាមាត្រលំហូរខ្យល់អុកស៊ីសែន​ និងចំណុះផ្ទុកខ្យល់អុកស៊ីសែនក្នុងសួតទាំងមូល។ នៅពេលដែលជាប់គាំង (សមាមាត្រចំណុះផ្ទុកថ្លឹងប្រៀបធៀបជាមួយនឹងចំណុះផ្ទុកក្នុងសួតទាំងមូលខ្ពស់) និងកាត់បន្ថយលទ្ធភាពសាយភាយរបស់សួតដែលច្រើនតែជួប។ ភាពខុសពីប្រក្រតីនៃមុខងារសួតបូកផ្សំនឹងការរាំងស្ទះគឺជាលក្ខណៈពិសេសនៃជម្ងឺក្រិនថង់សួតដែលវិវត្ត។

ការធ្វើតេស្តរូបភាព

ការហើមរបស់សួតជួយឱ្យវេជ្ជបណ្ឌិតរកឃើញជម្ងឺបានឆាប់តាមរយៈរូបភាព។ មានរាងវណ្ឌៗនៅព័ទ្ធជុំវិញទងសួត រូបភាពទងសួតដែលត្រូវបានភ្នាសទឺករំអិលកកស្ទះ រីកប៉ោងទងសួត (នូវរាល់គ្រាប់ប៉ោងរាងមូល និងនូវរាល់ថង់) ហើយនូវរាល់រូបភាពចន្លោះប្រហោងៗកើនឡើង មាននូវរាល់គ្រាប់ប៉ោងមូលតូចៗនៅគែមក្រៅៗ និងសួតស្វិតអាចឃើញនៅដោយឡែកៗពីគ្នា ឬនៅជាចង្កោមរួមគ្នា៖ ការថត CT Scan ស្រទាប់ស្តើងអាចកំណត់ពីការរីកប៉ោងទងសួត។

នូវរាល់ការធ្វើតេស្តពិសេស

អេឡិចត្រូ - អ៊ីយ៉ុងគីមី pilocarpin នៅក្នុង "ការធ្វើតេស្តញើស" បានរកឃើញ Na និងCl មានកម្រិតខ្ពស់ (>60 mEq/l) នៅក្នុងញើសអ្នកជម្ងឺក្រិនថង់សួត ចំពោះមនុស្សពេញវ័យកម្រិតនេះខ្ពស់ជាង 80 mFq/l ជាមួយនឹងការសាកល្បងពីរដាច់ដោយឡែកពីគ្នានៅកាលបរិច្ឆេទខុសគ្នាអាចជួយវិនិច្ឆ័យរោគច្បាស់ត្រឹមត្រូវពិតប្រាកដ។

ដើម្បីវិនិច្ឆ័យរោគនៃជម្ងឺក្រិនថង់សួតច្បាស់ត្រឹមត្រូវពិតប្រាកដ និងមានវិធីសាស្រ្តព្យាបាលដ៏មានប្រសិទ្ធិភាពអ្នកអាចមកដល់គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីនៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញនេះគឺជាអាសយដ្ឋានវេជ្ជសាស្ត្រឯកទេសខាងផ្លូវដង្ហើម សួត ជាពិសេសទទួលការពិនិត្យ និងព្យាបាលជម្ងឺក្រិនថង់សួត។ ជាមួយនឹងកិច្ចសហការដោយផ្ទាល់ពីនូវរាល់វេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជោរៃ សាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត (ដាយហុកអុីស៊ឿក) ... ពិនិត្យ វិនិច្ឆ័យរោគ និងនាំមកនូវរបៀបរបបព្យាបាលដោយផ្ទាល់ ហើយដំបូន្មានសមរម្យ។ 

 គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីធ្វើការចាប់ពីម៉ោង 8ព្រឹកដល់ម៉ោង 8យប់ គ្រប់ថ្ងៃទាំងអស់ក្នុងមួយសប្តាហ៍ រួមទាំងថ្ងៃសៅរ៍ និង អាទិត្យ នូវគ្រប់ចម្ងល់ដែលត្រូវការបកស្រាយ ឬមានតម្រូវការណាត់ជួបពិនិត្យ ទទួលបានលេខកូដពិនិត្យអាទិភាព សូមតេមកលេខទូរស័ព្ទទាន់ហេតុការណ៍៖0287 102 0303 ចុចចូលក្នុងប្រអប់ឆាតខាងក្រោមភ្លាម។

GÓI KHÁM

Nhận Biết Xơ Nang Ở Trẻ Em Để Hạn Chế Biến Chứng(CAM)

Nhận Biết Xơ Nang Ở Trẻ Em Để Hạn Chế Biến Chứng(CAM)

Liên hệ
Những Thông Tin Về Bệnh Xơ Nang Phổi(CAM)

Những Thông Tin Về Bệnh Xơ Nang Phổi(CAM)

Liên hệ
Tìm Hiểu Về Bệnh Bụi Phổi Silic(CAM)

Tìm Hiểu Về Bệnh Bụi Phổi Silic(CAM)

Liên hệ

Chúng tôi tự hào là đối tác tin cậy của:

Top
Tư vấn Đặt hẹn nhanh