Tìm Hiểu Về Bệnh Bụi Phổi Silic

Tìm Hiểu Về Bệnh Bụi Phổi Silic(CAM)

Liên hệ
Thông tin sản phẩm/dịch vụ
  • Tình trạng sản phẩm/dịch vụ:
  • Mã số sản phẩm:
  • Thương hiệu :

ជម្ងឺធូលីក្នុងសួតsilicគឺជាជម្ងឺសួតដែលបណ្តាលមកពីអ្នកជម្ងឺត្រូវស្រូបយកធូលី និងមានផ្ទុកsilic ជាធម្មតាត្រូវបានគេហៅឈ្មោះថាជម្ងឺធូលីក្នុងសួតដោយសារតែការងារ។ ជម្ងឺនេះមានលទ្ធភាពធ្វើឱ្យក្រិនរឹង និងការរីកលូតលាស់នូវរាល់ភាគល្អិតនៅក្នុងសួតទាំងពីរដែលបណ្តាលឱ្យពិបាកក្នុងការដកដង្ហើម។

     ជម្ងឺធូលីក្នុងសួតsilicគឺជាជម្ងឺសួតដែលបណ្តាលមកពីអ្នកជម្ងឺត្រូវស្រូបយកធូលី និងមានផ្ទុកsilic ជាធម្មតាត្រូវបានគេហៅឈ្មោះថាជម្ងឺធូលីក្នុងសួតដោយសារតែការងារ។ ជម្ងឺនេះមានលទ្ធភាពធ្វើឱ្យក្រិនរឹង និងការរីកលូតលាស់នូវរាល់ភាគល្អិតនៅក្នុងសួតទាំងពីរដែលបណ្តាលឱ្យពិបាកក្នុងការដកដង្ហើម។

តើជម្ងឺធូលីក្នុងសួត SILIC គឺជាជម្ងឺអ្វី?

    ជម្ងឺធូលីក្នុងសួត silic គឺជាជម្ងឺមួយដែលបណ្តាលមកពីរាងកាយត្រូវស្រូបយក silic ច្រើនពេកក្នុងរយៈពេលយូរ។ Silic គឺជារ៉ែមួយប្រភេទដែលស្រដៀងនឹងគ្រីស្តាល់ ច្រើនតែមាននៅក្នុងខ្សាច់ ថ្ម និងរ៉ែថ្មខៀវ។ Silic អាចបណ្តាលឱ្យស្លាប់ចំពោះនូវរាល់អ្នកដែលជារឿយៗធ្វើការជាមួយនឹងថ្ម បេតុង កញ្ចក់ ឬនូវរាល់ប្រភេទថ្មផ្សេងៗទៀត។

រោគសញ្ញាដែលទទួលស្គាល់ថាមានជម្ងឺធូលីក្នុងសួត SILIC

–  ដោយយោងតាមនូវរាល់វេជ្ជបណ្ឌិតឯកទេស ជម្ងឺធូលីក្នុងសួត silic កើតឡើងយ៉ាងស្ងៀមស្ងាត់ ហាក់បីដូចជាមិនមានរោគសញ្ញានៃការពិនិត្យមើលដោយផ្ទាល់ណាមួយក្នុងឆ្នាំដំបូង ប៉ុន្តែប្រសិនបើថតកាំរស្មីអ៊ិចសួតអាចឃើញរោគសញ្ញានៃជម្ងឺ។

–  អ្នកជម្ងឺមានរោគសញ្ញាច្បាស់គឺការពិបាកដកដង្ហើម។ ដំបូងគ្រាន់តែជាការពិបាកដកដង្ហើមនៅពេលដែលខំប្រឹង ប៉ុន្តែក្រោយមកអាចពិបាកដកដង្ហើមជាប់ជានិច្ច ហើយជួនកាលពិបាកដកដង្ហើមដូចប្រភេទជម្ងឺហឺត (មានកន្ទ្រាក់ទាញទ្រូង និងដកដង្ហើមតឹងលឺសូរក្រេតក្រតៗ)។ បន្ទាប់មកអ្នកជម្ងឺត្រូវកើតមានការក្អក ពេលដំបូងក្អកស្ងួត ហើយក្រោយមកក្អកមានស្លេស។

– រោគសញ្ញាក្អកអាស្រ័យលើអ្នកជម្ងឺ និងអាកាសធាតុ (ងាយក្អកនៅពេលដែលអាកាសធាតុប្រែប្រួល និងសំនើមទាប)។ ចំពោះនូវរាល់អ្នកដែលជក់បារី ឬមានប្រវត្តិកើតជម្ងឺសួតច្រើនតែក្អកកាន់តែខ្លាំងជាងមុន។

– បន្ទាប់មកទៀតអ្នកជម្ងឺមានស្លេស ពេលដំបូងស្លេសតិច ស្លេសសថ្លា ក្រោយមកស្លេសមានខ្ទុះលាយឈាម ហើយជួនកាលក្អកចេញឈាម។ ក្រោយមកទៀតអ្នកជម្ងឺមានអារម្មថាតឹងទ្រូង ដែលច្រើនតែជួបនៅផ្នែកខាងក្រោមទ្រូង ពិបាកទ្រាំយ៉ាងខ្លាំង​ និងមានអារម្មណ៍ថាដូចត្រូវចងរឹតបន្តឹង។

– លើសពីនេះទៅទៀតក៏រួមផ្សំនឹងការអស់កម្លាំង និងគ្រុនក្តៅតិចតួច។ ការពិនិត្យដើមទ្រូងឃើញដូចជាត្រូវ “ស្វិតរឹង” មិនរីកប៉ោងតាមចង្វាក់ដកដង្ហើម លុះត្រាតែស្រូបចូលយ៉ាងខ្លាំង ហើយដើមទ្រូងដូចជាធ្ងន់ទៅៗ...។

តើនៅពេលណាគួរតែទៅជួបវេជ្ជបណ្ឌិត?

អ្នកគួរតែផ្តួចផ្តើមគំនិតទៅជួបវេជ្ជបណ្ឌិតប្រសិនបើអ្នកត្រូវជួបនូវរាល់រោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ

អ្នកមិនគួរធ្វើការ ឬរស់នៅក្នុងបរិស្ថានបំពុល ដែលបំពុលធូលី silic ដូចជា៖ រ៉ែធ្យូងថ្ម ឬរ៉ែលោហៈ...

បើសង្ស័យថាខ្លួនអ្នកកើតមានជម្ងឺដូច្នេះគួរតែមកដល់កន្លែងវេជ្ជសាស្រ្តភ្លាម

ផលវិបាកនៃជម្ងឺធូលីក្នុងសួតSILIC

ការបង្ហាញឡើងនៃជម្ងឺធូលីក្នុងសួត silic ជារឿយៗយ៉ាងស្ងៀមស្ងាត់ យឺតៗ និងអូសបន្លាយជាច្រើនឆ្នាំ ក្នុងរយៈពេលវែងនៅពេលដែលអ្នកជម្ងឺត្រូវចុះខ្សោយដង្ហើមធ្ងន់ធ្ងរដែលត្រូវជំនួយការដកដង្ហើមដោយខ្យល់អុកស៊ីសែន។

អ្នកដែលកើតមានជម្ងឺធូលីក្នុងសួត silic អាចស្លាប់ក្នុងរយៈពេលប្រហែល10-20ឆ្នាំបន្ទាប់ពីការចាប់ផ្តើមមានជម្ងឺ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជម្ងឺដែលស្លាប់ច្រើនតែមិនមានបណ្តាលមកពីជម្ងឺធូលីក្នុងសួត silic នោះទេប៉ុន្តែភាគច្រើនគឺដោយសារតែផលវិបាកនៃជម្ងឺដូចជា៖ ងាយត្រូវកើតមានជម្ងឹរបេង រលាកសួត រីកប៉ោងទងសួត រលាកទងសួត រលាកមានខ្ទុះក្នុងស្រោមសួត ខ្យល់ចូលក្នុងស្រោមសួត សួតធ្លាយខ្យល់ ដំបៅរលួយជាលិកាមិនក្លាយ បេះដូងរីកប៉ោងធំ បេះដូងលោតញាប់ ខ្សោយបេះដូង ឬរបួសខូចសរសៃឈាមបិទបើក...។

នូវរាល់អ្នកដែលមានហានិភ័យត្រូវកើតមានជម្ងឺធូលីក្នុងសួតSILIC

នូវរាល់អ្នកដែលតែងតែធ្វើការក្នុងការងារប៉ះពាល់ជាមួយនឹងធូលី silic ពាសវាលពាសកាលជាចម្បងរួមមាន៖

→ ការជីករ៉ែថ្មដែលមានផ្ទុក silic ពាសវាលពាសកាល

→ ការវាយថ្មដែលមានផ្ទុក silic ពាសវាលពាសកាល

→  ការកិនកំទេច ត្រងនូវរាល់រ៉ែថ្មដែលមានផ្ទុក silic ពាសវាលពាសកាល

→  ការងារជាមួយនឹងវត្ថុកខ្វក់បោះចោលដែលប៉ះពាល់ជាមួយនឹងធូលី ខ្សាច់ ផ្សិត និងការសម្អាតនូវវត្ថុកខ្វក់បោះចោល

→  ការសម្អាត ឬធ្វើឱ្យវត្ថុរលោងដោយប្រើកាំរស្មីខ្សាច់

→  ការផលិត កែច្នៃកញ្ចក់ ឥដ្ឋឆ្លុះ និងគ្រឿងសេរ៉ាមិច

លើសពីនេះទៅទៀត នូវរាល់អ្នកដែលតែងតែធ្វើដំណើរតាមដងផ្លូវក៏មានហានិភ័យកើតមានជម្ងឺផងដែរ ទោះបីជាយ៉ាងណាក៏ដោយ អត្រាមិនមានខ្ពស់ទេ។

វិធីសាស្រ្តធ្វើតេស្ត និងធ្វើការវិនិច្ឆ័យរោគនៃជម្ងឺធូលីក្នុងសួត SILIC

• ក្រៅពីនូវរាល់អ្នកដែលមានរោគសញ្ញាជាក់លាក់នៃការកើតមានជម្ងឺធូលីក្នុងសួត silic ត្រូវតែប្រាកដក្នុងការទៅជួបវេជ្ជបណ្ឌិត មនុស្សមួយចំនួនដែលមានការសង្ស័យថាកើតមានជម្ងឺក៏គួរតែទៅពិនិត្យ។ វេជ្ជបណ្ឌិតចង់ដឹងអំពីពេលណា និងរបៀបដែលអ្នកត្រូវបំពុលដោយ silic ។ ពួកគេអាចពិនិត្យមុខងារសួតរបស់អ្នករួមជាមួយនឹងនូវរាល់ការធ្វើតេស្តផ្សេងៗទៀត។

• ការថតកាំរស្មីអ៊ិចទ្រូងអាចជួយឱ្យវេជ្ជបណ្ឌិតពិនិត្យរកមើលស្លាកស្នាមណាមួយក៏ដោយនៅក្នុងសួត។ ស្លាកស្នាមដែលបណ្តាលមកពី silic លេចឡើងនៅលើកាំរស្មីអ៊ិចគឺនូវរាល់ចំណុចពណ៌សតូចៗ។

• វេជ្ជបណ្ឌិតក៏អាចចេញវេជ្ជបញ្ជាឱ្យសុងថតមើលទងសួតផងដែរ។ នីតិវិធីនេះទាក់ទងដល់ការបញ្ចូលទុយោស្តើងមួយចុះតាមបំពង់ក។ វេជ្ជបណ្ឌិតនឹងភ្ជាប់ម៉ាស៊ីនថតតូចមួយ និងទុយោដែលបញ្ចូលដើម្បីមើលជាលិកាសួតរបស់អ្នក។ នូវរាល់សំណាកជាលិកា និងសារធាតុរាវក៏អាចត្រូវបានប្រមូលយកក្នុងកំឡុងពេលដំណើរការសុងថតមើលទងសួត។

វិធីសាស្រ្តព្យាបាលជម្ងឺធូលីក្នុងសួតSILIC

មិនមានវិធីសាស្រ្តព្យាបាលជាក់លាក់សម្រាប់ជម្ងឺនេះទេ។ គោលបំណងនៃការព្យាបាលធ្វើឱ្យកាត់បន្ថយរោគសញ្ញារបស់អ្នកជម្ងឺ។

នូវរាល់ប្រភេទថ្នាំព្យាបាលរោគសញ្ញា និងធ្វើអោយប្រសើរឡើងនូវសុខភាព ជួយធ្វើឱ្យកាត់បន្ថយ និងបញ្ឈប់ការវិវត្តនៃជម្ងឺ ជាជាក់ស្តែង៖

ការព្យាបាលការរលាកទងសួតរុាំរ៉ៃ៖ ការប្រើនូវរាល់ប្រភេទថ្នាំអង់ទីប៊ីយោទិច ជួយឱ្យស្លេសរាវ និងកាត់បន្ថយការក្អក

ប្រសិនបើមានផលវិបាកខ្សោយបេះដូង៖ ការប្រើ digital ជួយឱ្យបត់ជើងតូចស្រួល ការសម្រាក និងញុាំសាប

ក្នុងកំឡុងពេលដង្ហើមខ្សោយត្រូវតែផ្តល់ដង្ហើមដោយខ្យល់អុកស៊ីសែន

ថ្នាំបំប៉នដែលធ្វើអោយប្រសើរឡើងដល់សុខភាព…។

នូវរាល់អ្នកដែលកើតមានជម្ងឺ silic មានហានិភ័យខ្ដស់ជាងការកើតមានជម្ងឺរបេង។ អ្នកគួរតែធ្វើតេស្តរកជម្ងឺរបេងឱ្យបានទៀងទាត់ប្រសិនបើត្រូវបំពុលដោយ silic ។ វេជ្ជបណ្ឌិតអាចចេញវេជ្ជបញ្ជាថ្នាំដើម្បីព្យាបាលជម្ងឺរបេង។ អ្នកដែលត្រូវកើតមានជម្ងឺធ្ងន់ធ្ងរអាចត្រូវការផ្សាំសួត។

វិធីសាស្រ្តការពារជម្ងឺធូលីក្នុងសួត SILIC

•  អ្នកគួរតែពាក់ម៉ាស់ការពារដើម្បីជៀសវាងការស្រូបចូល silic

•  វិធីសាស្រ្តបាញ់ទឹកឱ្យខ្សាច់សើមជួយកាត់បន្ថយហានិភ័យប៉ះពាល់ជាមួយនឹង silic ចំពោះនូវរាល់អ្នកដែលធ្វើការខាងខួង និងកាត់បេតុង ឬកញ្ចក់។ កន្លែងធ្វើការត្រូវឆ្លើយតបនូវរាល់ស្តង់ដារអំពីការគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារ

•  គួរតែបរិភោគ និងពិសារទឹកនូវរាល់កន្លែងដែលមិនមាន silic ។ គួរតែលាងដៃឱ្យបានស្អាតមុនពេលបរិភោគ និងពិសារទឹក

•  អ្នកគួរតែជៀសវាងប៉ះពាល់ជាមួយនឹង silic នៅពេលដែលត្រូវកើតមានជម្ងឺ និងបោះចោលការជក់បារី ព្រោះបារីធ្វើឱ្យរបួសដល់នូវរាល់ជាលិកាសួត។

ប្រសិនបើអ្នកចង់ពិនិត្យខ្លួនអ្នក ឬមនុស្សជាទីស្រលាញ់ និងគ្រួសារថាតើមានកើតជម្ងឺធូលីក្នុងសួត silic ឬអត់ ចូរទុកចិត្តចំពោះគ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីនៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញដើម្បីបានពិនិត្យដោយផ្ទាល់ដោយវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជោរៃ និងសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត (ដាយហុកអុីស៊ឿក) ធ្វើការវិនិច្ឆ័យរោគ និងនាំមកនូវវិធីសាស្រ្តព្យាបាលល្អបំផុត។

 

 គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីធ្វើការចាប់ពីម៉ោង 8ព្រឹកដល់ម៉ោង 8យប់ គ្រប់ថ្ងៃទាំងអស់ក្នុងមួយសប្តាហ៍ រួមទាំងថ្ងៃសៅរ៍ និង អាទិត្យ នូវគ្រប់ចម្ងល់ដែលត្រូវការបកស្រាយ ឬមានតម្រូវការណាត់ជួបពិនិត្យ ទទួលបានលេខកូដពិនិត្យអាទិភាព សូមតេមកលេខទូរស័ព្ទទាន់ហេតុការណ៍៖0287 102 0303 ចុចចូលក្នុងប្រអប់ឆាតខាងក្រោមភ្លាម។

GÓI KHÁM

Nhận Biết Xơ Nang Ở Trẻ Em Để Hạn Chế Biến Chứng(CAM)

Nhận Biết Xơ Nang Ở Trẻ Em Để Hạn Chế Biến Chứng(CAM)

Liên hệ
Những Thông Tin Về Bệnh Xơ Nang Phổi(CAM)

Những Thông Tin Về Bệnh Xơ Nang Phổi(CAM)

Liên hệ
Tìm Hiểu Về Bệnh Bụi Phổi Silic(CAM)

Tìm Hiểu Về Bệnh Bụi Phổi Silic(CAM)

Liên hệ

Chúng tôi tự hào là đối tác tin cậy của:

Top
Tư vấn Đặt hẹn nhanh