ជម្ងឺហឺតគឺជាសភាពនៃទងសួតដែលកើតមានការរលាកធ្ងន់ធ្ងរ និងកន្ត្រាក់រួមតូចធ្វើឱ្យអ្នកជម្ងឺមានអារម្មណ៍ថាពិបាកដកដង្ហើមត្រូវដកង្ហើមជាប់គ្នាៗ បន្លឺសូរស៊ឺៗឡើងដោយដង្ហើមវែងៗ ឬដកដង្ហើមតឹងៗលឺសូរក្រេតក្រតៗ... នៅពេលដែលមានកត្តាបង្កហេតុមួយ។ នូវរាល់កត្តាបង្កឱ្យមានការចាប់ផ្តើមកើតមានជម្ងឺហឺតដែលមានលក្ខណៈខុសគ្នាៗអាស្រ័យទៅតាមអ្នកជម្ងឺម្នាក់ៗ ជាធម្មតានោះគឺនូវរាល់សារធាតុរំញោចដែលនាំឱ្យមានអាឡែរហ្សីដូចជា៖ ក្លិន រោមសត្វ សត្វល្អិត ឬការធ្វើចលនារាងកាយជាដើម...។
ជម្ងឺហឺតគឺជាសភាពនៃទងសួតដែលកើតមានការរលាកធ្ងន់ធ្ងរ និងកន្ត្រាក់រួមតូចធ្វើឱ្យអ្នកជម្ងឺមានអារម្មណ៍ថាពិបាកដកដង្ហើមត្រូវដកង្ហើមជាប់គ្នាៗ បន្លឺសូរស៊ឺៗឡើងដោយដង្ហើមវែងៗ ឬដកដង្ហើមតឹងៗលឺសូរក្រេតក្រតៗ... នៅពេលដែលមានកត្តាបង្កហេតុមួយ។ នូវរាល់កត្តាបង្កឱ្យមានការចាប់ផ្តើមកើតមានជម្ងឺហឺតដែលមានលក្ខណៈខុសគ្នាៗអាស្រ័យទៅតាមអ្នកជម្ងឺម្នាក់ៗ ជាធម្មតានោះគឺនូវរាល់សារធាតុរំញោចដែលនាំឱ្យមានអាឡែរហ្សីដូចជា៖ ក្លិន រោមសត្វ សត្វល្អិត ឬការធ្វើចលនារាងកាយជាដើម...។
នូវរាល់អ្នកជម្ងឺដែលកើតមានជម្ងឺហឺតយូរឆ្នាំច្រើនតែដឹងអំពីនូវរាល់រោគសញ្ញាមុនពេលដែលជម្ងឺហឺតជិតកើតមានឡើងដូចជា៖ ក្អក កណ្តាស់ ឬអស់កម្លាំង.... ហើយពួកគេអាចការពារជម្ងឺដែលវិវត្តទៅជាធ្ងន់ធ្ងរបានទាំងស្រុងនៅពេលដែលប្រើប្រាស់នូវរាល់ប្រភេទថ្នាំកាត់បន្ថយផលប៉ះពាល់យ៉ាងលឿនរហ័សឱ្យបានទាន់ពេលវេលា។ អ្នកដែលកើតមានជម្ងឺហឺតអាចរស់នៅ និងធ្វើសម្មភាពដូចមនុស្សធម្មតាបានទាំងស្រុងប្រសិនបើជម្ងឺនេះត្រូវបានតាមដាន និងព្យាបាលតាមវិធីត្រឹមត្រូវ។
ដើម្បីដឹងច្បាស់ពិតប្រាកដអំពីជំងឺហឺត ដំបូងអ្នកត្រូវតែគិតមើលពីរបៀបដំណើរការរបស់ផ្លូវដង្ហើម។ ផ្លូវបញ្ជូនខ្យល់មានរូបរាងជាបំពង់ជួយដល់ការនាំខ្យល់ចូល និងចេញពីសួតរបស់អ្នក។ នូវរាល់អ្នកដែលកើតមានជម្ងឺហឺតនឹងត្រូវមានការរលាកផ្លូវដង្ហើម។ សភាពរលាកនេះធ្វើឱ្យផ្លូវដង្ហើមត្រូវហើម ក្លាយជាមានភាពរសើបខ្លាំង និងមានទំនោរប្រតិកម្មយ៉ាងខ្លាំងចំពោះសារធាតុដែលបានស្រូបចូលមួយចំនួន។
នៅពេលដែលផ្លូវបញ្ជូនខ្យល់ត្រូវមានរំញោច នូវរាល់សាច់ដុំផ្លូវដង្ហើមដែលនៅជុំវិញត្រូវរឹតបន្តឹងឡើង។ រឿងនេះធ្វើឱ្យផ្លូវបញ្ជូនខ្យល់ត្រូវរួមតូចចង្អៀត រារាំងខ្យល់មិនឱ្យចូលទៅក្នុងសួត។ កន្លែងដែលហើមក៏អាចវិវត្តទៅជាអាក្រក់ជាងមុនបណ្តាលឱ្យផ្លូវដង្ហើមកាន់តែរួមតូចចង្អៀតជាងមុនទៅទៀត។ នូវរាល់កោសិកាដែលនៅក្នុងផ្លូវដង្ហើមអាចបង្កើតជាសារធាតុរំអិលច្រើនជាងមុនខុសពីកម្រិតធម្មតា។ សារធាតុរំអិលនេះគឺជាប្រភេទសារធាតុខាប់មួយ ហើយអាចធ្វើឱ្យផ្លូវដង្ហើមរួមតូចចង្អៀតជាងមុន។
ចង្វាក់ប្រតិកម្មនេះអាចបណ្តាលឱ្យមាននូវរាល់រោគសញ្ញានៃជម្ងឺហឺតទងសួត។ នូវរាល់រោគសញ្ញាដែលអាចលេចឡើងរាល់ពេលដែលផ្លូវដង្ហើមត្រូវរលាក។
នូវរាល់រោគសញ្ញានៃជម្ងឺហឺតគឺពិតជាសម្បូរបែបណាស់។ ការបង្ហាញឡើងមួយចំនួនអាចមើលដឹងដោយផ្នែកខាងក្រៅដូច្នេះងាយនឹងយល់ច្រឡំជាមួយនឹងជម្ងឺសួតមួយចំនួនផ្សេងទៀតណាស់ដូចជា៖ ជម្ងឺរបេង ជម្ងឺរីកប៉ោងទងសួត COPD... ខាងក្រោមនេះគឺជានូវរាល់រោគសញ្ញាដ៏ពេញនិយមចំពោះអ្នកដែលកើតមានជម្ងឺហឺត៖
► ការក្អក ជាពិសេសគឺនៅពេលយប់៖ ការក្អកគឺជាប្រតិកម្មមួយនៅពេលដែលរាងកាយចង់រុញច្រាននូវរាល់សារធាតុបញ្ចេញចោល ឬអាឡែរហ្សីមកពីបរិស្ថានដូចជា៖ ធូលី ផ្សែង លម្អងផ្កា ឬរោមសត្វជាដើម... ចេញពីក្នុងខ្លួន។ ការក្អកក៏អាចបណ្តាលមកពីនូវរាល់ជម្ងឺដែលឆ្លងមេរោគបណ្តាលឱ្យរលាកភ្នាសកោសិកាក្នុងស្រទាប់ឆ្អឹងផតច្រមុះ ឬផ្តាសាយ... ប៉ុន្តែប្រសិនបើសភាពក្អកមានរយៈពេលយូរ នូវរាល់ការក្អកលេចឡើងភាគច្រើននៅពេលយប់ដែលបណ្តាលមកពីផ្លូវដកដង្ហើមត្រូវរួមតូចចង្អៀតនោះអ្នកជម្ងឺត្រូវតែយកចិត្តទុកដាក់ពីព្រោះនោះអាចជារោគសញ្ញានៃជម្ងឺហឺត។
► ការដកដង្ហើមតឹងៗលឺសូរក្រេតក្រតៗ៖ សម្លេងក្រេតក្រតៗគឺជាប្រភេទសម្លេងលឺ ឬសម្លេងដែលខុសពីធម្មតាចេញមកនៅពេលដែលដកដង្ហើម។ ទាំងនេះត្រូវបានគេចាត់ទុកថាជាសញ្ញាពិសេសនៃជម្ងឺហឺត។ ខ្យល់ដែលឆ្លងកាត់តាមសួតត្រូវស្ទះព្រោះតែបំពង់ទងសួតត្រូវហើមនឹងបង្កើតជាសម្លេងក្រេតក្រតៗ។ ជាពិសេស អ្នកជម្ងឺងាយនឹងកើតមានសម្លេងក្រេតក្រតៗនៅពេលដែលជួបខ្យល់ត្រជាក់។
► ការពិបាកដកដង្ហើម៖ អ្នកជម្ងឺច្រើនតែកើតមានការថប់ដង្ហើម មិនអាចដកដង្ហើមបាន ឬដកដង្ហើមមិនបានគ្រប់គ្រាន់ពេញលេញ។ នៅពេលដែលពិបាកដកដង្ហើមខ្លាំង អ្នកជម្ងឺមានរោគសញ្ញាភ័យរកគិតអ្វីមិនទាន់ និយាយប្រយោគខ្លីៗ ឬពាក្យដាច់ៗ និងបែកញើសជោគ...។
► ការឈឺចាប់ទ្រូង ឈឺ ឬក៏មានសម្ពាធ៖ អ្នកជម្ងឺមានអារម្មណ៍ថាដូចមានអ្វីមួយធ្ងន់នៅក្នុងទ្រូង ឬតឹងណែនក្នុងទ្រូង។
► ការដកដង្ហើមញាប់ខ្លំាង និងជាប់ៗគ្នា៖ នេះគឺជាសញ្ញាពិសេសនៃជម្ងឺហឺត។ រោគសញ្ញានេះនឹងធ្ងន់ធ្ងរជាងមុនប្រសិនបើអ្នកជម្ងឺភ័យ ជួបនូវការភ្ញាក់ផ្អើលដ៏ខ្លាំងមួយ ឬធ្វើចលនាច្រើនដូចជា៖ ឡើងជណ្តើរ រត់តិចៗ ឬហាត់ប្រាណជាដើម....។
► មុខស្លេកស្លាំង ឬបែកញើស៖ អ្នកជម្ងឺនឹងបង្ហាញសញ្ញាមុខស្លេកស្លាំង បែកញើសខ្លាំង ឬអស់កម្លាំងដែលមិនអាចផ្តត់ផ្គង់អុកស៊ីសែនបានគ្រប់គ្រាន់ពេញលេញ។
ទោះបីជាយ៉ាងណាក៏ដោយនូវរាល់អ្នកជម្ងឺទាំងអស់ រោគសញ្ញាដែលបង្ហាញឡើងនឹងខុសៗពីគ្នា ឧទាហរណ៍៖
— មាន ឬមិនមានការបង្ហាញឡើងចំពោះនូវរាល់រោគសញ្ញាខាងលើ
— ជម្ងឺហឺតកើតមានជាដំណាក់កាលចំពោះមនុស្សម្នាក់នេះ ប៉ុន្តែកើតមានជាប់ជានិច្ចចំពោះមនុស្សម្នាក់ផ្សេងទៀត
— មនុស្សមួយចំនួនកើតមានជម្ងឺហឺតនៅពេលដែលហាត់ប្រាណ ឬការប្រែប្រួលអាកាសធាតុ
បច្ចុប្បន្ននេះមិនទាន់ដឹងច្បាស់ពីមូលហេតុកើតឡើងពិតប្រាកដនៃជម្ងឺហឺតរលាកទងសួត។ នូវរាល់អ្នកសិក្សាស្រាវជ្រាវបានឱ្យដឹងថាអន្តរកម្មរវាងកត្តាដំណពូជ (ហ្សែន) និងកត្តាបរិស្ថានមួយចំនួនដែលបណ្តាលឱ្យមានជម្ងឺហឺត និងស្ទើរតែទាំងអស់ច្រើនតែមានផលប៉ះពាល់ក្នុងដំណាក់កាលដំបូង។ នូវរាល់កត្តាទាំងនេះរួមមាន៖
• សភាពអាឡែរហ្សីមានទាក់ទងនឹងដំណពូជ (ហ្សែន)
• ឪពុកម្តាយដែលកើតមានជម្ងឺហឺត
• ការកើតមានជម្ងឺឆ្លងមេរោគផ្លូវដង្ហើមមួយចំនួនក្នុងវ័យកុមារភាព
• ការស្រូបចូលសារធាតុអាឡែរហ្សីមួយចំនួនក្នុងបរិយាកាស ឬការប៉ះពាល់ជាមួយនឹងនូវរាល់ជម្ងឺឆ្លងប៉ារ៉ាស៊ីតក្នុងវ័យកុមារភាព ឬនៅដំណាក់កាលដំបូងនៃជីវិតនៅពេលដែលប្រព័ន្ធភាពសុំាកំពុងតែវិវត្ត។
លើសពីនេះទៅទៀត នូវរាល់ជម្ងឺហឺតនៅតែអាចកើតឡើងនៅពេលដែលអ្នកប៉ះពាល់ជាមួយនឹង “នូវរាល់សារធាតុរំញោចដែលនាំឱ្យកើតមានជម្ងឺហឺត”។ នូវរាល់សារធាតុរំញោចដែលនាំឱ្យកើតមានអាចជា៖
• សារធាតុបង្កឱ្យមានអាឡែរហ្សីដែលបណ្តាលមកពីធូលី រោមសត្វ ផ្សិត លម្អងផ្កាពីដើមឈើ ស្មៅ និងផ្កា
• នូវរាល់សារធាតុរំញោចដូចជា៖ ផ្សែងបារី ការបំពុលបរិយាកាស សារធាតុគីមី ឬធូលីនៅកន្លែងធ្វើការ នូវរាល់សមាសធាតុដែលមាននៅក្នុងផលិតផលតុបតែងផ្ទះ និងថ្នាំបាញ់ (ដូចជាថ្នាំបាញ់សក់)
• នូវរាល់ប្រភេទថ្នាំដូចជា៖ ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត (steroid) និងនូវរាល់ប្រភេទថ្នាំទប់ស្កាត់បេតា (beta) ដែលមិនសម្រិតសម្រាំង
• សារធាតុ sunfit ដែលមាននៅក្នុងអាហារ និងទឹកពិសារ
• នូវរាល់ជម្ងឺដែលមានការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើដូចជា៖ ជម្ងឺផ្តាសាយ
• នូវរាល់សកម្មភាពរាងកាយ រួមមានទាំងការធ្វើលំហាត់ប្រាណ
ដើម្បីព្យាបាលជម្ងឺហឺតមានប្រសិទ្ធិភាព អ្នកជម្ងឺត្រូវតែមកដល់កន្លែងវេជ្ជសាស្រ្តឯកទេស ដើម្បីឱ្យវេជ្ជបណ្ឌិតធ្វើការវិនិច្ឆ័យរោគបានត្រឹមត្រូវពិតប្រាកដអំពីមូលហេតុ និងកម្រិតជម្ងឺ ចាប់ពីនោះមកទើបនាំមកនូវវិធីសាស្ត្រព្យាបាលដ៏ល្អបំផុត។
វេជ្ជបណ្ឌិតនឹងចាប់ផ្តើមអនុវត្តការវិនិច្ឆ័យរោគនៃជម្ងឺហឺតដោយផ្អែកលើកត្តាជាច្រើន។ បន្ទាប់ពីវេជ្ជបណ្ឌិតស្វែងយល់នូវកត្តានៃប្រវត្តិជម្ងឺ និងប្រវត្តិគ្រួសារ វេជ្ជបណ្ឌិតនឹងពិនិត្យមើលដោយផ្ទាល់ដោយវិធីផ្ទៀងស្តាប់ការដកដង្ហើមរបស់អ្នក និងស្វែងរកនូវរាល់រោគសញ្ញានៃជម្ងឺហឺត ឬការអាឡែរហ្សី។
លើសពីនេះទៅទៀត វេជ្ជបណ្ឌិតនឹងត្រួតពិនិត្យមុខងាររបស់សួតដោយវិធីប្រើប្រាស់តេស្តដែលហៅថាការវាស់ដង្ហើមផ្តល់សញ្ញាដើម្បីត្រួតពិនិត្យសួតរបស់អ្នកថាមានដំណើរការយ៉ាងដូចម្តេច។ ការត្រួតពិនិត្យនេះជួយដល់ការវាស់បរិមាណខ្យល់អតិបរមាដែលអ្នកអាចស្រូបចូល និងបញ្ចេញមកវិញ។
នូវរាល់ការធ្វើតេស្តផ្សេងៗដូចជា៖
♦ ការធ្វើតេស្តអាឡែរហ្សីដើម្បីរកឱ្យឃើញនូវរាល់សារធាតុអាឡែរហ្សីដែលប៉ះពាល់ដល់អ្នក ប្រសិនបើមាន
♦ ការធ្វើតេស្តដើម្បីវាស់កម្រិតប្រែប្រួលនៃផ្លូវដង្ហើមរបស់អ្នក។ វាត្រូវបានគេហៅថាការធ្វើតេស្តរំញោចនៃទងសួត។ ដោយវិធីរួមផ្សំជាមួយនឹងការវាស់ដង្ហើមផ្តល់សញ្ញា ការធ្វើតេស្តនេះជាការវាស់មុខងារសួតរបស់អ្នកជាច្រើនដងក្នុងអំឡុងពេលធ្វើចលនាខ្លាំង ឬភាពអត់ធ្មត់ត្រជាក់ និងជាពិសេសការស្រូបនូវរាល់សារធាតុគីមី។
ការធ្វើការវិនិច្ឆ័យរោគនៃជម្ងឺហឺតដោយវិធីវាស់កម្រិតប្រែប្រួលនៃផ្លូវដង្ហើមពិតជាមានសារៈសំខាន់ណាស់
♦ ការធ្វើតេស្តបានបង្ហាញឱ្យឃើញថាតើអ្នកកំពុងតែកើតមាននូវជម្ងឺណាមួយផ្សេងទៀតដែលមានរោគសញ្ញាដូចគ្នានឹងជម្ងឺហឺត ឧទាហរណ៍៖ ការច្រាលក្រពះឡើងមកខាងលើបំពង់អាហារ ភាពខុសប្រក្រតីនៃមុខងារខ្សែសម្លេង ឬការឈប់ដកដង្ហើមនៅពេលគេង។
♦ ការថតកាំរស្មីអ៊ិចត្រង់ទ្រូង ឬការវាស់FCG (ការថតចង្វាក់បេះដូងតាមរយៈចរន្តអគ្គីសនី)។ នូវរាល់ការធ្វើតេស្តនេះនឹងជួយឆ្លើយសំណួរថាតើមាននូវរាល់ភ្នាក់ងារខាងក្រៅ ឬប្រាកដជាជម្ងឺផ្សេងទៀតដែលនៅផ្នែកខាងក្នុងកំពុងតែបង្កឱ្យមាននូវរាល់រោគសញ្ញារបស់អ្នក។
ជម្ងឺហឺតគឺជាជម្ងឺរុាំរ៉ៃ ហើយសព្វថ្ងៃនេះមិនទាន់មានថ្នាំព្យាបាលឡើយ។ គោលដៅនៃការព្យាបាលជម្ងឺហឺតគឺដើម្បីគ្រប់គ្រងជម្ងឺ។
ការងារចាំបាច់របស់អ្នកគឺជាការស្វែងរកភ្លាមសម្រាប់ខ្លួនអ្នកនូវអាសយដ្ឋានធ្វើការវិនិច្ឆ័យរោគ និងការព្យាបាលជម្ងឺហឺតដ៏ល្បីឈ្មោះ មានគុណភាពជាមួយនឹងវេជ្ជបណ្ឌិតដ៏ពូកែ និងសម្បូរដោយបទពិសោធន៍។ ប្រសិនបើកំពុងតែមានមន្ទិលសង្ស័យអ្នកអាចមកកាន់គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម &ស៊ីនៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញនឹងបានជួបដោយផ្ទាល់ជាមួយនឹងវេជ្ជបណ្ឌិតឯកទេសមកពីមន្ទីរពេទ្យជោរៃធ្វើការវិនិច្ឆ័យរោគ និងនាំមកនូវរបៀបរបបព្យាបាល។
គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីគឺធ្វើការចាប់ពីម៉ោង 8ព្រឹកដល់ម៉ោង8យប់ គ្រប់ថ្ងៃទាំងអស់ក្នុងមួយសប្តាហ៍ នូវគ្រប់ចម្ងល់ដែលត្រូវការបកស្រាយ ឬមានតម្រូវការណាត់ជួបពិនិត្យទុកជាមុនដោយវិធីសាមញ្ញ សូមតេមកលេខទូរស័ព្ទទាន់ហេតុការណ៍៖ 0287 102 0303 ឬចុចចូលក្នុងប្រអប់ឆាតខាងក្រោមភ្លាម។
Giờ làm việc :Từ 08h00 đến 20h00 (Cả thứ 7 và Chủ Nhật)
Địa chỉ:Số 3, Tăng Bạt Hổ, P12, Q5, TP.HCM
Chúng tôi tự hào là đối tác tin cậy của: