Tổng Quan Về Bệnh Lao Phổi

Tổng Quan Về Bệnh Lao Phổi(CAM)

Liên hệ
Thông tin sản phẩm/dịch vụ
  • Tình trạng sản phẩm/dịch vụ:
  • Mã số sản phẩm:
  • Thương hiệu :

ជម្ងឺរបេងគឺជាជម្ងឺមួយដែលឆ្លងដែលបណ្តាលមកពីមេរោគរបេងបង្កឡើង។ ជម្ងឺនេះអាចជួបនៅគ្រប់ផ្នែកទាំងអស់នៃរាងកាយដូចជា៖ របេងក្នុងស្រោមសួត របេងកូនកណ្តុរ របេងក្នុងស្រោមខួរក្បាល របេងសន្លាក់ឆ្អឹង របេងក្នុងស្រោមពោះ របេងប្រដាប់បន្តពូជ - ទឹកនោម របេងពោះវៀនតូច ក្នុងចំណមនោះជម្ងឺរបេងសួតគឺជាជម្ងឺដ៏ពេញនិយមបំផុត (មានអត្រា80-85%) និងជាមួយនឹងអត្រាឆ្លងរាលដាលខ្ពស់ (ជាមធ្យមអ្នកជម្ងឺរបេងម្នាក់ប្រសិនបើមិនបានព្យាបាលនឹងឆ្លងទៅដល់មនុស្សប្រហែល 10នាក់)។ ជម្ងឺរបេងសួតសព្វថ្ងៃនេះអាចព្យាបាលជាសះស្បើយទាំងស្រុងជាមួយនឹងនូវរាល់ភាពជឿនលឿននៃវិជ្ជាពេទ្យដ៏ទំនើបទាន់សម័យ។ ទោះបីជាយ៉ាងណាក៏ដោយ ការខ្វះការយល់ដឹងអំពីជម្ងឺរបេងសួតក៏ដូចជាការមិនបានប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវរបៀបរបបព្យាបាលនឹងធ្វើឱ្យសភាពជម្ងឺកាន់តែធ្ងន់ធ្ងរជាងមុន។

    ជម្ងឺរបេងគឺជាជម្ងឺមួយដែលឆ្លងដែលបណ្តាលមកពីមេរោគរបេងបង្កឡើង។ ជម្ងឺនេះអាចជួបនៅគ្រប់ផ្នែកទាំងអស់នៃរាងកាយដូចជា៖ របេងក្នុងស្រោម សួត របេងកូនកណ្តុរ របេងក្នុងស្រោមខួរក្បាល របេងសន្លាក់ឆ្អឹង របេងក្នុងស្រោមពោះ របេងប្រដាប់បន្តពូជ - ទឹកនោម របេងពោះវៀនតូច ក្នុងចំណោមនោះជម្ងឺរបេងសួតគឺជាជម្ងឺដ៏ពេញនិយមបំផុត (មានអត្រា80-85%) និងជាមួយនឹងអត្រាឆ្លងរាលដាលខ្ពស់ (ជាមធ្យមអ្នកជម្ងឺរបេងម្នាក់ប្រសិនបើមិនបានព្យាបាលនឹងឆ្លងទៅដល់មនុស្សប្រហែល10នាក់)។

ជម្ងឺរបេងសួតសព្វថ្ងៃនេះអាចព្យាបាលជាសះស្បើយទាំងស្រុងជាមួយនឹងនូវរាល់ភាពជឿនលឿននៃវិជ្ជាពេទ្យដ៏ទំនើបទាន់សម័យ។ ទោះបីជាយ៉ាងណាក៏ដោយ ការខ្វះការយល់ដឹងអំពីជម្ងឺរបេងសួតក៏ដូចជាការមិនបានប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវរបៀបរបបព្យាបាលនឹងធ្វើឱ្យសភាពជម្ងឺកាន់តែធ្ងន់ធ្ងរ។

តើរបេងសួតគឺជាជម្ងឺអ្វី?

    របេងគឺជាជម្ងឺមួយដែលឆ្លងដែលបណ្តាលមកពីមេរោគរបេងបង្កឡើង។ ជម្ងឺរបេងអាចជួបនៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ ក្នុងចំណោមនោះជម្ងឺរបេងសួតគឺជាជម្ងឺដ៏ពេញនិយមបំផុត (មានអត្រា80-85%នៃចំនួនករណីជម្ងឺសរុប) និងជាប្រភពឆ្លងដ៏សំខាន់ទៅដល់អ្នកដែលនៅជុំវិញ។

មូលហេតុដែលបណ្តាលឱ្យមានជម្ងឺរបេងសួត

→ បណ្តាលមកពីបាក់តេរី(MTB) Mycobacterium tuberculosis៖ ជម្ងឺរបេងគឺជាជម្ងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Mycobacterium tuberculosis។ ជម្ងឺនេះឆ្លងដែលបណ្តាលមកពីមេរោគរបេងរាលដាលមកខាងក្រៅនៅពេលអ្នកដែលកើតមានជម្ងឺរបេងសួតក្អក និយាយ កណ្តាស់ ស្តោះទឹកមាត់ហើយចៃដន្យអ្នកប៉ះពាល់បន្ទាប់មកអាចស្រូបចូលទៅក្នុងដែលបង្កជាជម្ងឺនៅសួត។ ចាប់តាំងពីនោះមក មេរោគរបេងអាចឆ្លងកាត់ចរន្តឈាម ឬទឹករងៃទៅកាន់នូវរាល់សរីរាង្គដទៃទៀតនៅក្នុងខ្លួន និងបង្កជាជម្ងឺនៅទីនោះ។

មេរោគរបេងសួតមានលទ្ធភាពទប់ទល់នឹងអាល់កុល និងអាស៊ីតដែលស្ថិតក្នុងកំហាប់នោះមេរោគដទៃទៀតត្រូវបានស្លាប់។ មេរោគរបេងអាចរស់រានបានរយៈពេលជាច្រើនសប្តាហ៍នៅក្នុងស្លេស សំរាមសើម និងភាពងងឹត ហើយស្លាប់នៅសីតុណ្ហភាព1000អង្សាសេក្នុងមួយនាទី និងងាយបាត់បង់លទ្ធភាពបង្កជាជម្ងឺនៅក្រោមកំដៅថ្ងៃ។

 ការប៉ះពាល់ជាមួយនឹងប្រភពជម្ងឺ៖ ការប៉ះពាល់ជាមួយនឹងអ្នកដែលកើតមានជម្ងឺរបេង ឬនូវរាល់ប្រភេទសារធាតុបញ្ចេញចោលដែលមានផ្ទុកនូវមេរោគរបេងអាចងាយនឹងឆ្លងបំផុត។

 ការបំពុលបរិស្ថាន៖ បរិយាកាសដែលមានលម្អងធូលីជាច្រើន សើមបង្កើតនូវលក្ខខ័ណ្ឌអំណោយផលសម្រាប់មេរោគរបេងលូតលាស់ និងជាមូលហេតុនៃជម្ងឺរបេងសួតដ៏ពេញនិយមនៅសព្វថ្ងៃនេះ។

លើសពីនេះទៅទៀត ការបរិភោគចំណីអាហារមួយចំនួន ឬសត្វចិញ្ចឹមដែលមានមេរោគរបេង... ក៏ជាមូលហេតុនៃជម្ងឺរបេងដែលតែងតែជួបប្រទះផងដែរ។

រោគសញ្ញាដែលទទួលស្គាល់ថាមានជម្ងឺរបេង

     ជម្ងឺរបេងអាចជាសះស្បើយទាំងស្រុងប្រសិនបើរកឃើញបានឆាប់ និងព្យាបាលត្រឹមត្រូវតាមរបៀបរបប។ ប្រសិនបើរាងកាយមាននូវរាល់រោគសញ្ញាដូចខាងក្រោម ត្រូវតែទៅពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា៖

— ការក្អក៖ នេះគឺជារោគសញ្ញានៃជម្ងឹសួតស្រួចស្រាវ និងរុាំរ៉ៃ។ ការក្អកអាចបណ្តាលមកពីមូលហេតុជាច្រើនដូចជា៖ រលាកសួត រីកប៉ោងទងសួត... និងពិសេសគឺជម្ងឺរបេង។ នៅក្នុងករណីក្អកលើសពី3សប្តាហ៍ និងបានពិសារថ្នាំអង់ទីប៊ីយោទិចហើយមិនមានការធូរស្រាលនោះហានិភ័យកើតមានជម្ងឺរបេងគឺខ្ពស់ណាស់។

 ការក្អកមានស្លេស៖ ការក្អកមានស្លេសគឺជារោគសញ្ញានៃជម្ងឹរបេងសួតដែលជួបជាញឹកញាប់។ មូលហេតុបណ្តាលមកពីសភាពកើនឡើងដោយសម្ងាត់់ដោយសារតែទងសួតមានរំញោច ឬមានរបួសនៅទងសួតទើបមានរំញោច ឬមានរបួសនៅទងសួត។

 ការក្អកមានឈាម៖ ការក្អកមានឈាមគឺជារោគសញ្ញានៃជម្ងឹរបេងសួតដ៏ពេញនិយមមានមនុស្សប្រហែល 60%ដែលកើតមានជម្ងឺ បង្ហាញឡើងនៅពេលមានរបួស ឬហូរឈាមក្នុងផ្លូវដង្ហើម។

 ឈឺទ្រូង និងពិបាកដកដង្ហើម៖ ឈឺទ្រូងគឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញានៃជម្ងឺរបេងសួតដែលងាយនឹងមើលឃើញបំផុត។ ការក្អកច្រើននឹងបណ្តាលឱ្យមានភាពរារាំងដល់ទងសួត នាំមកនូវសភាពពិបាកដកដង្ហើម​ និងឈឺទ្រូង។

 ស្គម និងស្រកទម្ងន់៖ គឺជារោគសញ្ញាដែលជួបជាញឹកញាប់នៅចំនួនដ៏ច្រើននៃអ្នកជម្ងឺរបេងសួត។ នូវរាល់អ្នកជម្ងឺដែលស្គម និងស្រកទម្ងន់មិនច្បាស់ពីមូលហេតុ មិនមែនដោយសារតែរាគរួស កង្វះអាហាររូបត្ថម្ភ ផ្ទុកនូវមេរោគអេដស៍ (HIV/AIDS).... ប៉ុន្តែបើមាននូវរាល់រោគសញ្ញាផ្លូវដង្ហើមដូចដែលបានរៀបរាប់នោះត្រូវតែមកដល់កន្លែងវេជ្ជសាស្រ្តពិនិត្យភ្លាម។

 គ្រុនក្តៅ៖ រោគសញ្ញាគ្រុនក្តៅខ្លាំង គ្រុនក្តៅខុសពីប្រក្រតី និងជាពិសេសគឺគ្រុនក្តៅតិចៗអមជាមួយនឹងអាការៈត្រជាក់ស្រៀវស្រាញនៅពេលល្ងាច។

 បែកញើស៖ ជម្ងឺរបេងសួតបណ្តាលឱ្យបែកញើសគឺជាភាពខុសប្រក្រតីនៃសរសៃប្រសាទស្វយ័តដែលជាទូទៅត្រូវបានគេហៅថាបែកញើសច្រើនតែពេលយប់។

 អាចអស់កម្លាំង៖ ដោយសារតែឥទ្ធិពលផ្លូវចិត្ត ស្រ្តេស (stress) បង្កឱ្យមាននូវរាល់ការរាំងស្ទះដែលបណ្តាលឱ្យអ្នកជម្ងឺរបេងមានអារម្មណ៍អស់កម្លាំង

តើជម្ងឺរបេងមានហានិភ័យដែរឬទេ?

     ជម្ងឺរបេងសួតមានសមត្ថភាពឆ្លងរាលដាលយ៉ាងលឿន និងទូលំទូលាយ។ នូវរាល់អ្នកដែលកើតមានជម្ងឺរបេងកត្តាដែលអាចមិនឆ្លង និងមិនមានរោគសញ្ញាគឺដោយសារតែប្រព័ន្ធភាពសុាំរបស់ពួកគេដែលកំពុងតែការពាររាងកាយពីការវាយប្រហារដោយបាក់តេរី។ ប៉ុន្តែសភាពនេះនឹងមិនកើតឡើងរយៈពេលយូរទេ ជម្ងឺរបេងសួតកត្តាដែលអាចនឹងវិវត្តទៅជាជម្ងឺរបេងសកម្មជាមួយនឹងនូវរាល់រោគសញ្ញារាលដាល និងឆ្លងដល់អ្នកដទៃទៀតដែលនៅជុំវិញ។

    ដោយសារតែជាជម្ងឺឆ្លងហើយងាយនឹងឆ្លងរាលដាលបានទូលំទូលាយ ពិបាកគ្រប់គ្រងក្នុងការឆ្លងរាលដាល សូម្បីតែការការពារយ៉ាងប្រុងប្រយ័ត្នភ្លាមៗក៏ពិបាកផងដែរ អ្នកដែលមានសុខភាពល្អនៅតែអាចឆ្លងជម្ងឺរបេងសួតពីអ្នកជម្ងឺតាមរយៈការប៉ះពាល់ម្តង ឬច្រើនដង។ នូវរាល់មេរោគរបេងដែលបានជ្រៀតចូលទៅក្នុងខ្លួនតាមរយៈផ្លូវដង្ហើម និងវិវត្តជាជម្ងឹឆ្លង ធ្វើឱ្យរបួសដល់សួត ប្រព័ន្ធដង្ហើមបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកជម្ងឺប្រសិនបើមានទស្សនៈមិនព្យាបាល ឬព្យាបាលដោយវិធីមិនត្រឹមត្រូវ។

ផលវិបាកមួយចំនួនដែលត្រូវតែជួបប្រសិនបើមិនបានព្យាបាលឱ្យទាន់ពេលវេលានៃការព្យាបាល៖

---> ទឹកចូលក្នុងស្រោមសួត ខ្យល់ចូលក្នុងស្រោមសួត ឬក្អកមានឈាម

---> បន្ទាប់ពីការព្យាបាលជាសះស្បើយនៃជម្ងឺរបេងសួតប៉ុន្តែនៅតែអាចបន្សល់ទុកនូវផលវិបាកមួយចំនួនដូចជា៖ ចុះខ្សោយផ្លូវដង្ហើមរុាំរ៉ៃ រីកប៉ោងទងសួត ដុំសាច់ផ្សិតសួតខ្យល់ ឬចូលក្នុងស្រោមសួត....។

ការធ្វើតេស្តវិនិច្ឆ័យរោគនូវជម្ងឺរបេងសួត

     ដើម្បីព្យាបាលជម្ងឺរបេងសួតប្រកបដោយប្រសិទ្ធិភាព អ្នកជម្ងឺត្រូវតែមកដល់កន្លែងវេជ្ជសាស្រ្តឯកទេសដើម្បីធ្វើការពិនិត្យ និងមានរបៀបរបបព្យាបាលសមស្រប។ នូវរាល់ការធ្វើតេស្តវិនិច្ឆ័យរោគនូវជម្ងឺរបេងសួតត្រូវបានអនុវត្តរួមមាន៖

• ការធ្វើតេស្តចាក់ថ្នាំក្រោមស្បែកដើម្បីស្វែងរកជម្ងឺរបេង (ហៅថាការធ្វើតេស្តMantoux) ត្រូវបានអនុវត្តដោយវិធីចាក់ថ្នាំបរិមាណតិចតួចមួយនៃTuberculin និងមានសុវត្ថិភាពនៅក្រោមស្បែកនៅលើដៃ។ ការធ្វើតេស្តនេះអាចឱ្យដឹងថាអ្នកអាចកើតមានការឆ្លងមេរោគរបេង ឬក៏គ្មានដោយលទ្ធផលគឺវិជ្ជមាន ឬអវិជ្ជមាន។

 ការធ្វើតេស្តឈាម ឬធ្វើបន្ថែមតេស្តដ៏សំខាន់tuberculinក្រោមស្បែកដើម្បីជួយបកស្រាយលទ្ធផលនៃការធ្វើតេស្តនូវលើកដំបូង។

 ការថតកាំរស្មីអ៊ិចសួតដើម្បីដឹងច្បាស់នូវរាល់រោគសញ្ញានៃជម្ងឹរបេងសួត

បន្ទាប់ពីការកំណត់បានច្បាស់ពិតប្រាកដត្រឹមត្រូវនូវសភាពជម្ងឺ​ និងសុខភាពរបស់អ្នកជម្ងឺ ទើបវេជ្ជបណ្ឌិតមាននូវរបៀបរបបព្យាបាលសមស្រប។ ប៉ុន្តែការសំខាន់គឺជាការប្រើថ្នាំអង់ទីប៊ីយោទិច (ផ្សះ)។

ការកំណត់ចំណាំនៅពេលពិសារថ្នាំប្រឆាំងនឹងជម្ងឺរបេង៖

 ការពិសារថ្នាំឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវតាមកម្រិត មិនត្រូវសម្រេចចិត្តឈប់ប្រើថ្នាំដោយខ្លួនឯងភ្លាមៗទាំងនៅពេលដែលនូវរាល់រោគសញ្ញានៃជម្ងឺរបេងសួតបានបាត់ទៅវិញ។

► បន្ទាប់ពីការព្យាបាល ហើយមេរោគរបេងណាមួយនៅតែអាចរស់រានមានជីវិតដែលអាចមានភាពធន់នឹងថ្នាំ បន្ទាប់ពីនោះមកវិវត្តទៅជាជម្ងឺរបេងដែលសុាំនឹងថ្នាំ(MDR)ជាច្រើនក្នុងពេលអនាគត។ បន្ទាប់ពីនោះ ការព្យាបាលជម្ងឺរបេងសួតជួបនូវការលំបាកជាងមុនកាន់តែច្រើន។

តើការការពារជម្ងឹរបេងសួតដោយវិធីណា?

 ការចាក់ថ្នាំបង្ការជម្ងឺរបេងសួតBCG

→ ការប្រើប្រាស់ម៉ាស់នៅពេលចេញទៅខាងក្រៅ ឬនៅពេលប៉ះពាល់ជាមួយនឹងអ្នកជម្ងឺរបេងសួត

 ការខ្ទប់មាត់នៅពេលកណ្តាស់ និងលាងដៃឱ្យស្អាតនឹងញឹកញាប់

 មិនប្រើប្រាស់របស់របររួម ត្រូវប្រើដោយឡែកផ្ទាល់ខ្លួន

 អនាម័យកន្លែងរស់នៅ កន្លែងធ្វើការ និងការពិនិត្យសុខភាពតាមកាលកំណត់

នៅពេលឃើញនូវរាល់រោគសញ្ញានៃរាងកាយដែលសង្ស័យថាមានជម្ងឹរបេងសួត អ្នកគួរតែមកដល់នូវរាល់កន្លែងវេជ្ជសាស្រ្តដើម្បើបានពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិត និងការកំណត់នូវរាល់ការធ្វើតេស្តដែលចាំបាច់។ ប្រសិនបើអ្នកកំពុងតែស្វែងរកនូវអាសយដ្ឋានធ្វើតេស្តមួយ និងការព្យាបាលជម្ងឺរបេងសួតដែលមានគុណភាព ល្បីឈ្មោះអាចមកដល់គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីនៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញដើម្បីបានវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជោរៃធ្វើតេស្ត និងធ្វើការវិនិច្ឆ័យរោគដោយផ្ទាល់ដែលនាំមកនូវលទ្ធផលច្បាស់ពិតប្រាកដត្រឹមត្រូវបំផុត។

គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ី - ជាអាសយដ្ឋានធ្វើតេស្ត និងព្យាបាលជម្ងឺរបេងសួតដ៏ល្បីឈ្មោះ និងមានគុណភាព

 គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីធ្វើការចាប់ពី ម៉ោង8ព្រឹកដល់ម៉ោង8យប់ គ្រប់ថ្ងៃទាំងអស់ក្នុងមួយសប្តាហ៍រួមទាំងថ្ងៃសៅរ៍ និង   អាទិត្យ នូវគ្រប់ចម្ងល់ដែលត្រូវការបកស្រាយ ឬមានតម្រូវការណាត់ជួបពិនិត្យដែលទទួលបានលេខកូដពិនិត្យអាទិភាព សូមតេមកលេខទូរស័ព្ទទាន់      ហេតុការណ៍៖ 0287 102 0303 ចុចចូលក្នុងប្រអប់ឆាតខាងក្រោមភ្លាម។

GÓI KHÁM

Nhận Biết Xơ Nang Ở Trẻ Em Để Hạn Chế Biến Chứng(CAM)

Nhận Biết Xơ Nang Ở Trẻ Em Để Hạn Chế Biến Chứng(CAM)

Liên hệ
Những Thông Tin Về Bệnh Xơ Nang Phổi(CAM)

Những Thông Tin Về Bệnh Xơ Nang Phổi(CAM)

Liên hệ
Tìm Hiểu Về Bệnh Bụi Phổi Silic(CAM)

Tìm Hiểu Về Bệnh Bụi Phổi Silic(CAM)

Liên hệ

Chúng tôi tự hào là đối tác tin cậy của:

Top
Tư vấn Đặt hẹn nhanh