Triệu Chứng Nhận Biết Sớm Ung Thư Phổi

Triệu Chứng Nhận Biết Sớm Ung Thư Phổi(CAM)

Liên hệ
Thông tin sản phẩm/dịch vụ
  • Tình trạng sản phẩm/dịch vụ:
  • Mã số sản phẩm:
  • Thương hiệu :

ក្នុងចំណោម10ប្រភេទនៃជម្ងឺមហារីកសួតដ៏ពេញនិយមដែលជួបជាញឹកញាប់នៅសព្វថ្ងៃនេះគឺជម្ងឺមហារីកសួតស្ថិតនៅលំដាប់ទី1ជាមួយនឹងអត្រាការស្លាប់ឈានមុខគេ។ ការគណនានៅទូទាំងពិភពលោកក្នុងឆ្នាំ2018 ចំនួនករណីដែលកើតមានជម្ងឺមហារីកសួតគឺមានចំនួន 2.1លាននាក់ ក្នុងនោះមាន 2លាននាក់បានស្លាប់។ នៅវៀតណាមចំនួនករណីដែលកើតមានជម្ងឺមហារីកសួតជារៀងរាល់ឆ្នាំកើនជាមធ្យមពី15-20%។ រឿងនេះធ្វើឱ្យជម្ងឺមហារីកសួតគឺជាប្រភេទជម្ងឺមហារីកដែលបណ្តាលឱ្យចំនួនបុរសស្លាប់ច្រើនបំផុត និងចំនួនស្រ្តីស្លាប់ច្រើនបំផុតលំដាប់ទី2បន្ទាប់ពីជម្ងឺមហារីកសុដន់។

       ក្នុងចំណោម10ប្រភេទនៃជម្ងឺមហារីកសួតដ៏ពេញនិយមដែលជួបជាញឹកញាប់នៅសព្វថ្ងៃនេះគឺជម្ងឺមហារីកសួតស្ថិតនៅលំដាប់ទី1ជាមួយនឹងអត្រាកាស្លាប់ឈានមុខគេ។ ការគណនានៅទូទាំងពិភពលោកក្នុងឆ្នាំ2018 ចំនួនករណីដែលកើតមានជម្ងឺមហារីកសួតគឺមានចំនួន 2.1លាននាក់ ក្នុងនោះមាន 2លាននាក់បានស្លាប់។ នៅវៀតណាមចំនួនករណីដែលកើតមានជម្ងឺមហារីកសួតជារៀងរាល់ឆ្នាំកើនជាមធ្យមពី15-20%។ រឿងនេះធ្វើឱ្យជម្ងឺមហារីកសួតគឺជាប្រភេទជម្ងឺមហារីកដែលបណ្តាលឱ្យចំនួនបុរសស្លាប់ច្រើនបំផុត និងចំនួនស្រ្តីស្លាប់ច្រើនបំផុតលំដាប់ទី2បន្ទាប់ពីជម្ងឺមហារីកសុដន់។ ការដឹងឱ្យបានឆាប់នូវរោគសញ្ញារបស់ជម្ងឺមហារីកសួតគឺជាចំណេះដឹងដ៏ចាំបាច់ដើម្បីគិតពិចារណាក្នុងការរកឱ្យឃើញ និងព្យាបាលឱ្យបានទាន់ពេលវេលា។

តើជម្ងឺមហារីកសួតគឺជាអ្វី?

     ជម្ងឺមហារីកសួតគឺជាជម្ងឺដែលបង្កើតមកពីការរីករាលដាលនៃកោសិកាដែលមិនមានការគ្រប់គ្រងនៃជាលិកាសួត។ ប្រសិនបើអ្នកជម្ងឺមិនបានព្យាបាលឱ្យបានឆាប់ ការលូតលាស់នៃកោសិកានេះអាចរាលដាលចេញមកខាងក្រៅសួតទៅដល់នូវរាល់ជាលិកា ឬផ្នែកដទៃទៀតនៃរាងកាយ ហើយដំណើរការនេះហៅថាការឆ្លងរីករាលដាល។

     ជម្ងឺមហារីកសួតត្រូវបានចែកចេញជា 2ប្រភេទធំៗរួមមាន៖ ជម្ងឺមហារីកសួតកោសិកាតូច និងជម្ងឺមហារីកសួតដែលមិនមែនជាកោសិកាតូច។ ប្រភេទនីមួយៗមានដំណាក់កាលលូតលាស់ និងកម្រិតគ្រោះថ្នាក់ខុសៗគ្នា។

មូលហេតុដែលឈានដល់ជម្ងឺមហារីកសួត

     យោងតាមនូវរាល់វេជ្ជបណ្ឌិតឯទេស មានមូលហេតុផ្សេងៗគ្នាយ៉ាងច្រើនដែលបង្កឱ្យមានជម្ងឺមហារីកសួត។ ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលស្ថិតិបានបង្ហាញថា ប្រហែលជា85%នៃចំនួនករណីដែលកើតមានជម្ងឺមានប្រភពមកពីការជក់បារីក្នុងរយៈពេលមួយដ៏យូរ។ 10 -15%ដែលនៅសល់បណ្តាលមកពីការប៉ះពាល់ជាមួយនឹងភ្នាក់ងារដែលមានគ្រោះថ្នាក់ជាច្រើនដូចជា៖ ការប៉ះពាល់ជាមួយនឹងឧស្ម័នradon, amiăng ​ការស្រូបផ្សែងបារីជាញឹកញាប់ ការបំពុលខ្យល់ ឬការរងនូវផលប៉ះពាល់នៃកត្តាហ្សែន (ដំណពូជ)។ ជាជាក់ស្តែងដូចជា៖

→ ការជក់បារី៖

ការជក់បារីត្រូវបានគេចាត់ទុកថាជាមូលហេតុឈានមុខគេដែលបង្កឱ្យមានជម្ងឺមហារីកសួត មានច្រើនជាង90%នៃអ្នកជម្ងឺមហារីកសួតដែលមានការទាក់ទងជាមួយនឹងការជក់បារី នូវរាល់អ្នកជម្ងឺដែលមិនបានជក់បារីក៏អាចពាក់ព័ន្ធផងដែរដោយសារតែការទទួលរងដោយប្រយោលពីការជក់បារីផងដែរ។ យោងតាមអ្នកសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថា ក្នុងផ្សែងបារីគឺមានផ្ទុកនូវសារធាតុជាង 73ប្រភេទដែលបង្កឱ្យមានមហារីក ក្នុងនោះមានជម្ងឺមហារីកសួតផងដែរ។

→ ការប៉ះពាល់ជាមួយនឹងឧស្ម័ន radon, amiăng៖

Radon và amiăngគឺជាសារធាតុពិសេសពីរដែលបង្កឱ្យមានជម្ងឺផ្លូវដង្ហើមជាច្រើន ក្នុងនោះការមានគ្រោះថ្នាក់ និងពេញនិយមបំផុតគឺជាជម្ងឺមហារីកសួត។ នៅសហរដ្ឋអាមេរិក radonគឺជាមូលហេតុទី2ដែលបង្កឱ្យមានជម្ងឺមហារីកសួត ធ្វើឱ្យមនុស្ស21.000នាក់បានស្លាប់ជារៀងរាល់ឆ្នាំ។ ចំពោះនូវរាល់អ្នកដែលជក់បារីហើយមានការប៉ះពាល់ជាមួយនឹងamiăngនោះហានិភ័យដែលកើតមានជម្ងឺកើនឡើងដល់ទៅ45ដង។

→ ការបំពុលខ្យល់​៖

ការបំពុលខ្យល់នៅខាងក្រៅមានឥទ្ធិពលតិចតួចមួយដល់ការកើនឡើងហនិភ័យនៃការកើតមានជម្ងឺមហារីកសួត។ បរិមាណនីតឺឌីអុកស៊ីតក្នុងអាកាសកើនឡើង10ពាន់លាននឹងធ្វើឱ្យបង្កើនហានិភ័យនៃការកើតមានជម្ងឺកើនឡើងរហូតដល់14%។ តាមការប៉ាន់ស្មាន ការបំពុលខ្យល់នៅខាងក្រៅគឺជាមូលហេតុនៃករណីកើតមានជម្ងឺមហារីកសួតចំនួន1-2%។

→ ដំណពូជ៖

ប្រហែលជា8%នៃចំនួនករណីជម្ងឺមហារីកដែលមានមូលហេតុមកពីនូវរាល់កត្តាដំណពូជ។ ជាជាក់ស្តែង មនុស្សម្នាក់ដែលមានការជាប់ទាក់ទងនឹងសាច់ញាតិជាមួយនឹងអ្នកដែលកើតមានជម្ងឺមហារីកសួតនោះហនិភ័យនៃការកើតមានជម្ងឺនឹងកើនឡើង2-4ដង។ រឿងនេះអាចបណ្តាលមកពីការរួមផ្សំហ្សែន។ ការគណនាពហុកោណនៃនូវរាល់ការឆ្លងមេរោគក្រូម៉ូសូម5,6 និង15មានឥទ្ធិពលដល់ហានិភ័យនៃការកើតមានជម្ងឺមហារីកសួត។

មូលហេតុផ្សេងទៀតដូចជា៖ បរិយាកាសធ្វើការ លក្ខណៈការងារ ការប៉ះពាល់ច្រើនជាមួយនឹងនូវរាល់សារធាតុគីមី ឬលម្អងធូលី...។

សញ្ញាដាសតឿនឱ្យប្រយ័ត្នជាមុននៃជម្ងឺមហារីកសួត

     អាស្រ័យទៅលើដំណាក់កាលនីមួយៗនៃជម្ងឺមហារីកដែលមានរោគសញ្ញាផ្សេងៗគ្នាជាច្រើន។ ជាធម្មតានៅដំណាក់កាលដំបូង អ្នកដែលកើតមានជម្ងឺនេះគ្រាន់តែមានអារម្មណ៍ដឹងថាមាននូវរាល់រោគសញ្ញាបណ្តោះអាសន្ន ងាយនឹងយល់ច្រឡំជាមួយនឹងជម្ងឺគ្រុនផ្តាសាយ ឬជម្ងឺផ្លូវដង្ហើមមួយចំនួនផ្សេងទៀត សូម្បីតែមនុស្សខ្លះមិនបានជួបនូវសញ្ញាណាមួយសោះ។ ហេតុដូច្នេះហើយ នៅពេលដែលជម្ងឺមាននូវរាល់រោគសញ្ញាច្បាស់លាស់គឺវាបានស្ថិតក្នុងដំណាក់កាលចុងក្រោយ។ ដោយហេតុនេះហើយ ការត្រៀមទុកសម្រាប់ខ្លួនអ្នកនូវរាល់ចំណេះដឹងជាមូលដ្ឋានអំពីការបង្ហាញដំបូងនៃជម្ងឺគឺជារឿងដែលចាំបាច់ណាស់។

ការដកដង្ហើមដោយពិបាក ឬធ្ងន់ធ្ងរ៖

 ដោយសារតែនេះមិនមែនជារោគសញ្ញាមួយធ្ងន់ធ្ងរ និងច្រើនតែជួបបំផុតដូច្នេះងាយនឹងត្រូវមើលរំលង។ សភាពនេះកើតឡើងដោយសារតែដុំសាច់ (គីស) សួតបង្កឡើង និងធ្វើឱ្យស្ទះដំណើរការដង្ហើមរបស់អ្នក។

ការក្អកច្រើន៖

 សញ្ញានេះប្រហាក់ប្រហែលគ្នាជាមួយនឹងជម្ងឺគ្រុនផ្តាសាយ ដោយការរលាកបំពង់កជាញឹកញាប់ព្រោះតែដូច្នេះអ្នកជម្ងឺជាច្រើនមានទស្សនៈថាមិនចាំបាច់ពិនិត្យ។ តាមការពិត ការក្អកជាប់ជានិច្ចដែលមានរយៈពេលយូរនាំឱ្យមានសម្លេងស្អក ឬបាត់សម្លេងអាចបណ្តាលមកពីសួតបង្កឱ្យមានការរលាកសួត ឬការឆ្លងមេរោគសួត។

ការឈឺទ្រូង៖

នេះគឺជាសញ្ញាពិសេសបំផុតនៃជម្ងឺមហារីកសួត។ ការឈឺជារឿៗកើតឡើងគ្រប់ពេលដែលអ្នកជម្ងឺធ្វើសម្មភាពខ្លាំង ក្អក ឬសើច។

ការស្រកទម្ងន់ខុសពីធម្មតា និងមិនច្បាស់ពីមូលហេតុ៖

ការស្រកទម្ងន់ដែលមិនមែនបណ្តាលមកពីរបបអាហារ ឬការធ្វើលំហាត់ប្រាណសុទ្ធតែអាចជាសញ្ញានៃការកើតមានជម្ងឺំណាមួយ ក្នុងនោះមានជម្ងឺមហារីក សួតមូលហេតុអាចបណ្តាលមកពីការកើតឡើងនៃដុំសាច់នៅក្នុងសួតដែលធ្វើឱ្យបង្កើនការផ្លាស់ប្តូរសារធាតុភ្លាមៗដែលបណ្តាលឱ្យមានសភាពដូចខាងលើ។

ស្លេសមានលាយជាមួយឈាម៖

ទោះបីនៅពេលដែលមានបរិមាណឈាមលាយជាមួយស្លេសតូចក៏ដោយនោះអ្នកក៏គួរតែមកដល់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាពរបស់ខ្លួនផងដែរ។

ការឆ្លងមេរោគផ្លូវដង្ហើមជាញឹកញាប់៖

ជម្ងឺមហារីកសួតបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ផ្លូវដង្ហើមនាំឱ្យមានជម្ងឺផ្សេងទៀតដូចជា៖ ការរលាកទងសួត និងនូវរាល់ជម្ងឺឆ្លងផ្សេងៗទៀត។

ភាពខុសពីប្រក្រតីនៃជាលិកាសុដន់៖

សញ្ញានេះច្រើនតែជួបចំពោះបុរសច្រើនជាង។ នោះគឺជាសភាពនៅតំបន់ទ្រូងធំឡើងខុសពីប្រក្រតីដែលបណ្តាលមកពីនូវរាល់កោសិកាមហារីករំញោចអរម៉ូននូវវិធីមួយខុសពីធម្មតា។ ទោះបីជាយ៉ាងណាក៏ដោយ បងប្អូនស្រ្តីក៏មិនគួរមើលរំលងរឿងនេះទេ ព្រោះពិតជាអាចបណ្តាលមកពីនូវរាល់កោសិកាមហារីក ឬមហារីកក្នុងសរីរាង្គដទៃទៀត។

ការឈឺស្មា៖

អាការៈនេះកើតឡើងនៅពេលដែលមានដុំសាច់ (គីស)មួយរីកលូតលាស់ និងរាលដាលឡើងដល់ផ្នែកខាងលើរបស់សួតបង្កើតជាសម្ពាធដែលនាំឱ្យមានការឈឺចាប់នៅស្មា ដើមដៃ ឬបាតដៃ។

 ជំនួសឱ្យការព្រួយបារម្ភដែលមិនដឹងថាខ្លួនអ្នកមានកើតជម្ងឺមហារីកសួតឬអត់? សូមផ្លាស់ប្តូរពត៌មានជាមួយនឹងវេជ្ជបណ្ឌិតក្នុងការពិភាក្សាដើម្បីបានធ្វើការវិនិច្ឆ័យរោគត្រឹមត្រូវពិតប្រាកដ និងដោយឥតគិតថ្លៃដែលគ្រាន់តែចុចចូលក្នុងប្រអប់ឆាតខាងក្រោមនេះភ្លាម។

ការពិនិត្យរក និងការធ្វើការវិនិច្ឆ័យរោគនៃជម្ងឺមហារីកសួតត្រឹមត្រូវពិតប្រាកដ និងលឿនរហ័សនៅគ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម &ស៊ី 

     នៅពេលដែលមានការបង្ហាញឡើងជាដំបូងនៃជម្ងឺមហារីកសួតដូចដែលបានរៀបរាប់ខាងលើ អ្នកគួរតែគិតពិចារណាមកដល់កន្លែងវេជ្ជសាស្រ្តឯកទេសភ្លាមក្នុងការពិនិត្យ និងពិនិត្យរកនូវជម្ងឺមហារីកដើម្បីរកឱ្យឃើញទាន់ពេលវេលា ឬមានវិធានការបង្ការដែលមានប្រសិទ្ធិភាព។ សព្វថ្ងៃនេះ នូវរាល់មន្ទីរពេទ្យរដ្ឋតែងតែស្ថិតក្នុងសភាពចង្អៀតណែនណាន់តាន់តាប់ អ្នកជម្ងឺដែលមកដល់ទីនេះត្រូវរង់ចាំរាប់ម៉ោងសូម្បីតែពេលថ្ងៃនៅតែមិនទាន់ដល់វេនផង

    ការយល់ពីបញ្ហានេះ នូវរាល់វេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យជោរៃ និងសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត (ដាយហុកអ៊ីស៊ឿក)បានសហការជាមួយគ្នា ហើយបង្កើតជាគ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម &ស៊ីនៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញដែលធ្វើការក្រៅម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ពីម៉ោង8ព្រឹកដល់ម៉ោង8យប់ ងាយស្រួលសម្រាប់ការរៀបចំពេលវេលាសមរម្យរបស់ភ្ញៀវជាច្រើនដែលមិនប៉ះពាល់ដល់ការងារ និងការរស់នៅ។

នៅគ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីដើម្បីធ្វើការវិនិច្ឆ័យរោគ និងការពិនិត្យរកជម្ងឺមហារីកសួតត្រឹមត្រូវពិតប្រាកដដោយវិធី៖

• ការថតកាំរស្មីអ៊ិច៖

វេជ្ជបណ្ឌិតអនុវត្តការថតនៅទ្រូងដោយកាំរស្មីអ៊ិច ការងារនេះអាចបង្ហាញពីផ្នែកពង្រីកមួយយ៉ាងច្បាស់ដែលងាយស្រួលសង្កេតមើលពីសភាពសួតស្ពាត ការរលាកសួត ឬទឹកចូលក្នុងសួត។

• រូបភាពនៃការថតកាត់យកផ្នែកក្នុងកុំព្យូទ័រ (CT) ៖

ជាធម្មតាត្រូវបានប្រើដើម្បីផ្តល់ពត៌មានបន្ថែមអំពីប្រភេទជម្ងឺ និងកម្រិតជម្ងឺ។

• ការសុងថតមើលទងសួត ឬការធ្វើកោសល្យវិច័យ៖

យោងតាមការប្រាប់របស់ CT ជាធម្មតាត្រូវបានប្រើដើម្បីយកសំណាកដុំសាច់ (គីស) សម្រាប់ការពិនិត្យធ្វើតេស្តជាលិកា

ករណីពិសេសមួយចំនួន វេជ្ជបណ្ឌិតនឹងរួមផ្សំនូវរាល់វិធីសាស្រ្តធ្វើតេស្ត ការធ្វើការវិនិច្ឆ័យរោគផ្សេងៗគ្នាដើម្បីផ្តល់លទ្ធផលច្បាស់ត្រឹមត្រូវពិតប្រាកដបំផុត។

តើការពិនិត្យរក និងការធ្វើការវិនិច្ឆ័យរោគនៃជម្ងឺមហារីកសួតនៅគ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីមានតម្លៃប៉ុន្មាន? ចុចចូលក្នុងប្រអប់ឆាតខាងក្រោមដើម្បីងាយស្រួលដល់ការរៀបចំ។

     ក្រៅពីការអនុវត្តនូវរាល់វិធីសាស្ត្រជឿនលឿនឈានមុខគេក្នុងការធ្វើការវិនិច្ឆ័យរោគ និងការពិនិត្យរកជម្ងឺមហារីកសួត គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីបានខិតខំប្រឹងប្រែងអភិវឌ្ឍឱ្យបានទូលំទូលាយ នាំមកនូវអាសយដ្ឋានពិនិត្យ និងព្យាបាលជម្ងឺដ៏ល្បីឈ្មោះ មានគុណភាព និងងាយស្រួលសម្រាប់អ្នកជម្ងឺជាច្រើន ជាជាក់ស្តែង៖

 ក្រុមវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជោរៃ និងសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត (ដាយហុកអ៊ីស៊ឿក) នឹងពិនិត្យរក និងធ្វើការវិនិច្ឆ័យរោគនៃជម្ងឺមហារីកសួតដោយផ្ទាល់ ជាមួយនឹងការយកចិត្តទុកដាក់ចំពោះវិជ្ជាជីវៈដែលចាត់ទុកអ្នកជម្ងឺដូចជាសមាជិកគ្រួសារ និងបកស្រាយនូវគ្រប់ចម្ងល់ទាំងអស់ដោយអស់ពីចិត្ត។

 ការវិនិយោគលើឧបករណ៍ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្តដែលត្រូវបាននាំចូលពីប្រទេសក្រៅ ក្នុងការចូលរួមចំណែកជាជំនួយប្រកបដោយប្រសិទ្ធិភាពសម្រាប់ការធ្វើការវិនិច្ឆ័យរោគដែលនាំមកនូវលទ្ធផលច្បាស់ត្រឹមត្រូវពិតប្រាកដ យ៉ាងឆាប់រហ័ស និងសន្សំសំចៃ។

 បរិស្ថាននៃការពិនិត្យស្អាតបាត កក់ក្តៅ ត្រូវបានសម្លាប់មេរោគជាប្រចាំ និងជៀសវាងបាននូវសភាពនៃការឆ្លងមេរោគដូចនូវរាល់មន្ទីរពេទ្យរដ្ឋ។

 ប្រព័ន្ធពិគ្រោះយោបល់អនឡាញ (online) ដោយឥតគិតថ្លៃ24/24ក្នុងការបកស្រាយនូវគ្រប់ចម្ងល់យ៉ាងលឿនរហ័ស រួមជាមួយនឹងការបម្រើសេវាកម្មវេជ្ជសាស្រ្តយ៉ាងជំនាញ ការណាត់ជួបពិនិត្យទុកជាមុនដើម្បីរៀបចំពេលវេលា និងងាយស្រួលដល់ការរៀបចំ។

→ គឺជាអាសយដ្ឋានមួយដែលមានគុណភាពវេជ្ជសាស្ត្រខ្ពស់ ក្រុមវេជ្ជបណ្ឌិតដ៏ពូកែៗ សម្បូរដោយបទពិសោធន៍ទោះបីជាយ៉ាងណាក៏ដោយតម្លៃមិនថ្លៃពេក និងមិនខុសគ្នាច្រើនបើប្រៀបធៀបជាមួយនឹងមន្ទីរពេទ្យរដ្ឋ។

 ប្រសិនបើអ្នកមានចម្ងល់ដែលមិនទាន់ច្បាស់ហើយត្រូវការបកស្រាយ ឬមានតម្រូវការណាត់ជួបពិនិត្យ ទទួលបានលេខកូដពិនិត្យអាទិភាព ពេលមកដល់ គឺពិនិត្យភា្លមជាមួយនឹងតម្លៃមិនប្រែប្រួល សូមអ្នកតេមកលេខទូរស័ព្ទទាន់ហេតុការណ៍៖ 0287 102 0303 ចុចចូលក្នុងប្រអប់ឆាតខាងក្រោមភ្លាម។

GÓI KHÁM

Nhận Biết Xơ Nang Ở Trẻ Em Để Hạn Chế Biến Chứng(CAM)

Nhận Biết Xơ Nang Ở Trẻ Em Để Hạn Chế Biến Chứng(CAM)

Liên hệ
Những Thông Tin Về Bệnh Xơ Nang Phổi(CAM)

Những Thông Tin Về Bệnh Xơ Nang Phổi(CAM)

Liên hệ
Tìm Hiểu Về Bệnh Bụi Phổi Silic(CAM)

Tìm Hiểu Về Bệnh Bụi Phổi Silic(CAM)

Liên hệ

Chúng tôi tự hào là đối tác tin cậy của:

Top
Tư vấn Đặt hẹn nhanh